03/01/2018 - 13:46

អូរ​ឡឹម លើក​កម្ពស់​គុណ​ភាព​អប់​រំ

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ត្រឿង​ហាយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ការ​អប់​រំ​និង​បណ្តុះ​បណ្តាល​លើ​ភូ​​មិ​សាស្រ្ត​ឃុំ​តែង​បាន​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន អ​ភិ​វឌ្ឍន៍​ដើម្បី​លើក​កម្ពស់​​​​គុណ​​ភាព​​។

សា​លាប​ឋម​សិក្សា​“A” អូរ​ឡឹម​។ 

ឆ​្នា​ំសិក្សា​២០១៧​-២០១៨ ទូ​ទាំង​ឃុំ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​១.៩៨០​នាក់ ក្នុង​នោះ សិស្ស​កម្រិត​អនុ​វិ​ទ្យា​ល័យ​៤៧៧/​៤៨៤​នាក់ កម្រិត​បឋម​សិក្សា​១១៨៨​នាក់ និង​សិស្ស​មត្តេយ្យ​៣១៥​នាក់​។ ដោយ​សារ​ជា​ឃុំ​តំ​បន់​ភ្នំ​លំ​បាក​ពិ​សេស បាន​ជា​សិស្សា​នុសិស្ស​ជន​ជាតិ​​ភាគ​តិច​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ទទួល​របប​អា​ទិភាព​ពិ​សេស​របស់​រដ្ឋ​។ បង​ចៅ​សៅ នៅ​ភូមិ​ភឿក​ឡើយ ឲ្យ​ដឹង​៖ ពី​មុន​នេះ កូន​ខ្ញុំ​២​នាក់​រៀន​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង បាន​រដ្ឋ​ឧបត្ថម្ភ​កម្រៃ​សា​លា​និង​កម្រៃ​ហូប​ចុក​ទាំង​ស្រុង​។ មក​ទល់​សព្វ​ថ្ងៃ ក្មួយ​ៗ​ដែល​រៀន​កម្រិត​មត្តេយ្យ បឋម​សិក្សា​មិន​ត្រឹម​តែ​ឥត​បង់​កម្រៃ​សា​លា​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បាន​រដ្ឋ​ឧបត្ថម្ភ​ទៀត​ផង​”។

សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​ឃុំ បាន​ស​ហ​ការ​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​នា​នា កៀរ​គរ​ប្រ​ភព​កម្លាំង​ជា​ច្រើន​ចូល​រួម​នឹង​ស​កម្ម​ភាព​អប់​រំ រួម​ចំ​ណែក​ធ្វើ​ឲ្យ​គុណ​ភាព​អប់​រំ​មាន​ការ​រីក​ចម្រើន​យ៉ាង​សក​ម្ម។​ លោក​ត្រឹង​ត្រឿង​ហាយ រីក​រាយ​ឲ្យ​ដឹង​៖ ជា​រៀង​រាល់​ឆ្នាំ ឃុំ​តែង​អនុ​វត្ត​ល្អ​ការ​ងារ​បំ​ផុស​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ ​ជំ​​រុញ​កម្លាំង​ដល់​សិស្ស​គ្រប់​កម្រិត​ទៅ​កាន់​សា​លា។ ឃុំ​ប្តេជ្ញា​ចិត្ត មិន​បណ្តោយ​ឲ្យ​សិស្ស​ណា​ម្នាក់​​ចោល​​រៀន​ព្រោះ​តែ​គ្រួ​សារ​ក្រី​ក្រ​នោះ​ឡើយ​។ ដោយ​ឡែក​ក្នុង​រដូវ​វិស្សម​កាល គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ចលនា​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​បើក​បង្រៀន​អក្សរ​ខ្មែរ​ជូន​ប្អូន​ៗ​”។ លោក​គ្រូ​ចៅ​ថាញ នា​យក​សា​លា​បឋម​សិក្សា​”A” អូរ​ឡឹម ឲ្យ​ដឹង​បន្ថែម​៖ “​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ជា​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ស្ថាន​ភាព​សិស្ស​ចោល​រៀន​ពាក់​កណ្តាល​ការ​ត្រូវ​បាន​កាត់​បន្ថយ​រហូត​មក​។ អា​ស្រ័យ​លំ​នឹង​បាន​ចំ​នួន​សិស្ស​ បាន​​​ជា​​គ្រូ​បង្រៀន​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា​។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​បណ្តា​វិ​ធាន​ការ​ព្រម​ៗ​គ្នា​សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ជា​ឱ​រ៉ាល​និង​គុណ​ភាព​នៃ​ចលនា​មុខ​ព្រួញ​នា​នា​”។

អ្នក​ស្រី​នាង​សម្បូរ ប្រ​ធាន​កា​រិ​យាល័​យ​ជន​ជាតិ​ស្រុក​ទ្រី​តូង ផ្តល់​ព័ត៌​មាន​បន្ថែម​​៖ “ ភាគ​ច្រើន​សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​​អូ​រ​ឡឹម​ត្រូវ​បាន​កសាង​រឹ​ង​មាំ បន្ទប់​រៀន​សម​រម្យ គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​។ អត្រា​សិស្ស​ចោល​រៀន​ថយ​ចុះ​ច្រើន ប៉ុន្តែ​បើ​ប្រៀប​នឹង​ផ្ទៃ​មុខ​រួម​នៅ​ខ្ពស់​។

មូល​ហេតុ​គឺ​ដោយ​សារ​សិស្ស​ទៅ​តាម​ឪ​ពុក​ម្តាយ​ទៅ​សុ​ីឈ្នួល​ធ្វើ​ការ​ឆ្ងាយ​ពី​ភូមិ​ភាគ​ ។ រយៈ​​ពេល​ខាង​មុខ កា​រិ​យា​ល័យ​ជន​ជាតិ​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈក​ម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក អនុ​វត្ត​​កា​រ​ជំ​នួយ​ផ្លាស់​ប្តូរ​មុខ​របរ ដើម្បី​ប្រ​ជា​ជន​មាន​ការ​ងារ​ធ្វើ មា​ន​ប្រាក់​ចំ​ណូល​លំ​នឹង សំ​ដៅ​កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​ចោល​រៀន​នៅ​កម្រិត​ទាប​បំ​ផុត​”៕

ហា​ថាញ់​-សេ​រី

 

ចែករំលែកអត្ថបទ