អាស្រ័យការរួមកម្លាំងពីសំណាក់ប្រជាជន ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានអនុវត្តសម្រេចរួចរាល់លក្ខឋាន ដើម្បីពិនិត្យទទួលស្គាល់កិត្តិនាមឃុំវប្បធម៌ជនបទថ្មី។
មុខមាត់ជនបទនៅឃុំវិញត្រាច់ដុងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យនិងជ្រះស្អាត។
វិញត្រាច់ដុងចាប់ផ្ដើមអនុវត្តគម្រោងកសាងឃុំវប្បធម៌ជនបទថ្មីដំណាក់កាល ២០១៥ - ២០១៧ ក្នុងលក្ខណសម្បត្តិនៅជួបលំបាកច្រើន ល្បឿនកំណើនសេដ្ឋកិច្ចនៅយឺត។ សមមិត្តផាងថាញ់ថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញត្រាច់ដុង ឲ្យដឹង៖ ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានជាយើងខ្ញុំកំណត់ច្បាស់គប្បីជំរុញខ្លាំងក្លានូវការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិផ្សារភ្ជាប់ជាមួយនឹងការបំផុសចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”។ មុនដំបូងបង្អស់គឺពង្រីកលក្ខណៈឈានមុខ និងជាគំរូរបស់កម្មាភិបាលបក្ខជនក្នុងដំណើរការអនុវត្តគម្រោង ជាពិសេសអនុវត្តដោយម៉ឺងម៉ាត់នូវកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្តស្ដីពី ”កសាងបក្ខជនម្នាក់ៗក្លាយជាឃោសនិកស្នូលនៅមូលដ្ឋាន;កសាងសមាជិកនៃសម្ព័នយុវជន សមាគមគ្រប់រូបកា្លយជាកងកម្លាំងផ្សព្វផ្សាយឈានមុខនៅមូលដ្ឋាន”។ ត្រូវធ្វើយ៉ាងណាឲ្យប្រជាជនយល់-ប្រជាជនជឿ-ប្រជាជនគាំទ្រ ដោយចូលរួមពិភាក្សា ផ្ដល់មតិរួមវិភាគទានកម្លាំងកាយ កម្លាំងទ្រព្យនិងម្ចាស់ការអនុវត្តភារកិច្ចរបស់ខ្លួន គឺកត្តាកំណត់សម្រេចភាពជោគជ័យក្នុងការអនុវត្តគម្រោង។ អាស្រ័យបានជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយដោយរូបភាពជាច្រើន មានដូច៖ ឆ្លងតាមរយៈមធ្យោបាយព័ត៌មានមហាជន សកម្មភាពនៃការជួបជុំស្ដីពីបញ្ហាជំនាញម្តងៗចែកជូនឯកសារ ខិតបណ្ណ និងផ្សព្វផ្សាយដោយផ្ទាល់ពេលប្រជុំប្រជាជន; ការផ្សព្វផ្សាយឆ្លងតាមរយៈវគ្គហ្វឹកហាត់ជូនកម្មាភិបាលស្នូល អ្នកមានប្រជាប្រិយភាពនិងផ្សព្វផ្សាយជូនប្រជាជននៅមណ្ឌលតាំងទីលំនៅ។
ការស្រុះស្រួលរបស់ប្រជាជនឃើញថា សម្រេចបានលទ្ធផលសំខាន់ជាច្រើន។ ឆ្នាំ២០១៥ ទូទាំងឃុំវិញត្រាច់ដុង មានគ្រួសារអ្នកធូរធារ៤៩២/២.៩២៩ រីឯនៅឆ្នាំ២០១៧ មានគ្រួសារធូរធារចំនួន៥៨៦ ស្រូបអត្រា១៨,៥%នៃចំនួនប្រជាជនក្នុងឃុំ។ គ្រួសារវប្បធម៌ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនទាំងបរិមាណទាំងគុណភាព ដោយមានគ្រួសារសម្រេចបទដ្ឋានវប្បធម៌ជិត៩៦%។ល។ មកទល់បច្ចុប្បន្ន ឃុំវិញត្រាច់ដុងសម្រេចរួចរាល់បទដ្ឋានចំនួន៥ដោយមានលក្ខឋានចំនួន២២។ ក្នុងដំណើរការអនុវត្តគម្រោងឃើញថាមានបុគ្គលគំរូជាច្រើន ដូចជាគ្រួសារលោកឡឹមសឿន (នៅភូមិយ៉ុងយឿ) គ្រួសារមីងត្រឹងធីខែន (នៅភូមិបៀងដុង) ជាដើម។ លោកឡឹមសឿន យល់ឃើញថាពេលដែលឃុំសម្រេចកិត្តិនាមជាឃុំវប្បធម៌ជនបទថ្មី អ្នកដែលទទួលផលដំបូងបង្អស់គឺប្រជាជន ម្ល៉ោះហើយគ្រួសារលោកសឿន បានបរិច្ចាគដី១,៥ហិកតា ដើម្បីកសាងផ្លូវជនបទ។ ចំណែកមីងខែន បានចលនាអ្នករស់នៅក្នុងភូមិផងសង្វាតស្រោចទឹកថែផ្កាដាំតាមចិញ្ចើមថ្នល់។ អាស្រ័យហេតុដូច្នោះ មុខមាត់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យនិងជ្រះស្អាត៕
ថាញ់ផុង - សេរី