ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ ជាឃុំក្រឋិតក្នុងកម្មវិធី១៣៥របស់រដ្ឋាភិបាល ដោយមានជនរួមជាតិខ្មែររស់នៅជាង៧១% គណៈកម្មាធិការប្រជាជនឃុំ ខិតខំយ៉ាងពេញទំហឹង ដើម្បីលើកស្ទួយ៣/៦ភូមិ ឈានឡើងចាកផុតពីភូមិលំបាកពិសេស។
បងស្រីថាច់ធីចិញ រីករាយដោយភាពជោគជ័យជំហានដំបូងនៃ
ទម្រង់រូបភាពចិញ្ចឹមពពែ នាំមកប្រសិទ្ធភាពខ្ពស់។
តាមប្រសាសន៍របស់លោកខឺវជីកឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងភូ ឲ្យដឹង៖ “ឆ្លងតាមរយៈការផ្លាស់ប្តូរទម្រង់រូបភាព បាននាំមកនូវប្រាក់ចំណូលខ្ពស់ដល់កសិករ ពិសេសគឺនៅតំបន់ជនរួមជាតិខ្មែរ។ សំណង់វិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតកម្ម បានពង្រីកនូវប្រសិទ្ធភាព។ ផ្តើមពីនោះ បានធ្វើឲ្យជៈឥទ្ធិពលជាវិជ្ជមាន ក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅឃុំផុងភូ (ឆ្នាំ២០១៦ គឺ១០,៦%) សព្វថ្ងៃថយចុះនៅ៦,២៦% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច៣១,៨៦លានដុង/ឆ្នាំ។ ក្នុងកម្មវិធីកសាងឃុំវប្បធម៌-ជនបទថ្មី ឃុំអនុវត្តសម្រេច៨/១៩លក្ខឋានទូទាំងឃុំមាន២.១៥១/៣.៤០២គ្រួសារ អនុវត្តសម្រេច៨លក្ខឋានគ្រួសារវប្បធម៌-ជនបទថ្មី។
គម្រោង AMD (គម្រោងសាំនិងបម្រែបម្រួលអាកាសធាតុតំបន់វាលរាបទន្លេគឺវឡុង) ត្រូវបានផ្សព្វផ្សាយចាប់ពីខែមីនា ឆ្នាំ២០១៤លើភូមិសាស្រ្តឃុំផុងភូ បានជះឥទ្ធិពលមិនតិចចំពោះការផ្លាស់ប្តូរទាំងនេះ។ គម្រោងបានវិនិយោគទុននិងពង្រីកទម្រង់រូបភាពដាំម្ទេសខ្មាំងបង្កាត់ ចិញ្ចឹមមាន់ ប្រើកម្រាលទ្រាប់ជីវសាស្រ្ត ចិញ្ចឹមពពែបន្តពូជនិងកសាងសំណង់ផ្លូវគមនាគមន៍ចំនួន៣ (ផ្លូវដានថើមរើម ផ្លូវកៅស៊ូក្រុម៤Bនិងស្ពានប្រឡាយលេខ១)។ ទន្ទឹមនឹងនោះ ឃុំផុងភូនៅទាំងផ្សព្វផ្សាយបង្កើតក្រុមសហករណ៍កសិកម្ម១ក្រុម ដំណើរការតាមច្បាប់សហករណ៍ ក្រុមសហការផលិតនិងក្រុមសហគមន៍រួមទិសដៅចំនួន៤៥ក្រុម ដោយមានសមាជិកចូលរួមចំនួន១.០៨០នាក់។ ព្រមទាំងអនុវត្តទម្រង់រូបភាពផលិតមានការចងសម្ព័ន្ធលក់ផលិតផលលើភូមិសាស្រ្តឃុំផុងភូ មានដូច៖ ទម្រង់រូបភាពដាំដើមកាកាវតាមចន្លោះដូងចាប់ពីឆ្នាំ២០១៤ រហូតមកទល់នឹងបច្ចុប្បន្ន ត្រូវបានឃុំផ្សព្វផ្សាយដល់គ្រួសារប្រជាជនចំនួន១២០គ្រួសារ ដាំលើផ្ទៃដីចំនួន៦៦ហិកតា បច្ចុប្បន្ន មាន៦៤ហិកតាកំពុងផ្តល់ផល។ កសិករសេីុងវ៉ែត នៅភូមិវាលធំឲ្យដឹង៖ “គ្រួសារខ្ញុំដាំដើមកាកាវចំនួន២០០ដើមតាមចន្លោះដើមដូងលើផ្ទៃដី៥កុង បច្ចុប្បន្ន ផ្តល់ផលមធ្យមភាគប្រមាណ២៥០-៣០០គីឡូក្រាម/១.០០០ម៉ែត្រការ៉េ ជាមួយនឹងថ្លៃលក់ពី៤.០០០-៤.៥០០ដុង/គីឡូក្រាម។ ជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំរកបានប្រាក់ចំណូលបន្ថែមជាង១២លានដុង/ហិកតា”។ បងស្រីថាច់ធីចិញ នៅភូមិ I ឲ្យដឹងដោយក្តីរីករាយ៖ គ្រួសារខ្ញុំចិញ្ចឹមពពែបន្តពូជ២ក្បាល។ ក្រោយពីរយៈកាល៦ខែ ពពែកើតបានកូន៣ក្បាល។ តាមការគ្រោងទុកដល់ចុងឆ្នាំ២០១៧ ហ្វូងពពែរបស់គ្រួសារខ្ញុំនឹងកើនឡើងជិត១០ក្បាល។
កសិករថាច់ប៊ីន សមាជិកក្រុមសហករណ៍កសិកម្មយឹងតៀង ឲ្យដឹង៖ “ពេលចូលរួមទម្រង់រូបភាពក្រុមសហករណ៍ ខ្ញុំប្រិតសំចៃជីពូជនិងផលិតព្រមៗគ្នាតាមរដូវកាល។ ក្រៅពីនោះ តម្លៃស្រូវខ្ពស់ជាងពី៣០០-៥០០ដុង/គីឡូក្រាម ពីព្រោះក្រុមសហករណ៍ចងសម្ព័ន្ធនឹងអាជីវកម្មចុះកិច្ចសន្យាកុម្មង់ទិញផលិតផលរបស់សមាជិកនៃក្រុមសហករណ៍។ ម្យ៉ាងវិញទៀត ខ្ញុំនៅទាំងចូលរួមអនុវត្តទម្រង់រូបភាពផលិតស្រូវអនុវត្តបច្ចេកទេសទំនើប(រដូវដើមឆ្នាំ-រដូវសម្រក)៕
សេីុងម៉ាល័យ-មុនី