គណៈបំពេញការងាររណសិរ្សភូមិតាសឹកA ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានខ្នះខ្នែងចលនាប្រជាជនអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងអារ្យធម៌”។
គណៈបំពេញការងាររណសិរ្សភូមិតាសឹកA ជូនសិក្ខូបករណ៍ដល់សិស្សានុសិស្ស
ដែលមានស្ថានភាពក្រលំបាក។
ភូមិតាសឹក A មានប្រជាជន២៩២គ្រួសារ ដោយមានមនុស្ស១.០៥០នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា៧៨,៧៦%។ គណៈបំពេញការងាររណសិរ្សភូមិ បានចលនាមាមីងបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផល មកដាំដំណាំរួមផ្សំ បរិច្ចាគដីកសាងផ្លូវថ្នល់ធារាសាស្រ្តចុះទៅវាលស្រែ។ គណៈបំពេញការងាររណសិរ្សភូមិនៅទាំងចូលរួមជាមួយនឹងផ្នែកពាក់ព័ន្ធនានា លើកកម្ពស់គុណភាពទម្រង់រូបភាពនានា មានដូច៖ ក្លឹបបញ្ចុះបញ្ចូលមុខសញ្ញាក្នុងសហគមន៍ ប្រជាជនទម្រង់រូបភាពផ្សព្វផ្សាយអប់រំសីលធម៌ផ្នត់រស់នៅ ក្លឹបរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ទម្រង់រូបភាពលើកកម្ពស់គុណភាពគ្រួសារវប្បធម៌ ដាំឈើបៃតងធ្វើរបង ធ្វើបង្គោលទង់ត្រូវតាមរបៀប។ល។ ភូមិតាសឹកA បានទទួលស្គាល់ជាភូមិវប្បធម៌តាំងពីឆ្នាំ២០១០រហូតមកនឹងទល់បច្ចុប្បន្ន។ ស្នាដៃលេចធ្លោនៃភូមិតាសឹកAក្នុងឆ្នាំ២០១៦ គឺត្រូវបានគណៈកម្មាធិការប្រជាជនស្រុកថ្កូវស្ងើចសរសើរជូនរង្វាន់ ខណៈពេលកសាងសម្រេចជោគជ័យទម្រង់រូបភាពអគ្គិសនីអុជបំភ្លឺក្នុងសហគមន៍ដំបូងបង្អស់របស់ឃុំឡុងហ៊ីប។
ក្រៅពីនោះ គណៈបំពេញការងាររណសិរ្សភូមិបានចូលរួមចលនាប្រជាជនអនុវត្តទម្រង់រូបភាព”គ្មាន៥ ស្អាត៣” អាស្រ័យសមាគមសហព័ន្ធនារីឃុំបំផុសចលនា។ គណៈបំពេញការងាររណសិរ្សភូមិតាសឹកA នៅទាំងម្ចាស់ការកសាងផែនការនិងជំហរសហការផ្សព្វផ្សាយ បំផុសចលនាជូនមាមីងក្នុងមណ្ឌលតាំងទីលំនៅបានយល់ដឹងនិងអនុវត្តការចលនា ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ទទួលស្គាល់ឡើងវិញកិត្តិនាម“ភូមិវប្បធម៌” រៀងរាល់ឆ្នាំ។ ពូគឹមតឹន នៅភូមិតាសឹកA ឲ្យដឹង៖ “គ្រួសារខ្ញុំបានគណៈបំពេញការងាររណសិរ្សភូមិ និងប្រជាជន ពិនិត្យជម្រើស ទទួលស្គាល់ គ្រួសារវប្បធម៌ ម្ល៉ោះហើយគ្រួសារខ្ញុំរីករាយខ្លាំងណាស់។ ក្នុងគ្រួសារតែងលើកទឹកចិត្តគ្នាចូលរួមផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ លក្ខន្តិកៈរបស់ភូមិភាគជូនមាមីងក្នុងភូមិ រួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម”។
លោកង្វៀនថាញ់យ៉ាប ប្រធានគណៈបំពេញការងាររណសិរ្សភូមិ ឲ្យដឹង៖ គណៈបំពេញការងាររណសិរ្សភូមិបន្តការផ្សព្វផ្សាយ ចលនាប្រជាជនថែរក្សា អនាម័យបរិស្ថាន; អនុវត្តល្អនូវការចលនា”ទិវាដើម្បីអ្នកក្រ”គិតគូរដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌនយោបាយ ពង្រីកប្រវេណីខ្លួនទីពឹងខ្លួនក្នុងសហគមន៍ប្រជាជនរស់នៅ”៕
សឺនម៉ាល័យ – សេរី