19/12/2017 - 14:21

ជន​រួម​ជាតិ​ខ្មែរ​ប្តូរ​របៀប​គិត របៀប​ធ្វើ

មិន​ត្រឹម​តែ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​នូវ​កម្ម​វិ​ធី​គោល​ន​យោ​បាយ​ជា​ច្រើន ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ខេត្ត​កៀង​យ៉ាង នៅទាំង​កសាង​គម្រោង​ផលិត​ក​សិ​កម្ម​ដំ​ណាក់​កាល​២០១៦​-២០២០ ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​។

ក​សិ​ករ​ឃុំ​ឌិញ​អាង ស្រុក​ហ្គ​ក្វាវ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន
​លឿន​ក្នុង​ការ​ផលិត​ នាំ​មក​ទិន្ន​ផល​ខ្ពស់​។ 

ហ្គក្វាវ​ជា​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​កៀង​យ៉ាង ដោយ​មាន​ប្រ​ជា​ជន​រស់​នៅ​ចំ​នួន​៩.៨៨៥​គ្រួ​សារ ស្រូប​អត្រា​៣១,៣៨%​នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ទូ​ទាំង ស្រុក​។ ជន​រួម​ជាតិ​ខ្មែរ​ស្រុក​ហ្គ​ក្វាវរ​ស់​នៅ  ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ឃុំ​ឌិញ​ហ្វា ឌិញ អាង​ ធ្វី​ឡេវ​ ថើយ​ក្វាង និង​មួយ​ចំ​នួន​នៅ​​វិញ​ហ្វា​ហឹ​ង​បាក់ វិញ​ហ្វា​ហឹង​ណាម វិញ​ភឿក B ។ កំ​ណត់​ច្បាស់​ស្រូវ គឺ​ជា​ដំ​ណាំ​សំ​ខាន់ បក្ខ​ភាគ រ​ដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំឌិញ​អាង ផ្តុំ​កម្លាំង​ពង្រីក​សេដ្ឋ​កិច្ច​ពី​ដំ​ណាំ​ស្រូវ​។ ទូ​ទាំង​ឃុំ​មាន​ផ្ទៃ​ដី​ផលិត​កម្ម​ជាង​៣.២៨៥​ហិក​តា ក្នុង​នោះ ផ្ទៃ​ដី​ផលិត​ស្រូវ​ស្រូប​អត្រា​៨១,៦៣​%។ បណ្តា​ទម្រង់​រូប​ភាព​ផលិត​កម្ម​សម្តែង​បង្ហាញ់ ទម្រង់​រូប​ភាព​ផ​លិត​ក​ម្ម​វាល​ស្រែ​ធំ ជា​ជំ​ហាន​ៗ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព កសិ​ករ​បាន​ខិត​ជិត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន ទម្លាប់​ផ​លិត​ឱន​ថយ​ជា​សន្សឹម​ៗ​ត្រូវ​បាន​ប្តូរ​ផ្លាស់​ការ​ចំ​ណាយ ក្នុង​ការ​ផលិត​ត្រូវ​បាន​កាត់​បន្ថយ ទិន្ន​ផល​ស្រូវ​និង​ដំ​ណាំ​ផ្សេង​ៗ​កើន​ជា​លំ​ដាប់​។ ដោយ​ឡែក​ឆ្នាំ​២០១៥ បរិ​មាណ​ផល​ស្បៀង​របស់​ឃុំ​សម្រេច​៣៨.១២៩​តោន កើន​១៩,២៥២តោន បើ​ប្រៀប​នឹង​ឆ្នាំ​២០១០​។

ក្រៅ​ពី​ការ​ផលិត​ស្រូវ មា​មីង​នៅ​ទី​នេះ ឆ្លៀត​ចិញ្ចឹម​សត្វ​និង​ដាំ​ដុះ ឬ​ក៏​ទៅ​ធ្វើ​ការ​ឈ្នួល ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ លោក​យ័ញ​យិញ នៅ​ភូមិ​អាង​ហ្វា ឃុំ​ឌិញ​អាង ឲ្យ​ដឹង​៖ ចាប់​តាំង​ពី​ថ្ងៃ​ចូល​សហ​ករណ៍​កសិ​កម្ម​ហ្វា​ធ្វឹង ស​មា​ជិក​សហ​ករណ៍​ធ្វើ​ស្រែ​មាន​ភាព​ងាយ​ស្រួល​ជាង​។ មុន​នឹង​ចូល​សហ​ករណ៍ រឿង​ម្ចាស់​ស្រែ​នេះ​បូម​ទឹក​ចេញ ដើម្បី​ព្រោះ​ស្រូវ​បណ្តាល​ឲ្យ​លិច​ស្រែ​អ្នក​នៅ​ក្បែរ បង្កឲ្យ​មាន​ការ​ទាស់​ទែង​គ្នា មា​មីង​ខ្លះ ឃើញ​អ្នក​នៅ​ក្បែរ​បាញ់​ថ្នាំ​​កម្ចាស់​សត្វ​ល្អិត គាត់​ក៏​ព្រ​នាក់​ធុង​ទៅ​បាញ់​នឹង​គេ​ដែរ​ដោយ​មិន​បាន​គិត​ដល់​បញ្ហា​សេដ្ឋ​កិច្ច ប្រ​សិទ្ធ​ភាព​ទិន្ន​ផល​យ៉ាង​ណា​ឡើយ​។ ចូល​សហ​ករណ៍ មា​មីង​ផលិត​មាន​ភាព​ងាយ​ស្រួល​ជាង ទិន្ន​ផល​កើន​ឡើង ប្រាក់​ចំ​ណាយ​ឲ្យការ​ផលិត​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ លោក​យ័ញ​យិញ គិត​ឃើញ​ថា​៖​ សហ​ករណ៍ បូម​ទឹក​ព្រម​ៗ​គ្នា  លោក​បង់​ប្រាក់​ប្រ​មាណ​១,២៦​លាន​ដុង​ (៩០.០០០​/ដុង​/កុង​) បើ​ប្រៀប​នឹង​ពី​មុន​ជា​មួយ​នឹង​ដី​ស្រែ​១៤​កុង លោក​ចំ​ណាយ​ប្រាក់​បូម​ទឹក​ជិត​៦​លាន​ដុង​។ សហ​ករណ៍​ហ្វា​ធ្វឹង មាន​ស​មា​ជិក​៨៦​នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៨០​% ក្រៅ​ពី​នោះ​គឺ​សមា​ជិក​ជន​ជាតិ​កិញ​។ ស​មា​ជិក​សហ​ករណ៍​ហ្វា​ធ្វឹង បន្ទាប់​ពី​ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​២​-៣​លាន​ដុង​កុង រីក​រាយ​បំ​ផុត គឺ​បាន​ក្រុម​ហ៊ុន​កុម៉្មង់​ទិញ​ស្រូវ​របស់​មា​មីង​ក្នុង​សហ​ករណ៍​។

តាម​ប្រ​សាសន៍​របស់​លោក​ឡេ​ហ៊ឺវ​ត្វង  ប្រ​ធាន​កា​រិ​យា​ល័យ​កសិ​កម្ម​និង​អភិ​វឌ្ឍ​ជនបទ​ស្រុក​ហ្គ​ក្វាវ ស្រុក​បាន​កសាង​គម្រោង​ផ​លិត​កម្ម តាម​ទិស​ដៅ​លើក​កម្ពស់​គុណ​ភាព បង្កើន​លទ្ធ​ភាព​ប្រ​កួត​ប្រ​ជែង ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ស្ថិរ​ភាព​និង​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​សេដ្ឋ​កិច្ច​លើ​ផ្ទៃ​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​៕

                ឡេ​ស៊ាង​-មុ​នី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ហ៊ឺវ​ត្វង