ក្នុងឱកាសចោទសួរនាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលXIV នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក បានឆ្លើយសំណួររបស់តំណាងរដ្ឋសភា ស្ដីពីបញ្ហាជាប់ពាក់ព័ន្ធក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ច្បាស់នូវបញ្ហាជាប់ពាក់ព័ន្ធដល់វិស័យសេដ្ឋកិច្ច-សង្គម និងវិស័យកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចផងដែរ។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក សួរសុខទុក្ខនិងផ្ដល់កម្លាំងចិត្តដល់ជនជាតិភាគតិចឈាន
ឡើងក្នុងការរស់នៅ។ (រូបទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ថ្នាក់រៀនមួយសម្រាប់ជនជាតិភាគតិចនៅតីង្វៀន។ (ថាញ់ផុង)
នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក គូសបញ្ជាក់ជនរួមជាតិជាជនជាតិភាគតិច គឺជាចំណែកសាច់ឈាមរបស់ប្រជាជាតិវៀតណាម ភាគច្រើនគឺរស់នៅតំបន់ភ្នំ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែននៃមាតុប្រទេស។ បក្ស រដ្ឋ តែងផ្តោតការយកចិត្តទុកដាក់គិតគូរបានប្រកាសឲ្យប្រើនិងអនុវត្តនូវកម្មវិធី គោលនយោបាយជាច្រើនសម្រាប់អភិវឌ្ឍតំបន់ជនជាតិភាគតិច និងសម្រេចបានលទ្ធផលជាវិជ្ជមាន។ ហេដ្ឋារចនាសម្ព័ន្ធ បានកែលម្អជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ ថ្វីត្បិតដូច្នោះក្តី អាស្រ័យដោយលក្ខណៈធម្មជាតិលំបាក និងចំណុចចាប់ផ្តើមនៅទាបការងារកាត់បន្ថយភាពក្រីក្រ តំបន់ជនជាតិភាគតិច នៅមានការសាកល្បងជាច្រើន។ គ្រួសារជនជាតិភាគតិចក្រីក្រនៅជាង៣០%។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំស្មើនឹង៤៤%នៃមធ្យមភាគរួមទូទាំងប្រទេស។
ចំពោះមុខស្ថានភាពនោះ នាយករដ្ឋមន្ត្រីអំណះអំណាង អភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ គឺជាគោលការណ៍មិនងាករេរបស់បក្ស និងរដ្ឋ គឺជាភារកិច្ចនយោបាយជាប្រចាំ និងបន្តបន្ទាប់របស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ រដ្ឋអំណាចត្រូវតែទទួលបន្ទុកគិតគូរ ធានាសុខុមាលភាពសង្គមមិនទុកឲ្យជនរួមជាតិខ្វះហូប ឈឺថ្កាត់មិនបានព្យាបាល កូនចៅគ្រប់អាយុចូលសាលាមិនបានរៀនសូត្រ។
ពេលខាងមុខ រដ្ឋាភិបាលចង្អុលការបន្ត ការត្រួតពិនិត្យធ្វើឲ្យសុក្រឹតនិងផ្តុំកម្លាំងអនុវត្តព្រមៗគ្នានូវយន្តការ គោលនយោបាយ កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍតំបន់ជនជាតិភាគតិច; ដំបូងបង្អស់ គឺអាទិភាពរៀបចំប្រភពកម្លាំងជូនកម្មវិធី គោលនយោបាយជាធរមាន។ បន្តការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី១៣៥ អភិវឌ្ឍនូវឃុំ ភូមិលំបាកពិសេស គម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិដែលមានចំនួនមនុស្សតិចនិងគោលនយោបាយឧបត្ថម្ភអ្នកមានប្រជាប្រិយភាពជាដើម។ ជំរុញយ៉ាងខ្លាំងក្លាព័ត៌មានសារគមនាគមន៍ ឧបត្ថម្ភប្រជាជនបង្ខិតជិតនូវសេវាសង្គមជាមូលដ្ឋាន ដូចជា៖ សុខាភិបាល អប់រំ ព័ត៌មាន ទឹកស្អាត ផ្ទះសម្បែង និងជំនួយគតិយុត្តិ។ ព្រមជាមួយនោះ រដ្ឋាភិបាលបន្តការយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យដែលមានសក្តានុពល ប្រកបដោយអត្តសញ្ញាណរបស់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ពិសេសគឺទេសចរណ៍ ឱសថការពារ និងអភិវឌ្ឍព្រៃឈើ; អភិវឌ្ឍកងជួរបុគ្គលិកអ្នករដ្ឋការដែលជាជនជាតិភាគតិច។ ពង្រឹងពង្រីកផែនមហាសាមគ្គីជនជាតិ; អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់បណ្ដាជនជាតិ៕
ថាញ់ផុង(កត់ត្រា)-វិមាន