តាមប្រសាសន៍លោកឡេញឺឡេ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកផុងហ៊ីប ជីវភាពជនជាតិភាគតិចលើភូមិសាស្រ្តស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវឌ្ឍន៍។
ផ្លូវតភ្ជាប់ភូមិ៣និងភូមិ៤ ឃុំហ្វាអាង ស្រុកផុងហ៊ីប។
ក្រោយពីបានចែកចេញពីស្រុកផុងហ៊ីប (ចាស់) ទៅជាទីរួមខេត្តង៉ាបៃ និងស្រុកផុងហ៊ីប។ ស្រុកផុងហ៊ីបថ្មីនេះ គឺជាស្រុកតំបន់ឆ្ងាយដាច់ស្រយាលមានជនជាតិភាគតិចរស់នៅកុះករ។ ទូទាំងស្រុកមានជនរួមជាតិខ្មែររស់នៅ៩៧៩គ្រួសារមានមនុស្សចំនួន៣.៦០២នាក់ និងជនជាតិចិន២១១គ្រួសារ។ល។ ស្រុកផុងហ៊ីប មានឃុំចំនួន១២ និងទីប្រជុំជនចំនួន៣ ក្នុងនោះ ឃុំលំបាកពិសេសចំនួន២ ឃុំទីប្រជុំជនលំបាកចំនួន៧ និងភូមិលំបាកពិសេសចំនួន២៩ តាមសេចក្តីសម្រេចលេខ៥៨២/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ អនុវត្តបញ្ជារបស់គណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ស្រុកផុងហ៊ីប តែងផ្សព្វផ្សាយ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអនុគ្រោះសម្រាប់គ្រួសារជនជាតិភាគតិច។ ដោយឡែកក្នុងឆ្នាំ២០១៧ ស្រុកបានប្រកាសឲ្យប្រើនូវផែនការសេចក្តីសម្រេច ដូចជា៖ ផែនការអនុវត្តជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាជនជាតិភាគតិច ដំណាក់កាល២០១៦-២០២០ កំណត់ទិសដល់ឆ្នាំ២០៣០; អនុវត្តគោលនយោបាយដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តស្រុកផុងហ៊ីប ដំណាក់កាល២០១៧-២០២០; សេចក្តីសម្រេចបង្កើតគណៈចង្អុលការកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០២០; សេចក្តីសម្រេចផ្តល់សច្ចាប័នលើបញ្ជីរាយនាម ផ្តល់ប្រាក់ឧបត្ថម្ភដោយផ្ទាល់ជូនប្រជាជនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រនៅតំបន់លំបាក តាមសេចក្តីសម្រេចលេខ១០២/២០០៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងឯកសារមួយចំនួនទាក់ទងក្នុងកិច្ចចង្អុលការអនុវត្តផ្សព្វផ្សាយការងារលើភូមិសាស្រ្តស្រុក។ល។
តាមប្រសាសន៍លោកត្រឿងក្វាងវិញ ប្រធានការិយាល័យជនជាតិស្រុកផុងហ៊ីប អាស្រ័យថ្នាក់ដឹកនាំស្រុកផ្សព្វផ្សាយអនុវត្តបានទាន់ពេលនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាល ម្ល៉ោះហើយជនជាតិភាគតិចបានទទួលផលគ្រប់គ្រាន់ពីគោលនយោបាយដោយឡែករបស់រដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធតំបន់មានជនជាតិភាគតិចរស់នៅកុះករ បានវិនិយោគទុនព្រមៗគ្នា ផ្ដើមពីអគ្គិសនី ផ្លូវគមនាគមន៍រហូតដល់សាលារៀនដំណាក់សុខាភិបាល។ ផ្តើមពីនោះ ជីវភាពរបស់ជនរួមជាតិបានលើកស្ទួយគុណភាពក្នុងការរស់នៅក៏បានផ្លាស់ថ្មី។
ពូលីវឹងមៀង នៅភូមិ៤ ឃុំហ្វាអាង ស្រុកផុងហ៊ីប ឲ្យដឹង៖ “ដោយបានរដ្ឋអំណាចយកចិត្តទុកដាក់ ម្ល៉ោះហើយផ្លូវបេតុងប្រវែង៨,២ម៉ែត្រ កាត់ភូមិ៤ និងមួយចំណែកនៅភូមិ៣ ត្រូវបានវិនិយោគទុនកសាងតាមកម្មវិធី១៣៥ ដំណាក់កាល២ របស់រដ្ឋាភិបាល។ អាស្រ័យហេតុនោះ រថយន្ដចូលដល់ភូមិ ប្រជាជនដឹកជញ្ជូនទំនិញទៅមកបានងាយស្រួល ម្ល៉ោះហើយប្រជាជនមានក្ដីត្រេកអរយ៉ាងក្រៃលែង”៕
ហាថាញ់-វិមាន