អ្នកស្រីនាងសម្បូរ ប្រធានការិយាល័យជនជាតិស្រុកទ្រីតូង ខេត្តអាងយ៉ាង ឲ្យដឹង៖ ការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បានរួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅជូនជនរួមជាតិភាគតិចលើភូមិសាស្រ្ត។
ហាងបាយ ហាងកាហ្វេនៅតាមសួនចម្ការឈើ ត្រូវបានសាងសង់ប្រកបដោយទ្រង់
ទ្រាយជាច្រើននៅស្រុកទ្រីតូង។
ស្រុកទ្រីតូង មានអង្គភាពរដ្ឋបាលចំនួន១៥ ក្នុងនោះ មានឃុំចំនួន១៣ ទីប្រជុំជន២និងមាន៤ជនជាតិរស់នៅកិញ ខ្មែរ ចិន និងចាម។ ក្នុងនោះ ជនជាតិខ្មែរស្រូបអត្រា៣៤,២%នៃចំនួនគ្រួសារសរុបលើភូមិសាស្រ្ត។ ជនរួមជាតិខ្មែររស់នៅតាមភូមិ ស្រុក និងមួយចំនួនរស់នៅលាយឡំជាមួយនឹងជនជាតិកិញ។ អ្នកស្រីនាងសម្បូរ ឲ្យដឹង៖ “រយៈពេលកន្លង គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក បានអនុវត្តគ្រប់ជ្រុងជ្រោយទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយពិសេសៗរបស់បក្សនិងរដ្ឋ សម្រាប់ជនរួមជាតិភាគតិច បានជាជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចត្រូវបានកសាងថ្មី បង្កើនកម្រិតសកម្មភាពវប្បធម៌ដែលមានទ្រង់ទ្រាយប្រកបដោយលក្ខណៈប្រវេណីត្រូវបានថែរក្សាហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន”។ គិតដោយឡែក ការអនុវត្តន៍សេចក្ដីសម្រេច២៩/២០១៣/QĐ-TTg ស្តីពីការបំពេញបន្ថែមគ្រួសារមានតម្រូវការដីសង់ផ្ទះ ស្រុកបានពិនិត្យបំពេញបន្ថែម៤៦គ្រួសារ សរុបថវិកាជាង១,៥ពាន់លានដុង បង្កើនគ្រួសារបានឧបត្ថម្ភដីសង់ផ្ទះឡើងដល់៣៦៦គ្រួសារ។ តាមប្រសាសន៍របស់អ្នកស្រីនាងសម្បូរ ឆ្នាំ២០០៧ ក្រោយពីធ្វើការពិនិត្យឡើងវិញ ការិយាល័យជនជាតិមានរបាយការណ៍ ជូនគណៈកម្មាធិការប្រជាជនស្រុក បំពេញបន្ថែម៥៣គ្រួសារមានតម្រូវការដីសង់ផ្ទះ និងកំពុងរង់ចាំគោលការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ដើម្បីបន្តការជំនួយដល់គ្រួសារទាំងនេះ ។
ចំណែកគោលនយោបាយផ្ដល់បណ្ណធានារ៉ាប់រងសុខាភិបាលដល់គ្រួសាជនជាតិភាគតិច ក្នុងឆ្នាំ២០១៧ ស្រុកបានផ្ដល់ជូនបំពេញបន្ថែម៣១.៨៧៧លើកនាក់បង្កើនចំនួនបណ្ណធានារ៉ាបរងសុខាភិបាលឡើងដល់៥៥.០៧៨គ្រួសារ។ វេជ្ជបណ្ឌិត អូងភុកហូវ ប្រធានដំណាក់សុខាភិបាលឃុំណូយតូ ឲ្យដឹង៖ “ឃុំបានផ្ដល់ជូនបណ្ណធានារ៉ាប់រងសុខាភិបាលទាំង១០០%ដល់គ្រួសារក្រីក្រ និងគ្រួសារជិតក្រ។ បច្ចុប្បន្ន អត្រាអ្នកជំងឺប្រើបណ្ណធានារ៉ាប់រងសុខាភិបាលសម្រាប់ពិនិត្យបាលជំងឺនៅដំណាក់សុខាភិបាលរាល់ថ្ងៃស្ទើរតែទាំង១០០%”។ បងស្រីនាងសុខច័ន្ទ នៅភូមិតូហា ឃុំណូយតូ ឲ្យដឹង៖ “អាស្រ័យមានបណ្ណធានារ៉ាប់រងសុខាភិបាលទើបគ្រួសារខ្ញុំមិនសូវបង់ប្រាក់ទិញថ្នាំ។ ប្តីប្រពន្ធខ្ញុំមានបណ្ណធានារ៉ាប់រងសុខាភិបាលរីឯកូនខ្ញុំទៅរៀនក៏បានរដ្ឋផ្តាល់ជូនបណ្ណធានារ៉ាប់រងសុខាភិបាលសម្រាប់ទៅពិនិត្យជំងឺយកថ្នាំផឹកខណៈពេលឈឺថ្កាត់ម្តងម្កាល”។ អ្នកស្រីនាងសម្បូរ ឲ្យដឹងបន្ថែម ដើម្បីឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន គ្រប់ដំណាក់សុខាភិបាលលើភូមិសាស្រ្តស្រុក ត្រូវបានកសាងថ្មីបង្កើនកម្រិតយ៉ាងសមរម្យ៕
ហាថាញ់ - សេរី