ចាប់ពីដើមខែសីហា ឆ្នាំ២០១៧ ចំនួនកុមារកើតជំងឺពងដៃ ជើង មាត់ លើភូមិសាស្រ្តក្រុងហូជីមិញនិយាយដោយឡែក និងតំបន់ភាគខាងត្បូងនិយាយរួមមានសញ្ញាកើនឡើង។ ថ្វីត្បិតទើបនឹងឈានចូលដើមរដូវរោគរាលដាល ប៉ុន្តែវេជ្ជបណ្ឌិតទាំងឡាយផ្តល់អនុសាសន៍ដល់អាណាព្យាបាល មិនគប្បីមើលស្រាលនឹងប្រភេទរោគឆ្លងនេះ។ តាមប្រសាសន៍របស់វេជ្ជបណ្ឌិតត្រឿងហ៊ឺវខាញ់ ប្រធានផ្នែករោគឆ្លង-សរសៃប្រសាទ មន្ទីរពេទ្យកុមារ១ ផ្នែកនេះ កំពុងព្យាបាលជំងឺពងដៃ ជើង មាត់ឲ្យកុមារជាង៥០នាក់។ ពិសេស ក្នុងចំនួនកុមារកើតជំងឺពងដៃ ជើង មាត់ ក្នុងនោះមានពី២-៣ ករណីកម្រិតធ្ងន់ ពុំនោះសោតមានករណីខ្លះត្រូវប្រើម៉ាស៊ីនជំនួយដង្ហើម។ ដូចនឹងមន្ទីរពេទ្យកុមារ១ នៅមន្ទីរពេទ្យកុមារ២ គិតពីដើមខែសីហាមកទល់នឹងបច្ចុប្បន្ន មានកុមារជាង២.០០០នាក់ កើតជំងឺពង ដៃ ជើង មាត់ត្រូវបានអាណាព្យាបាលនាំចូលពេទ្យ ពិនិត្យរោគនិងមានកុមារចំនួន១៥៣នាក់ សម្រាកព្យាបាលក្នុងពេទ្យ។ វេជ្ជបណ្ឌិតត្រឹងធីគីមវ៉ឹង អនុប្រធានផ្នែករោគឆ្លងមន្ទីរពេទ្យកុមារ២ ឲ្យដឹង៖ មធ្យមភាគជារៀងរាល់ថ្ងៃ ផ្នែករោគឆ្លង ទទួលព្យាបាលជំងឺ ពងដៃ ជើង មាត់ឲ្យកុមារចំនួន៣០ករណី ក្នុងនោះ មានពីរបីករណីជំងឺកម្រិតធ្ងន់។
![ម្ចាស់ការបង្ការជំងឺពងដៃ ជើង មាត់](https://baocantho.com.vn/image/fckeditor/upload/2017/20171106/images/khmer542/62.jpg)
អ្នកគ្រូកំពុងណែនាំសិស្សពីរបៀបលាងដៃ។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតទាំងឡាយ បើប្រៀបជាមួយនឹងឆ្នាំមុនគ្មានការប្រែប្រួលច្រើន ប៉ុន្តែតាមព្យាករណ៍ជំងឺប្រភេទនេះ នឹងកើនជាលំដាប់នៅពេលសិស្សឈានចូលរដូវបវេសនកាល។ ហេតុដូច្នេះ អាណាព្យាបាលមិនគប្បីមើលស្រាល ពីព្រោះជំងឺពង ដៃ ជើង មាត់អាចនឹងធ្វើឲ្យបាត់បង់ជីវិត បើសិនជាកុមារកើតជំងឺកម្រិតធ្ងន់។ តាមប្រសាសន៍របស់វេជ្ជបណ្ឌិតត្រឹងធីគីមវ៉ឹង ជំងឺ ពងដៃ ជើង មាត់តែងមានហានិភ័យដ៏គ្រោះថ្នាក់ ហេតុនេះ អាណាព្យាបាលគប្បីតាមដានម៉ត់ចត់នូវអាការៈរបស់កុមារមានរោគសញ្ញាដូច៖ ក្អូតមិនចង់ហូបចុក រលាកមាត់។ល។ គប្បីនាំកុមារទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ វេជ្ជបណ្ឌិតវ៉ឹង ឲ្យដឹង៖ កុមារមានអាការៈគ្រុនក្តៅ ភ្ញាក់កន្រ្តាក់ ដំណើរទ្រេត ទ្រោតទន់ដៃទន់ជើង។ល។មានលទ្ធភាពធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទទៅអនាគត ឬក៏ប៉ះពាល់ដល់ផ្លូវដង្ហើមត្រូវពឹងផ្អែកទៅលើម៉ាស៊ីនជំនួយដង្ហើម។ វេជ្ជបណ្ឌិត ត្រឿងហ៊ឺវខាញ់ បញ្ជាក់៖ ចំពោះកន្ទួលលើរាងកាយកុមារមិនគប្បីលាបថ្នាំអ្វីឡើយ មាមីងអនាម័យនិងសម្អាតឲ្យកុមារជាធម្មតា។ ចំពោះស្នាមរលាកក្នុងក្រអូមមាត់ធ្វើឲ្យកុមារឈឺ មិនគប្បីយកថ្នាំកៀរមាត់ដោយសារធាតុ ថ្នាំស្ពឹក នាំឲ្យគ្រោះថ្នាក់ដល់កុមារ ពិសេសគឺកុមារអាយុក្រោមពី៣ឆ្នាំ។
តាមការផ្តល់អនុសាសន៍របស់វេជ្ជបណ្ឌិត ជំងឺពងដៃ ជើង មាត់ បច្ចុប្បន្ន ពុំទាន់មានវ៉ាក់សាំងបង្ការនិងថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពនៅឡើយ ហេតុនេះសំខាន់គឺអនុវត្តវិធានការបង្ការ គប្បីអនាម័យសម្អាតដៃដោយសាប៊ូកម្ចាត់បាក់តើរីព្រមទាំងមនុស្សធំនិងកុមារតូច ពិសេស មុននឹងផ្លាស់ខោទឹកនោម បន្ទាប់ពីទៅអនាម័យរួចមុន និងក្រោយពេលថែទាំកុមារមុនពេលហូបចុកនិងដណ្តាំស្ល បន្ទាប់ពីជួបប្រាស្រ័យនឹងអ្នកជំងឺ ប្រដាប់ប្រដាលេងកម្សាន្តប្រើប្រាស់ប្រចាំថ្ងៃរបស់កុមារ គប្បីរំងាប់មេរោគនិងសម្អាតជារឿយៗ៕
ឌិញហាំង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី