នោះគឺជាគោលដៅនៃកិច្ចពិភាក្សាស្តីអំពី“ស្ថានភាពជាក់ស្តែងនិងវិធានការនៃការបង្រៀននិងរៀនភាសា អក្សរសាស្រ្តរបស់ជនជាតិភាគតិច” អាស្រ័យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំឡើង។
ម៉ោងបង្រៀនអក្សរខ្មែរនៅសាលាជនជាតិ អន្តេវាសិកខេត្តត្រាវិញ។
តាមប្រសាសន៍សមមិត្ត ហាធីខៀក អតីតលេខាមជ្ឈិមបក្ស អតីតប្រធានគណៈប្រជាចលនាមជ្ឈិម ប្រធានក្រុមប្រឹក្សា ពិគ្រោះជនជាតិ-គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឆ្លងតាមរយៈការត្រួតពិនិត្យនៅភូមិភាគមួយចំនួនបញ្ជាក់ឲ្យឃើញ៖ ជនជាតិភាគតិចមានគោលបំណងរៀនភាសានិងអក្សរសាស្រ្តជាតិរបស់ខ្លួន។ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនោះ គឺគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ពិបាកនឹងអនុវត្តទៅតាមតម្រូវការជាក់ស្តែងរបស់ភូមិភាគ និងមូលដ្ឋានអប់រំបណ្ដុះបណ្ដាលនីមួយៗ។ គប្បីបង្កើនកិច្ចសហការរវាងក្រសួងផ្នែក និងអង្គការមហាជននានា ក្នុងការជំរុញការងារឃោសនាលើកកម្ពស់ចំណេះដឹងក្នុងទូទាំងសង្គម ខាងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិភាគតិច។ ផ្លាស់ថ្មីលើកកម្ពស់ចំណេះដឹងខាងអភិវឌ្ឍអប់រំជនជាតិជូនកម្មាភិបាលនិងប្រជាជន ទន្ទឹមនឹងនោះ ឃើញច្បាស់គោលដៅនៃការបង្រៀននិងរៀនភាសា អក្សរសាស្រ្ត គឺលើកកម្ពស់ប្រជាបញ្ញាអភិរក្សនិងពង្រីកវប្បធម៌ ចលនាសិស្សសកម្មចូលរួមរៀនភាសាអក្សរសាស្រ្តជាតិរបស់ខ្លួន។
តាមប្រសាសន៍នាយកនៃនាយកដ្ឋានអប់រំនិងបណ្តុះបណ្ដាល ឆ្នាំសិក្សា២០១០-២០១១ គឺជាឆ្នាំដំបូងអនុវត្តអនុក្រឹត្យលេខ៨២របស់រដ្ឋាភិបាល ស្ដីពីការបង្រៀនអក្សរសាស្រ្តជនជាតិត្រូវបានអនុវត្តជាផ្លូវការ រួមមាន៦ភាសា៖ ម៉ុង អេឌេ យ៉ារ៉ាយ បាណា ចាម និងខ្មែរ។ ការបង្រៀននិងរៀនត្រូវបានផ្សព្វផ្សាយនៅខេត្ត ក្រុងចំនួន២០។ ទ្រង់ទ្រាយសាលារៀនបានផ្សព្វផ្សាយចំនួន៧៤០ ថ្នាក់រៀនចំនួន៤.៧៨៩ សិស្សចំនួន១១០.៨៦២នាក់ បានរៀនអក្សរសាស្រ្តជាតិខ្លួន។ ច្រើនឆ្នាំបន្តបន្ទាប់ពីនោះ ការបង្រៀននិងរៀនភាសា អក្សរសាស្រ្តជនជាតិ ត្រូវបានបើកទូលាយដោយទ្រង់ទ្រាយធំ។ គិតដល់ឆ្នាំសិក្សា២០១៦-២០១៧ ទ្រង់ទ្រាយសាលារៀនកើនឡើងចំនួន៧៨២ថ្នាក់រៀនចំនួន៥.៥១៥ សិស្សចំនួន១២១.០២០នាក់ បានរៀនអក្សរសាស្រ្តជាតិខ្លួន។ល។ ថ្វីត្បិតដូច្នេះក្តី បច្ចុប្បន្នមានគ្រូបង្រៀនជនជាតិប្រមាណ១.៥០០រូប អាចឆ្លើយតបទៅនឹងតម្រូវការរៀនបានតែ៥% នៃចំនួនសិស្សជនជាតិភាគតិចប៉ុណ្ណោះ។ អាស្រ័យហេតុនោះ បើចង់បង្កើនអត្រារៀនអក្សរសាស្រ្តជាតិខ្លួនរបស់សិស្សគឺក្រៅពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ក៏គប្បីបណ្ដុះបណ្តាលរាប់សិបពាន់គ្រូបង្រៀន ដែលបង្រៀនអក្សរសាស្រ្តជាតិខ្លួនផងដែរ។
មានមតិជាច្រើនយល់ថា ត្រូវតែផ្លាស់ថ្មី លើកកម្ពស់ការយល់ដឹងខាងអភិវឌ្ឍអប់រំជនជាតិជូនកម្មាភិបាលនិងប្រជាជន។ ត្រូវតែឃើញច្បាស់នូវគោលដៅនៃការបង្រៀន និងរៀនភាសាអក្សរសាស្រ្តជាតិ គឺលើកកម្ពស់ប្រជាបញ្ញា អភិរក្ស និងពង្រីកវប្បធម៌ជនជាតិ; មានគោលនយោបាយអាទិភាពបំពាក់ បំប៉ន លើកកម្ពស់និងស៊ីជម្រៅចំពោះកងជួរគ្រូបង្រៀនបំពេញការងារនេះ។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងក្លាការកសាងកម្មវិធី សៀវភៅ ពុម្ពជាភាសាជនជាតិមួយចំនួន តាមការស្នើរបស់ភូមិភាគដើម្បីយកអក្សរសាស្រ្តជនជាតិបញ្ចូលក្នុងការបង្ហាត់បង្រៀនក្នុងសាលារៀន៕
ថាញ់ផុង-វិមាន