ដំណាក់សុខាភិបាលសង្កាត់ទី៤ ក្រុងសុកត្រាំង ខេត្តសុកត្រាំង សម្រេចបទដ្ឋានជាតិពីសុខាភិបាលឆ្នាំ២០០៦ ម៉្លោះហើយមូលដ្ឋានសម្ភារៈ បំពាក់បានគ្រប់គ្រាន់ កងជួរកម្មាភិបាលបុគ្គលិករបស់ដំណាក់តែងបង្កើនមុខជំនាញដោយឥតឈប់ឈរដើម្បីថែទាំសុខភាពជូនប្រជាជនបានល្អ។
គ្រូពេទ្យឌិញតារា កំពុងពិនិត្យជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិត ឡេគឹមឡង ប្រធានដំណាក់សុខាភិបាលសង្កាត់ទី៤ ក្រុងសុកត្រាំង ឲ្យដឹង៖ “បច្ចុប្បន្ន ដំណាក់មានបុគ្គលិកពេទ្យ១០រូប ក្នុងនោះ មានវេជ្ជបណ្ឌិត១រូប គ្រូពេទ្យ៦រូបឧបដ្ឋាក១រូប សម្ភព១រូបនិងឱសថការី១រូប។ ដំណាក់មានសមមិត្តមួយចំនួនជាជនជាតិខ្មែរ ម៉្លោះហើយងាយស្រួលក្នុងការឃោសនាចលនាជនរួមជាតិខ្មែរបង្កើនស្មារតីបង្ការព្យាបាលជំងឺ។ ការអនុវត្តក្រមសីលធម៌គ្រូពេទ្យ ម៉្លោះហើយកម្មាភិបាល បុគ្គលិកតែងធ្វើបានល្អការងារថែទាំសុខភាពជូនប្រជាជន។ ជារៀងរាល់ខែ ដំណាក់ទទួលពិនិត្យ និងព្យាបាលជំងឺជិត៥០០លើកនាក់ដោយប្រើប័ណ្ណធានារាប់រងសុខាភិបាលជិត៩០%។ ក្រៅពីនោះ ការងារថែទាំសុខភាពតាមកាលកំណត់ជូនមនុស្សចាស់ អ្នកក្រជាជនជាតិខ្មែរ កុមារអាយុក្រោម៦ឆ្នាំនិងមុខសញ្ញាគោលនយោបាយ តែងបានពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ។ល។ ទន្ទឹមនឹងនោះ អ្នកពិការមនុស្សចាស់មួយចំនួនបានដំណាក់តាមដាន បែងប្រភេទគ្រប់គ្រងពន្យល់ណែនាំស្ដារនីតិសម្បទា ថែទាំសុខភាពតាមកាលកំណត់”។ លោកថាច់វ៉ាត់ នៅអនុសង្កាត់ទី៤ សង្កាត់ទី៤ ឲ្យដឹង៖ “ខ្ញុំឈឺក្រពះ ខ្ញុំតែងមកពិនិត្យជំងឺនៅទីនេះដោយបានវេជ្ជបណ្ឌិតពន្យល់ណែនាំដោយអស់ពីចិត្ត ជូនថ្នាំលេបនិងប្រាប់ពីរបៀបហូបចុកបានទៀងទាត់ដើម្បីឲ្យខ្ញុំធូរស្រាលជំងឺហេតុនេះខ្ញុំជឿជាក់ទៅលើវេជ្ជបណ្ឌិតនៅទីនេះ”។ ចំណែកលោកផាមវុាំងញ៉ឹង កើតជំងឺវិបត្តិសសៃប្រសាទតែងមកទីនេះចាក់ម្ជុលវិទ្យាសាស្រ្ត បានរៀបរាប់៖ “ខ្ញុំតែងមកកាន់ដំណាក់សុខាភិបាលហើយបានកម្មាភិបាលនៅទីនេះចាក់ម្ជុលវិទ្យាសាស្រ្តយ៉ាងអស់ពីចិត្តព្រមទាំងសាកសួរ លើកទឹកចិត្តជារឿយៗ ម៉្លោះហើយខ្ញុំនឹងនរចិត្តសម្រាកព្យាបាល ”។
យោងវេជ្ជបណ្ឌិតឡេគឹមឡង បច្ចុប្បន្នសង្កាត់ទី៤មានក្រុមសុខាភិបាលអនុសង្កាត់ចំនួន៦ដោយមានកងជួរសហការីសុខភាព សហគមន៍២៩រូប។ ជារៀងរាល់ខែ ក្រុមស្ម័គ្រចិត្តសុខភាពសហគមន៍ បានចុះទៅមូលដ្ឋានចលនាឃោសនាប្រជាជនពីរបៀបប្រើប្រាស់ទឹកស្អាតហូបឆ្អិន ផឹកឆ្អិន ដើម្បីបង្ការជំងឺរាករួស; ដេកដាក់មុង ដើម្បីបង្ការជំងឺគ្រុនឈាមនិងជំងឺឆ្លងដែលចំណុះកម្មវិធីសុខាភិបាលជាតិ។ល។ ទន្ទឹមនឹងនោះ ដំណាក់នៅទាំងរួមជាមួយនឹងកាកបាទក្រហមសង្កាត់និងក្រុងសុកត្រាំង ពិនិត្យជំងឺ ផ្ដល់ឱសថដោយឥតគិតថ្លៃជូនប្រជាជនពិសេសគឺតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ គឺអនុសង្កាត់ទី៥ អនុសង្កាត់ទី៦។ អាស្រ័យហេតុនោះ ការងារថែទាំសុខភាពជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានល្អប្រសើរ៕
សុផល-ទីទុយ