រយៈពេលកន្លង ខេត្តហូវយ៉ាងអនុវត្តបានល្អនូវគោលនយោបាយអប់រំ ពិសេសរបស់រដ្ឋចំពោះសិស្សជនជាតិភាគតិច។
និស្សិតជនជាតិភាគតិចរៀនជាក្រុមនៅអន្តេវាសិកដ្ឋាននៃសកលវិទ្យាល័យកឹងធើ។
អនុវត្តអនុក្រឹត្យលេខ១៣៤/២០១០របស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលចំនួនសិស្សវិទ្យាល័យជនជាតិភាគតិចបានជម្រើសចូលរៀនកម្រិតមធ្យមសិក្សា អនុមហាវិទ្យាល័យនិងមហាវិទ្យាល័យប្រព័ន្ធអប់រំប្រជាជាតិមានចំនួន៨៨នាក់។ ក្នុងនោះ និស្សិតប្រឡងជាប់សញ្ញាប័ត្រសកលវិទ្យាល័យបានខេត្តរៀបចំការងារធ្វើបានចំនួន២៧នាក់ និងកំពុងរៀបចំការងារឲ្យនិស្សិតចំនួន១៨នាក់។ ទន្ទឹមនឹងនោះ ខេត្តអនុវត្តបានល្អនូវគោលនយោបាយ របបគ្រូបង្រៀន សិស្សសាលាជនជាតិអន្តេវាសិក គោលនយោបាយលើកលែងនិងកាត់បន្ថយកម្រៃសិក្សាឲ្យសិស្សក្រីក្រ សិស្សជនជាតិភាគតិចតាមអនុក្រឹត្យលេខ៤៩/២០១០/NĐ-CP និងអនុក្រឹត្យលេខ៧៤/២០១៣/NĐ-CP។ លោកត្រឹងហ្វាងឡៀកអនុប្រធានការិយាល័យជនជាតិ ស្រុកចូវថាញ់A ឲ្យដឹង៖ “សិស្សជនជាតិភាគតិចលើភូមិសាស្រ្ត ស្រុកសុទ្ធសឹងបានទទួលផលពីគោលនយោបាយពិសេសរបស់រដ្ឋសម្រាប់ការអប់រំ។ បន្ទាប់ពីទទួលបានសេចក្តីប្រកាសពីគោលនយោបាយជម្រើសសិស្សជារៀងរាល់ឆ្នាំ ការិយាល័យជនជាតិស្រុកបានសហការជាមួយនឹងភូមិភាគនានា ធ្វើការពិនិត្យជម្រើសសិស្សថ្នាក់ទី១២ ព្រមទាំងប្រកាសពីគោលនយោបាយជម្រើសសិស្សដើម្បីប្អូនៗស្វែងយល់និងចុះឈ្មោះចូលរៀន ប្រសិនបើសមស្របនឹងតម្រូវការ”។ ចំណែកនៅស្រុកឡុងម៉ី កន្លែងមានសិស្សជនជាតិភាគតិចច្រើន របបជម្រើសសិស្សត្រូវបានអនុវត្តជាប្រចាំ។ អ្នកមីងធីលី នៅឃុំសាភៀង ឲ្យដឹង៖ “ខ្ញុំមានកូន៣នាក់ឋិតក្នុងវ័យសិក្សា ម៉្លោះហើយការគិតគូរចិញ្ចឹមកូនរៀនសូត្រវាមិនងាយនោះទេ។ អាស្រ័យមានគោលនយោបាយឧបត្ថមរបស់រដ្ឋអំពីការអប់រំ ទើបកូនស្រីខ្ញុំ២នាក់ បានរដ្ឋជ្រើសចូលរៀននៅសាលាជនជាតិអន្តេវាសិក។ បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រវិទ្យាល័យ កូនខ្ញុំទាំង២នាក់បានរដ្ឋជម្រើសចូលរៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តក្រុងហូជីមិញ និងសកលវិទ្យាល័យឱសថសាស្រ្តកឹងធើ។ ខ្ញុំគិតគូរឲ្យតែកូនប្រុសម្នាក់រៀននៅសកលវិទ្យាល័យតីដូប៉ុណ្ណោះ។ ឥឡូវកូនទាំង៣ប្រឡងជាប់សញ្ញាប័ត្រ មានការងារធ្វើលំនឹង”។ ចំណែកនៅឃុំឡឿងងៀ មានកូនចៅជនរួមជាតិភាគតិចជាច្រើន បានរដ្ឋជម្រើសចូលរៀន ក្នុងនោះមានកូនលោកយ័ញវឹង រៀនចេញសាលាមានការងារធ្វើលំនឹងនិងកូនលោកយ័ញម៉ុយ ជ្រើសចូលរៀនផ្នែកគណនេយ្យកម្រិតអនុមហាវិទ្យាល័យ។ បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រចេញធ្វើការមួយរយៈក៏ទៅរៀនបន្តនៅកម្រិតមហាវិទ្យាល័យ ប្រឡងជាប់សម្រេចសញ្ញាប័ត្រគ្រាន់បើ...។
តាមប្រសាសន៍លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឲ្យដឹង៖ ការអនុវត្តគោលនយោបាយអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលនៅតំបន់ជនជាតិមានជំហានវិវឌ្ឍន៍យ៉ាងសកម្ម។ ប្រភពធនធានកម្មាភិបាលជាជនជាតិភាគតិច ចូលរួមបំពេញការងារនៅតាមអង្គភាពមូលដ្ឋានកើនជាលំដាប់។ល។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់តុល្យភាពប្រជាបញ្ញា អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និយាយរួមនៅតំបន់ជនរួមជាតិភាគតិច និយាយដោយឡែក គឺទៅតាមទិសដៅចីរភាពស្ថិរភាព៕
ហាថាញ់-មុនី