ជនរួមជាតិខ្មែរស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ជិតក្រនៅភូមិចាញ់ទ្រី ឃុំតឹបសេីុង ស្រុកថ្កូវ ខេត្តត្រាវិញ ពេលមានតម្រូវការបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមតែងបានបងស្រីគឹមធីធូហា ប្រធានក្រុមប្រិតសំចៃនិងបុលទុនរបស់ភូមិ ណែនាំពីទម្រង់បែបបទដោយអស់ពីចិត្ត ក៏ដូចជារបៀបប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
បងស្រីហា ណែនាំគ្រួសារបុលទុនធ្វើបែបបទក្នុងការប្រជុំជីវកិច្ចរៀងរាល់ខែរបស់ក្រុម
ប្រិតសំចៃនិងបុលទុន។
ឆ្នាំ២០០៥ បងស្រីគឹមធីធូហា បានមាមីងក្នុងភូមិតែងតាំងធ្វើជាប្រធានក្រុមប្រិតសំចៃនិងបុលទុន។ ជាមួយនឹងភារកិច្ចជំនួសមុខឲ្យធនាគារ និងក្ដីជំនឿទុកចិត្តរបស់មាមីងក្នុងភូមិបងស្រីមិនរអែងលំបាកក្នុងការចលនាមាមីងខ្មែរ ដែលមានតម្រូវការបុលទុនចូលរួមក្នុងក្រុមណែនាំធ្វើទម្រង់បែបបទ ទទួលលិខិតសុំបុលទុនរបស់សមាជិក ព្រមទាំងរួមជាមួយនឹងអង្គការមហាជនគណៈកម្មការប្រជាជនភូមិ ពិនិត្យជ្រើសមុខសញ្ញាបុលទុនត្រូវតាមសេចក្តីកំណត់ដោយចំហប្រជាធិបតេយ្យ។ បងស្រីគឹមធីធូហា ឲ្យដឹង៖ “យើងខ្ញុំអាទិភាពចំពោះគ្រួសារដែលលំបាកជាងមិនចែកស្មើទេ ដោយបង្អែកទៅលើតម្រូវការ គោលដៅប្រើប្រាស់ទុនរបស់គ្រួសារនីមួយៗបង្កលក្ខណៈដើម្បីអ្នកបុលបង្ខិតជិតប្រភពទុនកម្ចី ដែលមានគោលនយោបាយអនុគ្រោះបានងាយស្រួលនិងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មនិងធ្វើអាជីវកម្ម”។
ឆ្លងតាមរយៈការហ្វឹកហ្វឺនខាងការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រគ្រប់គ្រងទុនបុល និងហ្វឹកហ្វឺនខាងការងារជំរុញកសិ-រុក្ខកម្ម។ល។ បងស្រីតែងពាំនាំនូវគោលការណ៍គោលនយោបាយថ្មីទាំងនោះ ដើម្បីសមាជិកក្នុងក្រុមបុលទុនក្តោបក្ដាប់និងអនុវត្តព្រមទាំងដោះដូរបទពិសោធន៍ ពិភាក្សារបៀបរកស៊ីដែលមានប្រសិទ្ធភាពចលនាជនរួមជាតិបោះបង់ចោលនូវគំនិតសំអាង ធ្វើឲ្យសមាជិកគ្រប់រូបយល់ពីផលប្រយោជន៍និងស្មារតីទទួលខុសត្រូវរបស់ខ្លួនក្នុងការបុលទុននិងប្រើប្រាស់ទុន។ ពេលធនាគាររំសាយទុន បងស្រីធ្វើជាសាក្សីនិងដាស់តឿនប្រើប្រាស់ទុនចំទិសដៅ។ ក្រោយពី៣០ថ្ងៃ បងស្រីដំណើរការត្រួតពិនិត្យតាមទិសដៅប្រើប្រាស់ទុនរបស់គ្រួសារដែលបុល។ រៀងរាល់ត្រៃមាស បងស្រីចុះដល់រាល់គ្រួសារដែលបុលដើម្បីត្រួតពិនិត្យការប្រើប្រាស់ទុន ផ្តល់កម្លាំងចិត្តនិងសួរសុខទុក្ខជាដើម។ មកទល់ពេលនេះ ក្រុមប្រិតសំចៃនិងបុលទុន អាស្រ័យបងស្រីគឹមធីធូហា ធ្វើជាប្រធានរួមមានសមាជិក៥០នាក់ ចំនួនទុនបុលពីធនាគារគោលនយោបាយសង្គមស្រុកថ្កូវសរុបជិត៨០០លានដុង។ ច្រើនឆ្នាំបន្តបន្ទាប់ក្រុមតែងបានវាយតម្លៃសកម្មភាពសម្រេចប្រសិទ្ធភាពល្អ ដើមទុនកម្ចីអនុគ្រោះបានអ្នកបុលប្រើប្រាស់ចំទិសដៅ ហើយមានគ្រួសារក្រីក្រ២៨បុលទុនរកស៊ីមានប្រសិទ្ធភាពឈានឡើងចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូចគ្រួសារថាច់ធីថាង គ្រួសារគឹមធីសាម គ្រួសារគឹមធីនី គ្រួសារគឹមធីណា និងគ្រួសារគឹមធីសឿងជាដើម៕
ធូហាយ (baotintuc.vn)-វិមាន