តាមប្រសាសន៍លោកស្រី ង្វៀនធីមិញយ៉ាង នាយិកានៃមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តកៀងយ៉ាង៖ ឆ្នាំសិក្សា២០១៧-២០១៨ ទូទាំងខេត្តកៀងយ៉ាង បានកសាងបន្ទប់រៀនថ្មីចំនួន៥៨១បន្ទប់។ទន្ទឹមនឹងនោះ ដំណើរការជួសជុល បង្កើនកម្រិតអគារសិក្សាជាច្រើនទៀតដោយថវិកាប្រមាណ៥០០ពាន់លានដុង។
សិស្សសាលាជនជាតិអន្តេវាសិកខេត្តកៀងយ៉ាង។
ខេត្តកៀងយ៉ាង មានភូមិសាស្រ្តពិសេស បើប្រៀបនឹងខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង។ ខេត្តកៀងយ៉ាង មានសាលារៀននៅលើភ្នំផង នៅលើកោះផងម្ល៉ោះហើយការវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ សាលារៀនជួបលំបាកច្រើន។ ថ្វីត្បិតដូច្នោះក្ដី ប៉ុន្មានឆ្នាំជិតៗនេះ ខេត្តកៀងយ៉ាងបានកសាងសាលារៀនរឹងមាំជាសន្សឹមៗ កាត់បន្ថយស្ថានភាពថ្នាក់រៀនរួមបញ្ចូលគ្នានិងបំបាត់ស្ថានភាពរៀន៣ពេល។ គិតដោយឡែកក្នុងឆ្នាំសិក្សានេះ ទូទាំងខេត្តបានកសាងបន្ទប់រៀនថ្មីចំនួន៥៨១ បចុប្បន្នរួមមានចំនួន១០.១៦៥បន្ទប់។ តាមប្រសាន៍ លោកស្រីង្វៀនធីមិញយ៉ាង ទន្ទឹមនឹងការបើកទូលាយប្រព័ន្ធសាលារៀន ផ្នែកអប់រំបានបង្កើនការចលនាសិស្សចូលរៀនផងដែរ។ ពិសេសចំពោះសិស្សនៅតំបន់លំបាកពិសេស តំបន់ជនរួមជាតិភាគតិច ព្រំដែន កោះសមុទ្រ ផ្នែក បានចង្អុលការរាល់សាលាគប្បីសហការជាមួយនឹងភូមិភាគចលនាជួយសិស្សបានចូលរៀន និងអនុវត្តគ្រប់គ្រាន់នូវគោលនយោបាយ អនុគ្រោះរបស់រដ្ឋសម្រាប់មុខសញ្ញាទាំងនេះ។ ផ្នែកអប់រំកំណត់ច្បាស់ មិនទុកឲ្យសិស្សឈប់រៀនដោយសារភាពក្រីក្រឡើយ។
ឆ្លងតាមរយៈកិច្ចសហការ លោកភូវថកៀង ប្រធានការិយាល័យនៃគណៈជនជាតិខេត្តកៀងយ៉ាង ឲ្យដឹង៖ ខេត្តបានបើកឲ្យប្រើប្រាស់សាលាជនជាតិអន្តេវាសិកស្រុក អាងបៀង ដោយទុនវិនិយោគជាង៨០ពាន់លានដុង និងសាលាជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ដោយទុនវិនិយោគជាង៤៥ពាន់លានដុង។ ព្រមជាមួយនឹងសាលាជនជាតិអន្តេវាសិកហាតៀង សាលាជនជាតិអន្តេវាសិកខេត្តកៀងយ៉ាង។ល។ សិស្សជនជាតិភាគតិចនៅខេត្តកៀងយ៉ាង បានទទួលផលពីគោលនយោបាយអនុគ្រោះជាច្រើនរបស់រដ្ឋអំពីកន្លែងស្នាក់នៅហូបចុក រៀនសូត្រ។ល។ ដោយឡែកការបង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាលឆ្នាំ២០១៧ ខេត្តក៏បានផ្គត់ផ្គង់ថវិកាឧបត្ថម្ភព្រះសង្ឃ និងកូនចៅខ្មែរជាង៧.០០០ អង្គនិងរូបទិញសៀវភៅពុម្ពភាសាខ្មែរ និងផ្ដល់កម្រៃជូនគ្រូបង្រៀន ក្រៅក្របខណ្ឌដែលចូលរួមបង្រៀនអក្សរខ្មែរ។ល។ តាមប្រសាសន៍ លោកកៀង ឆ្លងតាមរយៈស្ថិតិនៅភូមិភាគនានា ដែលមានជនជាតិភាគតិចរស់នៅកុះករសិស្សជនជាតិភាគតិច តែងបានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភតាំងពីមូលដ្ឋាន សម្ភារៈ ស្មារតី ដើម្បីប្អូនៗនឹងនរចិត្តចូលរៀន។ អ្នកមីងធីសុខ នៅភូមិបាត្រាយ ឃុំប៊ិញអាង ស្រុកកៀងលឿង ឲ្យដឹង៖ “កូនស្រីខ្ញុំទើបឈប់រៀនអស់ប៉ុន្មានថ្ងៃ គឺលោកគ្រូអ្នកគ្រូបានមកដល់ផ្ទះ ចលនាឲ្យកូនខ្ញុំត្រឡប់ចូលរៀនឡើងវិញ”៕
ហាថាញ់-វិមាន