សេដ្ឋកិច្ចការរស់នៅរបស់ជនរួមជាតិខ្មែរ ខេត្តហូវយ៉ាង បានផ្លាស់ប្តូរយ៉ាងជាក់ស្ដែង អាស្រ័យកម្មវិធីគម្រោងដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរ បានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។
ប្រជាជនប្រមូលផលនិងលក់ម្នាស់នៅឃុំវិញវៀង ស្រុកឡុងម៉ី។
តាមប្រសាសន៍ លោកង្វៀនហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង អាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះជនរួមជាតិភាគតិច ហេតុនោះរាល់កម្មវិធី គម្រោងបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកកែលម្អជីវភាព សម្ភារៈរបស់ជនរួមជាតិភាគតិច។ ក្រៅពីនោះ ការឃោសនាចលនាជនរួមជាតិភាគតិច តែងបានរដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្ត ម៉្លោះហើយ ភាគច្រើនមាមីងជនរួមជាតិភាគតិចនឹងនរចិត្តផលិតកម្ម។ ភូមិភាគនានាលើភូមិសាស្រ្តខេត្ត បានយកចិត្តទុកដាក់ចង្អុល ការវិនិយោគទុនឧបត្ថម្ភ ម៉្លោះហើយ សេដ្ឋកិច្ចសហការឯកជន កសិករត្រូវបានពង្រឹងពង្រីក លើកកម្ពស់ប្រសិទ្ធភាពនិងមានជំហានអភិវឌ្ឍគ្រាន់បើ។ បច្ចុប្បន្ន នៅខេត្តហូវយ៉ាងមានកសិផលចំនួន១០មុខ មានផ្លាកពាណិជ្ជកម្ម ចូលរួមទីផ្សារបានល្អ ដូចជា៖ស្រូវហូវយ៉ាង ស្ករអំពៅ casuco ក្រូចពោធិ៍សាត់ង៉ាបៃ ក្រូចថ្លុងភូថាញ់ ក្រូចឆ្មារ គ្មានគ្រាប់ដុងថាញ់ ម្នាស់កូវដុក ស្វាយបៃង៉ាង ក្រូចឃ្វិចឡុងទ្រី ត្រីស្លាតហូវយ៉ាង និងត្រីក្រាញ់ហូវយ៉ាង។ អ្នកមីង ថាច់ធីស្វឹងនៅឃុំវិញវៀង ស្រុកឡុងម៉ី ឲ្យដឹង៖ “ខេត្តកសាងសម្រេចជោគជ័យ យីហោប្រភេទកសិផលជួយឲ្យកសិករនឹងនរចិត្តផលិតកម្ម ពីព្រោះមិនបារម្ភពីបញ្ហារដូវកាលអំណោយផល តម្លៃចុះថោកដូចមុន”។ ផ្ដើមពីការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវទម្រង់រូបភាពសេដ្ឋកិច្ច ឃើញថាអត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត ថយចុះគួរឲ្យកត់សម្គាល់។ អាស្រ័យហេតុនោះ ឃុំលំបាកក៏បានថយចុះដែរ។ ជាក់ស្តែងឆ្នាំ២០១១ ទូទាំងខេត្តមានឃុំស្ថិតក្នុងក្របខ័ណ្ឌលំបាកចំនួន២៣ ឥឡូវនៅតែ១២ឃុំ (ឃុំលំបាក៨ និងឃុំលំបាកពិសេស៤); ផ្តើមពីភូមិចំនួន៣១ ចំណុះកម្មវិធី១៣៥ ឥឡូវថយចុះនៅ៣០ភូមិ។
អាស្រ័យខេត្តហូវយ៉ាងស្ថិតនៅត្រង់មជ្ឈមណ្ឌលនៃតំបន់ខាងលិចទន្លេហូវ ភូមិសាស្រ្តទំនាបរងផលប៉ះពាល់នៃទឹកជោរនាចពីសមុទ្រខាងកើតនិងសមុទ្រខាងលិច។ ព្រោះហេតុនោះ ពេលកើតមានស្ថានភាពរាំងរឹះ ជ្រាបប្រៃ ហាក់ដូចជាផ្ទៃដីស្ទើរតែទាំងអស់នៅខេត្តហូវយ៉ាងតែងរងការជ្រាបប្រៃនិងស្តុកជាតិប្រៃយូរនៅតំបន់ដីទំនាប ដូចជា៖ ទីរួមខេត្តឡុងម៉ី ស្រុកឡុងម៉ី ស្រុកវីធ្វី ក្រុងវីថាញ់និងស្រុកផុងហ៊ីបមួយចំណែក បង្កឲ្យខូចខាតដល់ការផលិតនិងរងផលប៉ះពាល់ដល់ជីវភាពប្រជាជន។តាមប្រសាសន៍ លោកង្វៀនថាញ់ត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងម៉ី អាស្រ័យភូមិសាស្រ្តមានលក្ខណពិសេសដូចពោលខាងលើ ម៉្លោះហើយស្រុកបានសំណូមពរឲ្យការិយាល័យកសិកម្មសហការស្អិតល្មួតជាមួយនឹងឃុំនានា ដើម្បីកសាងផែនការទប់ទល់ទឹកជំនន់ ទឹកប្រៃ រាំងរឹះ បង្កភាពងាយស្រួលជូនមាមីងផលិតកម្មប្រកបដោយប្រសិទ្ធភាព។ បងយ័ញល្វឹង នៅឃុំវីធ្វី ស្រុកវីធ្វី ឲ្យដឹង៖ “អាស្រ័យដោយរដ្ឋវិនិយោគទុនជីកស្ដារប្រព័ន្ធប្រឡាយនាំទឹកបញ្ចូលស្រែ ម៉្លោះហើយខ្ញុំតែងនឹងនរចិត្តក្នុងការផលិត”៕
ហាថាញ់-វិមាន