បក្ខភាគឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានផ្លាស់ថ្មីវិធានការដឹកនាំ សំដៅជំរុញទៅលើមូលដ្ឋានពង្រីកបានល្អនូវតួនាទីស្នូលរបស់កម្មាភិបាលបក្ខជនគ្រប់រូប។
សាខាបក្សភូមិដាហ្វា ចលនាគ្រួសារប្រជាជនបរិច្ចាគដីកសាងផ្លូវ។
លោកវ៉ថាញ់ចឿង អនុលេខានៃគណៈកម្មាធិការបក្សឃុំភឿកហាវ ឲ្យដឹង៖ “រយៈកាលកន្លង កម្មាភិបាលបក្ខជន ពិសេសគឺកម្មាភិបាលស្នូលគ្រប់លំដាប់ថ្នាក់ បានពង្រីកតួនាទីឈានមុខជាគំរូក្នុងរាល់សកម្មភាព។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់សមត្ថភាពដឹកនាំនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។បក្ខភាគឃុំមានសាខាបក្សក្រោមឱវាទចំនួន១៦ ក្នុងនោះ សាខាបក្សភូមិចំនួន៨ និងសាខាបក្សគណៈ ផ្នែក សាលារៀនចំនួន៨ ដោយមានបក្ខជន២៩១រូប។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ឆ្លងតាមរយៈការផ្សព្វផ្សាយនិងអនុវត្តបទបញ្ជាលេខ០៥របស់ការិយាល័យនយោបាយ (នីតិកាលXII) “ស្ដីពីជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ”; សេចក្តីសម្រេចចិត្តមជ្ឈិម៤(នីតិកាលXII) ស្ដីពីបង្កើនការកសាងអង្គការចាត់តាំងបក្ស ទប់ស្កាត់ច្រានថយការចុះខ្សោយខាងសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅសែ្តងឲ្យឃើញ “ប្រែប្រួលដោយខ្លួនឯង” “ផ្លាស់ប្ដូរដោយខ្លួនឯង” ក្នុងផ្ទៃក្នុងបានបង្កលក្ខណៈជូនកម្មាភិបាលបក្ខជនបំពាក់បំប៉នលត់ដំចរិយាសម្បត្តិ សីលធម៌ ផ្នត់រស់នៅលើកកម្ពស់ការទទួលបន្ទុកសម្រេចភារកិច្ចដែលបានប្រគល់ជូន”។
តាមប្រសាសន៍អ្នកស្រី ផាមធីហុងញ៉ុង លេខាសាខាបក្សភូមិដាហ្វា៖ សាខាបក្សមានបក្ខជន១៣រូប(ក្នុងនោះ បក្ខជនខ្មែរ១១រូប) បក្ខជនក្នុងសាខាបក្ស បានពង្រីកតួនាទីធ្វើជាគំរូក្នុងកម្មវិធី“ព្រួតដៃកសាងជនបទថ្មី”។ ក្នុងអំឡុង៥ឆ្នាំកន្លង សាខាបក្សបានសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនចលនាសមាជិក ប្រជាជនបរិច្ចាគដីកសាងសំណង់ផ្លូវគមនាគមន៍ចំនួន៥កន្លែង ដោយមានប្រវែងជាង៥.០០០ម៉ែត្រ និងកសាងស្ពានជនបទបាន៥ខ្សែ គិតជាតម្លៃជាង៥០០លានដុង។ ក្នុងឆ្នាំ២០១៧ សាខាបក្សបានចលនាប្រជាជនរួមវិភាគទានប្រាក់បានជិត២០លានដុង និងកម្លាំងពលកម្មប្រមាណ១២០ថ្ងៃដើម្បីបង្កើនកម្រិតនិងចាក់ក្រួសតាមផ្លូវច្រកចូលផ្ទះប្រជាជនបាន៦កន្លែង ដោយមានប្រវែងសរុប៦គីឡូម៉ែត្រ រួមចំណែកកសាងផ្លូវគមនាគមន៍ជនបទស្រឡះស្រឡំ ស្អាតស្អំបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាជនក្នុងភូមិ។ បក្ខជនគឹមតៀង នៅភូមិដាហ្វា ឃុំភឿកហាវ ឲ្យដឹង៖“ពេលដឹងថាភូមិភាគចលនាបើកទូលាយផ្លូវគមនាគមន៍ ក្នុងនាមជាបក្ខជន ខ្ញុំបានចលនាសមាជិកក្នុងគ្រួសារឧបត្ថម្ភប្រាក់ជាង៣លានដុង និងចូលរួមកម្លាំងពលកម្មជាង១០ថ្ងៃ។ មុននោះ គ្រួសារខ្ញុំក៏បានរួមវិភាគទានប្រាក់ជាង៥០លានដុង ដើម្បីកសាងស្ពានជនបទ១ខ្សែដែរ”៕
សឺនម៉ាល័យ-វិមាន