26/09/2017 - 16:08

វ៉ុង​​ឡីម ពង្រីក​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច

អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ស្រុក​វ៉ុង​ឡីម ខេត្ត​វិញ​ឡុង បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​រូប​ភាព​ពង្រីក​សេដ្ឋ​កិច្ច​។

 

មា​មីង​នៅ​ភូមិ​ទ្រុង​ត្រាច់​កំ​ពុង​ប្រ​មូល​ផល​ក្រូច​ដំ​បែ​។

បង​ត្រឹង​កុង​ខាញ់ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​វ៉ុង​ឡីម ឲ្យ​ដឹង​៖ “ក្នុង​រ​បាយ​ការណ៍​របស់​ភូមិ​ភាគ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ សុទ្ធ​សឹង​បាន​ទទួល​ផល​ពី​កម្ម​វិ​ធី​វិ​និ​យោគ​ទុន​របស់​រដ្ឋ​ម៉្លោះ​ហើយ មា​មីង​ជន​រួម​ជាតិ ក​សាង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ដោយ​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​។​តួ​យ៉ាង​ដូច​ទម្រង់​រូប​ភាព​កែ​ប្រែ​ចម្ការ​ចាស់​នៅ​ឃុំ​ទ្រុង​ថាញ់ ទ្រុង​ង៉ៃ​។ល។ ទាំង​ទម្រង់​រូប​ភាព​ចិញ្ចឹម​ទា គោ​មាន់​ព្រ​លែង​ក្នុង​ចម្ការ​...”។ តាម​ប្រ​សាសន៍​របស់​បង​ត្រឹង​ហ្វាង​ថាញ់​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​ឡីម ឲ្យ​ដឹង​៖ ទម្រង់​រូប​ភាព​កែ​ប្រែ​ចម្ការ​ចាស់ កំ​ពុង​បាន​ឃុំ​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​បាន​ល្អ បង​ថាញ់ ឲ្យ​ដឹង​៖​“​ចំ​ពោះ​គ្រួ​សារ​ខ្វះ​កម្លាំង​ពល​កម្ម ដើម្បី​ថែ​ទាំ​ចម្ការ យើង​ខ្ញុំ​បាន​ពិ​គ្រោះ​យោ​បល់​ដល់​មា​មីង​គួរ​តែ​ដាំ​ដើម​ដូង​។ ក្រៅ​ពី​ពូជ​ដូង​សៀម​ខៀវ មា​មីង​អាច​ជ្រើស​ដាំ​ដូង​ផ្លែ​ធំ​ដើម្បី​លក់​ផ្លែ​ទុំ​។​ចំ​ពោះ​គ្រួ​សារ​មាន​កម្លាំង​ពល​កម្ម​ច្រើន យើង​ខ្ញុំ​ណែ​នាំ​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ក្រូច​និង​ដើម​ស្រ​កា​នាគ កំ​ពុង​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ មាន​គ្រួ​សារ​មួយ​ចំ​នួន​ដាំ​ក្រូច​ថ្លុង​សាក​ល្បង​”​។​មា​មីង​ក​សិ​ករ​ជា​ច្រើន​ដាំ​ក្រូច​ដំ​បែ​នៅ​តាម​ចន្លោះ​ក្រូច​ថ្លុង​។ នេះ​គឺ​ជា​រូប​ភាព​យកដំ​ណាំ​ខ្លី​ចិញ្ចឹម​វែង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ពី​ព្រោះ​ដើម​ក្រូច​ដំ​បែ​ដាំ​ក្នុង​រយៈ​កាល​៦​ខែ អាច​ផ្តល់​ផល​។ បើ​ដើម​ធំ​មែក​ច្រើន គឺ​ផ្តល់​ផ្លែ​កាន់​តែ​ច្រើន​។ ការ​ដាំ​ឆ្លាស់​ក្រូច​ដំ បែ​នាំ​មក​នូវ​ប្រ​យោជន៍​ច្រើន ពី​ព្រោះ​ដំ​ណាំ​ក្រូច​ថ្លុង​ដាំ​រយៈ​កាល​៣​ឆ្នាំ​ទើប​ផ្តល់​ផល​។ បង​ថាច់​សេដ្ឋ នៅ​ឃុំ​ទ្រុង​ថាញ់ ឲ្យ​ដឹង​៖ “ខ្ញុំ​ទើប​នឹង​លក់​ក្រូច​ថ្លុង​ពីរ​បី​រយ​គី​ឡូ​ក្រាម ផ្លែ​ធំ​ល្អ​តម្លៃ​ជាង​៤០.០០០​ដុង​/​គី​ឡូ​ក្រាម ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​។ ដាំ​ក្រូច​ថ្លុង​ផ្តល់​ផ្លែរ​ហូត​។ ឃើញ​ផ្លែ​ណា​ទុំ​ប្រ​មូល​ផល​មុន ដោយ​ប​រិ​មាណ​ល្មម ម៉្លោះ​ហើយ​មិន​ខ្លាច​សល់​។ ដើម្បី​ថែ​ទាំ​ចម្ការ​ក្រូច​ថ្លុង​នេះ ប៉ុន្មាន​ឆ្នាំ​កន្លង គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ដំ​ណាំ​ក្រូច​ដំ​បែ​ដែល​ដាំ​ឆ្លាស់​និង​ក្រូច​ថ្លុង​។ ក្រូច​ដំ​បែ​ប្រ​មូល​ផល​មួយ​ខែ​ម្តង បាន​ប្រ​មាណ​ពីរ​បី​រយ​គី​ឡូ​ក្រាម​តម្លៃ​ពី​៧.០០០​-៨.០០០​ដុង​/​គី​ឡូ​ក្រាម ប្រាក់​ចំ​ណូល​ទាំង​នេះ​រួម​ចំ​ណែក​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​បាន​មួយ​ភាគ​ណា​ដែរ​”​។

ទម្រង់​រូប​ភាព​ចិញ្ចឹម​មាន់ គោ ក៏​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​។ បង​ស្រី​សុើង​ធី​ត្វៀក នៅ​ភូមិ​ទ្រុង​ត្រាច់​ឲ្យ​ដឹង​៖ “​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ម៉្លោះ​ហើយ​ចិញ្ចឹម​មាន់ ទា ព្រ​លែង​ក្នុង​ចម្ការ​។​ឆ្លៀត​យក​ដើម​ចេក​ដែល​មាន​ស្រាប់​នៅ​មុខ​ផ្ទះ ​ខ្ញុំ​កាប់​មក​ហាន់​ច្រ​បល់​នឹង​កន្ទក់​ធ្វើ​ជា​ចំ​ណី​ឲ្យ​ទា មាន់ ដើម្បី​ប្រិត​សំ​ចៃ​ក្នុង​ការ​ចំ​ណាយ​។ ប្រាក់​ចំ​ណូល​ជា​រៀង​រាល់​ខែ​ក៏​គ្រប់ល្មម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​។ ចំ​ណែក​បង​សុើង​វ៉ា​រ៉ែត​នៅ​ភូមិ​នេះ​ដែរ បង​បាន​ជ្រើស​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ ពី​ព្រោះ​បង​មាន​ពេល​វេ​លា​ទៅ​កាត់​ស្មៅ។ បងវ៉ា​រ៉ែត អំ​នួត​៖ គាត់​ទើប​នឹង​លក់​គោ​សាច់​មួយ​ក្បាល​ទិញ​ម៉ូ​តូ​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក​ម្តង​ម្កាល​ឲ្យ​ងាយ​ស្រួល​៕   

ហា​ថាញ់​-មុ​នី         

​​​                         

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ត្រឹង​កុង​ខាញ់