26/09/2017 - 14:00

ថើយ​តឹង​ផ្លាស់​ថ្មី

ថើយ​តឹង​ពី​មុន​គឺ​ជា​ឃុំ​លំ​បាក​ពិ​សេស​​បំ​​ផុត​របស់​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ឥ​ឡូវ​បាន​ប្តូរ​ផ្លាស់​ក្លាយ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​មាន​ល្បឿង​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រហ័ស​បំ​ផុត​របស់​ស្រុក​។

 

ទំ​នប់​ម៉ាយ​នឿក នៅ​ភូមិ​ថើយ​ភឿក​បាន​ក្រាល​បេ​តុង​រួច​រាល់​។

លោក​ម៉ាយ​វាំុង​អុក នៅ​ភូមិ​ឌៀង​ហ្វា បាន​រៀប​រាប់​៖ “ប្រ​ហែល​៥​ឆ្នាំ​មុន ខ្ញុំ​ចាំ​បាច់​ត្រូវ​បើក​ទូក​វ៉ឡាយ​ជូន​កូន​ចៅ​ទៅ​រៀន ពី​ព្រោះ​ខ្ញុំ​មិន​ស្ងប់​ចិត្ត ពេល​បណ្ដោយ​ឲ្យ​កូន​ចៅ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ឆ្លង​ស្ពាន​ស្នួរ​។ ឥ​ឡូវ​ផ្លូវ​បណ្ដោយ​តាម​ភ្លឺ​ប្រ​ឡាយ​ឌៀង​ហ្វា​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ត​ភ្ជាប់​នឹង​ផ្លូវ​ដ​ទៃ​ទៀត ម៉្ល៉ោះ​ហើយ​កូន​ចៅ​ទៅ​រៀន​សូត្រ​មាន​ភាព​ងាយ​ស្រួល​ជា​ង​មុន​។ រី​ឯ​មា​មីង​ក៏​មិន​សូវ​ធ្វើ​ដំ​ណើរ​ដោយ​ទូក បែរ​មក​ទិញ​ម៉ូ​តូ​សម្រាប់​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​មាន​ភាព​ងាយ​ស្រួល​ជាង​”​។

 ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ឃុំ​ថើយ​តឹង​បាន​ស្រុក​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​ផ្លូវ​គមនា​គមន៍​ជន​បទ​។ ព្រោះ​ហេតុ​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ជីវ​ភាព​សេដ្ឋ​កិច្ច​ប្រ​ជា​ជន​នៅ​ទី​នេះ​។ បង​ដាវ​វាំុង​ហុង នៅ​ភូមិ​ថើយ​ភឿក ឲ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​មាន​ប្រ​ឡាយ​ម៉ាយ​នឿក​ត្រូវ​បាន​រដ្ឋ​ជីក​ស្ដារ​ធា​នា​ប្រ​ភព​ទឹក​ស្រោច​ស្រព មិន​បា​រម្ភ​ទឹក​ជន់​លិច​ម៉្លោះ​ហើយ​មា​មីង​ខ្មែរ​នៅ​ភូមិ​ថើយ​ភឿក​នា​បច្ចុប្បន្ន បាន​បង្វែរ​ពី​ធ្វើ​ស្រែ​មក​ដាំ​ឪ​ឡឹក​វិញ​។​ប្រាក់​ចំ​ណូល​ពី​ដាំ​ឪ​ឡឹក​ខ្ពស់​ជាង​ស្រូវ ម៉្លោះ​ហើយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​”​។ នៅ​ឃុំ​ថើយ​តឹង មាន​មា​មីង​ខ្មែរ​រស់​នៅ​ជិត​៩០​គ្រួ​សារ ក្នុង​នោះ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​តែ​៤​គ្រួ​សារ​ប៉ុណ្ណោះ​។ ក្នុង​ពេល​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​ថើយ​តឹង​គិត​មធ្យម​ភាគ​ជិត​៨​%​។ កន្លង​ហើយ ភូមិ​ឌៀង​ហ្វា​គឺ​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បំ​ផុត​របស់​ឃុំ​ប្រ​មាណ​ជាង​៦០​% បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​។

លោក​ឡេ​វាំុង​ភុក​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​តឹង ឲ្យ​ដឹង​៖​“លក្ខណៈ​ទូ​ទៅ​របស់​មា​មីង​ខ្មែរ​នៅឃុំ​ថើយ​តឹង គឺ​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី ម្យ៉ាង​វិញ​ទៀត​ចំ​នួន​គ្រួ​សារ​មាន​ដី​ស្រែ​ក៏​ស្រូប​អត្រា​ច្រើន​បង្គួរ​។ មិន​ត្រឹម​តែ​គ្រួ​សារ​មាន​ដី​ស្រែ​ច្រើន​ទេ​រី​ឯ​គ្រួ​សារ​គ្មាន​ដី​ស្រែ​ឬ​ក៏​មាន​ដី​ស្រែ​តិច​តួច ក៏​មាន​ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ដែរ​។ តាម​ស្ថិ​តិ​របស់​ឃុំ​ទុន​វិ​និ​យោគ​តាម​គោល​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ គ្រួ​សារ​ក្រី​ក្រ​ទាំង​៤​នេះ ជា​សំ​ខាន់​គឺ​គ្រួ​សារ​មនុ​ស្ស​ចាស់​គ្មាន​ទី​ពឹង​និង​គ្រួ​សារ​មួយ​ទើប​ចេញ​នៅ​ដោយ​ឡែក​។ ឃុំ​​ក៏​បាន​ចាត់​រាល់អង្គ​ការ​ម​ហា​ជន​ទទួល​គាំ​ពារ ពិ​គ្រោះ​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ជួយ​គ្រួ​សារ​ទាំង​នេះ​ឆាប់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”​៕

                       ថាច់​ថាញ់​ភូ​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ាយ​វាំុង​អុក