កំណត់ការងារថែទាំសុខភាពប្រជាជន គឺជាការងារមួយដ៏សំខាន់ ចាប់តាំងពីដើមឆ្នាំមកសាខាបក្សនៃមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង ស្រុកថ្កូវ ខេត្តត្រាវិញ បានកសាងសេចក្តីសម្រេចចិត្ត កសាងផែនការរួចផ្សព្វផ្សាយអនុវត្តព្រមៗគ្នា សម្រេចទិសដៅដាក់ចេញ។
ប្រជាជនមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង។
មន្ទីរពហុព្យាបាលមណ្ឌល ភឿកហឹង បច្ចុប្បន្ន មានវេជ្ជបណ្ឌិតម្នាក់ ឱសថបណ្ឌិតម្នាក់ សម្ភពម្នាក់ ឧបដ្ឋាក២នាក់និងគ្រូពេទ្យ៦នាក់។ ជាមួយនឹងស្មារតី “អ្នកជំងឺមកទទួលរីករាយ អ្នកជំងឺនៅបម្រើដោយអស់ពីចិត្ត អ្នកជំងឺទៅវិញណែនាំហ្មត់ចត់” កងជួរបុគ្គលិក បក្ខជននៃមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង ខំប្រឹងធ្វើការដោយអស់ពីសមត្ថភាពដើម្បីសុខភាពអ្នកទាំងឡាយនិងសុភមង្គលរាល់គ្រួសារ។ គិតពីដើមឆ្នាំ២០១៧ មកទល់នឹងបច្ចុប្បន្ន មន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង បានដំណើរការពិនិត្យព្យាបាលជូនអ្នកជំងឺលើភូមិសាស្រ្តប្រមាណ៥.៥៤៥លើកនាក់ មធ្យមភាគជារៀងរាល់ថ្ងៃមានអ្នកជំងឺមកពិនិត្យ ព្យាបាលប្រមាណ៤០លើកនាក់ សំខាន់គឺពិនិត្យនិងជូនថ្នាំផឹកតាមប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ប្រជាជនមកពិនិត្យ ព្យាបាលនៅមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង តែងបានបុគ្គលិកពេទ្យថែទាំអស់ពីចិត្តនិងណែនាំដោយហ្មត់ចត់។ បងស្រីង្វៀន ធីត្រាង នៅភូមិចើ ឃុំភឿកហឹង តែងមកពិនិត្យព្យាបាល គក់ច្របាច់នឹងម៉ាស៊ីន បច្ចេកទេសគួបផ្សំនឹងផឹកថ្នាំស្រុក។ បងស្រី ឲ្យដឹង បន្ថែម៖ “ពេលមកមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង ពិនិត្យជំងឺម្តងៗ បុគ្គលិកពេទ្យទទួលដោយភាពរីករាយ ណែនាំនិងពិគ្រោះយោបល់ពីរបៀបគក់ច្របាច់ ក៏ដូចជារបៀបផឹកថ្នាំ។ល។ ឥឡូវ ចង្កេះខ្ញុំបានធូរស្បើយច្រើន”។
ទន្ទឹមនឹងការពិនិត្យព្យាបាលនៅ ប៉ុន្មានឆ្នាំកន្លង មន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង នៅទាំងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអនុវត្តបានល្អនូវរាល់កម្មវិធីផ្សព្វផ្សាយស្តីពីការអប់រំសុខភាពសហគមន៍ មានដូច៖ ចលនាឪពុកម្តាយនាំកូនអាយុក្រោមពី៦០ ខែមកផឹកវីតាម៉ីនA បង្ការទប់ស្កាត់ជំងឺងងឹតភ្នែកនិងកង្វះអាហារូបត្ថម្ភ ចាក់វ៉ាក់សាំងគ្រប់៦ប្រភេទ បង្ការទប់ស្កាត់រោគឆ្លង ចលនាស្រ្តីមានគភ៌ទៅពិនិត្យនិងស្តាប់ពិគ្រោះយោបល់អំពីរបៀបថែទាំគភ៌ក្នុងផ្ទៃ ។ល។ វេជ្ជបណ្ឌិត ង្វៀនធីប៊ិតពឿង លេខាសាខាបក្ស ប្រធានមន្ទីរពហុព្យាបាលមណ្ឌលភឿកហឹង ឲ្យ ដឹង៖ “ទន្ទឹមនឹងការពិនិត្យព្យាបាលដោយវិធីសាស្រ្តនិងវិជ្ជាពេទ្យទំនើប មន្ទីរពហុព្យាបាលមណ្ឌល ភឿកហឹង នៅទាំងពិគ្រោះយោបល់ជូនប្រជាជនអំពីវិធីអនុវត្តតាមវិជ្ជាពេទ្យបុរាណក្នុងការព្យាបាលជំងឺសាមញ្ញមួយចំនួន។ ព្រមជាមួយនោះ បុគ្គលិកពេទ្យតែងលើកកម្ពស់ស្មារតីរៀនសូត្រជានិច្ច ដើម្បី បង្កើនមុខវិជ្ជាជីវៈ អនុវត្តបានល្អនូវក្រមសីលធម៌គ្រូពេទ្យ១២ប្រការ របស់ផ្នែកសុខាភិបាល។ ឆ្នាំ២០១៦ សាខាបក្សនៃមន្ទីរពហុព្យាបាល មណ្ឌលភឿកហឹង ត្រូវបានទទួលស្គាល់ជាអង្គភាពស្អាតស្អំ រឹងមាំ ឆ្នើម”៕
ស៊ឺនម៉ាល័យ-មុនី