មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/08/2017 - 08:52

អនុ​វត្ត​ល្អ​ការ​ងារ​កម្មា​ភិ​បាល

លោក​គី​ហ៊ីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង៖ “រយៈ​ពេល​កន្លង ខេត្ត​អនុ​វត្ត​បាន​ល្អ​ការ​ផ្តុំ​កម្លាំង​កសាង​កង​ជួរ​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។

 

  បង​យ័ញ​ថឹម ជា​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​វ័យ​ក្មេង​។

តាម​ប្រ​សាសន៍​លោក​ហ៊ីវ​ថាញ់​  រយៈ​ពេល​កន្លង ប្រ​ព័ន្ធ​ន​យោ​បាយ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ត្រូវ​បាន បន្ត​ការ​ពង្រឹង​និង​ពង្រីក​។ កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ទូ​ទាំង​ខេត្ត គឺ​ចំ​នួន​៤០​រូប (ស្រូប​អត្រា​១,៦៦%) ក្នុង​នោះ ថ្នាក់​ខេត្ត​២រូប ថ្នាក់​ស្រុក​៥​រូប និង​ថ្នាក់​ឃុំ ទី​ប្រ​ជុំ​ជន​៣៣​រូប។ ទូ​ទាំង​ខេត្ត​មាន​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​ចូល​រួម​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស​ចំ​នួន​២៩​រូប។ ការ​ងារ​ពង្រីក​បក្ខ​ជន​ក្នុង​ជន រួម​ជាតិ​ភាគ​តិច តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ទូ​ទាំង ខេត្ត​មាន​បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៥៨៧​រូប (ស្រូប​អត្រា​១,៩%)។ ការ​ងារ​បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​កម្មា​ភិ​បាល​តែង​បាន​យក​ចិត្ត​ទុក​ដាក់​មាន​កម្មា​ភិ​បាល​ជា​ច្រើន​រូប​បាន​បញ្ជូន​ទៅ​រៀន​លើក​កម្ពស់​កម្រិត​វិជ្ជា​ទ្រឹ​ស្តី​ន​យោ​បាយ​ មុខជំ​នាញ​វិជ្ជា​ជីវៈ​។

លោក​ឡេ​ហ្វាង​លៀក អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់A ឲ្យ​ដឹងៈ ទូ​ទាំង​ស្រុក​មាន​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៧៤​រូប។ ក្នុង​នោះ មាន​បក្ខ​ជន​ចំ​នួន​៥៣​រូប ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ស្ថាប័ន​ខេត្ត​១​រូប ថ្នាក់​ស្រុក​១១​រូប (ក្នុង​នោះ​នា​រី​៣​រូប​) សល់​ពី​នោះ កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​នៅ​តាម​សា​លា​រៀន​ឃុំ ទី​ប្រ​ជុំ​ជនចំ​នួន​៦២​រូប​។ល​។ ចំ​ណែក​នៅ​ស្រុក​វី​ធ្វី បង​ង្វៀន​វុាំង​ថាញ់ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​វី​ធ្វី ឲ្យ​ដឹង​៖ “ទូ​ទាំង​ស្រុក មាន​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៥៤រូប បាន​ចូល​រួម​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ ហើយ​មាន​អ្នក​តំ​ណាង​ជា​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច បាន​ជាប់​ឆ្នោត​ក្នុង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​។ល។ លោក​ឡឹម​ថាញ់​ហ៊ុង ប្រ​ធាន​កា​រិ​យា​ល័យ​ជន ជាតិ​ស្រុកឡុង​ម៉ី ឲ្យ​ដឹង៖ រយៈ​ពេល​កន្លង ចំ​ពោះ​ឃុំ​ ទី​ប្រ​​ជុំ​​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក តែង​ធ្វើ​បាន​ល្អ​ការ​ងារ​រៀប​ចំ​គម្រោង​កម្មា​ភិ​បាល ម៉្លោះ​ហើយ​មាន​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ ជា​ច្រើន​បាន​ចូល​រួម​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស និង​ទទួល​មុខ​តំ​ណែង​ស្នូល​នៅ​តាម​ឃុំ  ទី​ប្រ​ជុំ​ជន​។

លោក​ឡេ​វុាំង​អ៊ុក ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​វី​ថាញ់ ឲ្យ​ដឹង​៖ “ក្រុង​បាន​អនុ​វត្ត ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​ៗ និង​ជំ​ហាន​ដំ​បូង​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​។ មាន​ដូច​ជា បង​កី​មទ្រុង​យ៉ុង នគរ​បាល​ឃុំ​ហ្វា​លូវ​។ ក្រោយ​ពី​បំ​ពេញ​ការ​ងារ​បាន​មួយ​រយៈ បង​យ៉ុង​ត្រូវ​បាន​បញ្ជូន​ទៅ​រៀន​លើក​កម្ពស់​កម្រិត​វិជ្ជា​មុខ​ជំ​នាញ ន​យោ​បាយ និង​បាន​ប្តូរ​មក​ធ្វើ​កម្មា​ភិ​បាល​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​វី​ថាញ់​។ ក្រោយ​ពី​រៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ និង​មធ្យម​សិក្សា​ន​យោ​បាយ បង​យ៉ុង​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​ឃុំ​ហ្វា​លូវ និង​បាន​ជាប់​ឆ្នោត​ធ្វើ​ជា​អនុ​លេខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​លូវ​”។ ឆ្នាំ​២០១៣ បង​យ័ញ​ថឹម បាន​ប្រ​ជា​ជន​នៅ​ភូមិ​ថាញ់​ទ្រុង បោះ​ឆ្នោត​ធ្វើជា​ប្រ​ធាន​ភូមិ​ ហើយ​ជា​ប្រ​ធាន​ភូមិ​ក្មេង បំ​ផុត​របស់​ឃុំ​ហ្វា​លូវ ក្រុង​វី​ថាញ់​។ តាម​ប្រ​សាសន៍ បង​កី​មទ្រុង​យ៉ុង  អនុ​លេ​ខា​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​លូវ​ ឲ្យដឹង៖ បង​ថឹម​ជា​កម្មា​ភិ​បាល​ជន​ជាតិ​វ័យ​ក្មេង​មាន​ឆន្ទៈ​មោះ​មុត ដែល​បាន​ជ្រើស​ពី​មូល​ដ្ឋាន និង​កំ​ពុងបាន​គណៈ​កម្មា​ធិ​បក្ស​បំ​ពាក់​បំ​ប៉ន​ ដើម្បី​បន្ត​ការ​លើក​កម្ពស់​កម្រិតវិជ្ជា​ក្នុង​ពេល​ខាង​មុខ​៕

       ហា​ថាញ់​-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​ហ្វាង​លៀក