16/08/2017 - 09:11

អស់​ពី​ចិត្ត​ជា​មួយ​អ្នក​ជំ​ងឺ

មិន​ត្រឹម​តែ​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ឯក​ទេស​ជា​គ្រូ​ពេទ្យ​ទទួល​បន្ទុក​ពិ​និត្យ​និង​ព្យា​បាល​​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ គ្រូ​ពេទ្យ​ឡឹម​សល ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វា​តឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​បាន​អ្នក​ជំ​ងឺ​និង​ប្រ​ជា​ជន​គោ​រព​រាប់​អាន​ ។

 

​គ្រូ​ពេទ្យ​ឡឹម​សល​។

បង​ស្រី​ង្វៀន​ធី​អុក នៅ​ភូមិ​អាង​ប៊ិញ នាំ​កូន​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិ​បាល ឲ្យ​ដឹង​៖ “​ច្រើន​ឆ្នាំ​កន្លង ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត ពិ​សេស​គឺ​គ្រូ​ពេទ្យ ឡឹម​សល​តែង​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​និងផ្តល់​អនុ​សាសន៍​ពីរ​បៀប​ថែ​ទាំ​សុខ​ភាព​យ៉ាង​ហ្មត់​ចត់​។ គ្រូ​ពេទ្យ​ឡឹម​សល តែង​អស់​ពី​ចិត្ត​ណែ​នាំ​ខ្ញុំ​ដោយ​ភា​សា​ខ្មែរ​ពីរ​បៀប​បង្ការ​ជំ​ងឺ ក៏​ដូច​ជា​របៀប​ថែ​ទាំ​សុខ​ភាព​សម្រាប់​រាល់​ស​មា​ជិក​គ្រួ​សារ​។ល។ មិន​ត្រឹម​តែ​រូប​ខ្ញុំ​ម្នាក់​ទេ អ្នក​ជំ​ងឺ​ដ​ទៃ​ក៏​ដូច្នោះ​ដែរ ពិ​សេស អ្នក​ជំ​ងឺ​ជា​ជន​ជាតិ​ខ្មែរ គ្រូ​ពេទ្យ​ឡឹម​សល តែង​និ​យាយ​ណែ​នាំ​ទាំង​ពីរ​ភា​សា​ ដើម្បី​ជួយ​ប្រ​ជា​ជន​យល់​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យា​បាល​ជំ​ងឺ​និង​បង្ការ​ជំ​ងឺ​”។

ហ្វា​តឹង​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​កុះ​ករ (ស្រូប​អត្រា​ជាង​៧០​%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ) ឆ្នាំ​២០០៨ គ្រូ​ពេទ្យ​ឡឹម​សល ត្រូវ​បាន​ចាត់​ពី​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ស្រុក​កូវ​កែ​មក​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ហ្វា​តឹង​និង​ទទួល​តួ​នា​ទី​ជា​ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​រហូត​ដល់​សព្វ​ថ្ងៃ​។ ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​យើង​ខ្ញុំ គ្រូ​ពេទ្យ​ឡឹម​សល ឲ្យ​ដឹង៖ “ដោយ​សារ​ចេះ​ស្ទាត់​ភា​សា​វៀត​និង​ភា​សា​ខ្មែរ ម៉្លោះ​ហើយ​ខ្ញុំ​តែង​ធ្វើ​ការ​ប្រា​ស្រ័យ​ទាក់​ទង​ណែ​នាំ​អ្នក​ជំ​ងឺ​បាន​ជា​ប្រ​ចាំ ដូច្នេះ​ការ​ព្យា​បាល​ជំ​ងឺ​មាន​ភាព​ងាយ​ស្រួល​ជាង​។ មិន​ត្រឹម​តែ​អស់​ពី​ចិត្ត​ណែ​នាំ​ពីរ​បៀប​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​ប៉ុណ្ណោះ​ទេ ចំ​ពោះ​ជំ​ងឺ​ណា​ដែល​អ្នក​ជំ​ងឺ​មិន​ទាន់​យល់​ច្បាស់​និង​រអែង​ក្នុង​ការព្យា​បាល ខ្ញុំ​និ​យាយ​ជា​ភា​សា​ខ្មែរ ដើម្បី​វែក​ញែក​ច្បាស់​លាស់​ជូន​អ្នក​ជំ​ងឺ​”។

ទោះ​បី​មាន​តួ​នា​ទី​ជា​អ្នក​គ្រប់​គ្រង ប៉ុន្តែ​គ្រូ​ពេទ្យ​ឡឹម​សល តែង​ចំ​ណាយ​ពេល​ច្រើន​ចំ​ពោះ​អ្នក​ជំ​ងឺ។ ក្នុង​មួយ​ថ្ងៃ​លោក​បាន​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ជាមធ្យម​ភាគ​ពី២០-២៥​នាក់​។ បច្ចុប្បន្ន ឃុំ​ហ្វា​តឹង ប្រ​ជា​ជន​បាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​១០០% និង​អនុ​វត្ត​ការ​ពិ​និត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ចាប់​ពី​ឆ្នាំ​២០១៤​។ ផ្តល់​យោ​បល់​អំ​ពី​គ្រូ​ពេទ្យ​ឡឹម​សល លោក​ង្វៀន​ឡេ​វិញ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​តឹង ឲ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​កន្ល​ង ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​អនុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​ថែ​ទាំ​សុខ​ភា​ព​ជូន​ប្រជា​​ជន​។ គ្រូ​ពេទ្យ​ឡឹម​សល បាន​រួម​វិភាគ​ទាន​យ៉ាង​ សកម្ម​ក្នុង​ការ​គ្រប់​គ្រង​នូវ​កម្ម​វិធី​ចាក់​វ៉ាក់សាំង​ទូ​ទៅគ្រប់​គ្រង​អ្នក​ជំ​ងឺ​របេងបង្ការ​ជំ​ងឺ HIV/AIDS។ ឆ្នាំ​២០១៥ ដំ​ណាក់​សុខា​ភិ​បាលឃុំ បាន​ទទួល​ស្គាល់​ជា​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​សុ​ខា​ភិ​បាល​ជាតិ និង​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​លើ​ភូមិ​សាស្រ្ត ឃុំ​មិន​ទុក​ឲ្យ​កើត​សំ​បុក​រោគ​រាល​ដាល​ឡើយ​”៕  

                           សឺន​ម៉ា​ល័យ​-​វិ​មាន

ចែករំលែកអត្ថបទ