ទោះបីវ័យចំណាស់ក៏ពិតមែន ប៉ុន្តែលោកហ្វិញវាំុងហ៊ុង កើតឆ្នាំ១៩៤០ ជនជាតិខ្មែរ(យុទ្ធជនពិការ៤/៤) ស្នាក់នៅភូមិតាអោក ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ បានរួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ។
លោកហ្វិញវាំុងហ៊ុង (អង្គុយកណ្តាល)។
ក្រោយពីឆ្នាំ១៩៧៥ លោកហ្វិញវាំុងហ៊ុង បានវិលត្រឡប់មកភូមិស្រុកកាលនោះ សេដ្ឋកិច្ចគ្រួសារនៅជួបលំបាកច្រើន ប៉ុន្តែគាត់នៅតែបន្តការចូលរួមបដិវត្តន៍នៅភូមិស្រុក ក្នុងតួនាទីជានគរបាល ប្រធានភូមិ។ល។ ទន្ទឹមនឹងនោះ ដោយភាពវាងវៃ និងប៉ិនប្រសប់ក្នុងការជ្រើសរើសទម្រង់រូបភាពបង្កបង្កើនផលសមស្របគាត់រួមជាមួយនឹងសមាគមអតីតយុទ្ធជនភូមិតាអោកទទួលបានជោគជ័យក្នុងចលនាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោកហ្វិញវាំុងហ៊ុង ឲ្យដឹង៖ “កាលពីមុននេះ ជីវភាពគ្រួសារខ្ញុំក្រលំបាកណាស់ អ្នកណាជួលអ្វីធ្វើហ្នឹង ដោយសារបក្ស រដ្ឋអំណាចភូមិភាគផ្តោតការយកចិត្តទុកដាក់ជួយសង់ផ្ទះឧបការគុណ។ ក្រោយៗមកឃុំបានបញ្ជូនខ្ញុំទៅចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសដាំ ដុះចិញ្ចឹមសត្វ ដើម្បីអនុវត្តក្នុងការបង្កបង្កើនផល រយៈពេលខំប្រឹងធ្វើការនឿយហត់ គ្រួសារខ្ញុំសន្សែសន្សំប្រាក់ទិញបានដីស្រែបន្ថែម៥កុង”។ បច្ចុប្បន្ន លោកហ្វិញវាំុងហ៊ុង ត្រូវបានមាមីងគោរពរាប់អានតែងតាំងជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ។ ក្នុងតួនាទីនេះ គាត់ខ្នះខ្នែងផ្សព្វផ្សាយចលនាមាមីងអនុវត្តម៉ឺងម៉ាត់គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ពិសេសគឺចលនាមាមីងចូលរួមកសាងជនបទថ្មី។ល។ លោកសេីុងញ៉ា នគរបាលភូមិតាអោកឲ្យដឹង៖ “អាស្រ័យលោកហ្វិញវាំុងហ៊ុង ចលនាមាមីងកាប់ឆ្ការដើមឈើ បរិច្ចាគដីកសាងផ្លូវបេតុងជនបទប្រវែងជាង២.០០០ម៉ែត្រ (ពីដើមទុនកម្មវិធី១៣៥) ម្ល៉ោះហើយទើបផ្លូវនេះបានសម្រេចរួចរាល់បង្កលក្ខណសម្បត្តិដើម្បីមាមីងធ្វើដំណើរទៅមកបានងាយស្រួល។ ជាពិសេសគាត់ជាអ្នកស្នើរដ្ឋតបណ្តាញអគ្គិសនីចូលភូមិតែម្តង”។
តាមប្រសាសន៍លោកថាច់យ៉ួង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង ឲ្យដឹង៖ នៅភូមិឃុំមានមុខសញ្ញាយុទ្ធជនពិការជាច្រើនរូប បន្តការរួមចំណែកដល់ភូមិស្រុក។ ក្នុងនោះ មានយុទ្ធជនពិការហ្វិញវាំុងហ៊ុង គឺជាគំរូឆ្នើមមួយរូបផងដែរ។ ដោយគាត់ចលនាប្រជាជនក្នុងភូមិខិតខំអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ ពិសេសគឺការងារសម្របសម្រួលនៅមូលដ្ឋាន គាត់តែងមានមុខនៅពេលប្រជាជនក្នុងភូមិមានទំនាស់ម្តងៗ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងចលនាមាមីងកសាងជីវភាពវប្បធម៌ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគសម្រេចរួចរាល់លក្ខឋានជនបទថ្មី”៕
សេីុងម៉ាល័យ-លីសៀ