តាមក្រសួងសុខាភិបាល បច្ចុប្បន្ន ស្ថានភាពរោគឆ្លងរាលដាលកំពុង មានការប្រែប្រួលយ៉ាងស្មុគស្មាញ ពិសេសគឺរោគឆ្លងរាលដាលក្នុងរដូវភ្លៀង ដូច៖ ផ្តាសាយ គ្រុនឈាម រលាកខួរក្បាលបណ្តាលមកពីវីរុស ជំងឺឆ្កែឆ្កួត ជំងឺពងដៃ ជើង មាត់។ល។ ផ្នែកសុខាភិបាលបានអំពាវនាវប្រជាជនទូទៅ គប្បីបង្កើនវិធានការបង្ការរោគឆ្លងរាលដាលក្នុងរដូវភ្លៀង។
ផ្នែកសុខាភិបាលណែនាំគ្រួសារប្រជាជនកម្ចាត់ដង្កូវទឹក បង្ការរោគឆ្លង រាលដាល។
ក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ថា ដើម្បីបង្ការប្រឆាំងរោគឆ្លងរាលដាលរដូវភ្លៀង ប្រជាជនគប្បីអនុវត្តការហូបឆ្អិន ផឹកឆ្អិន; ធានាអនាម័យសុវត្ថិភាព ម្ហូបអាហារ; ទទួលទានទឹកគ្រប់គ្រាន់ និងបំប៉នសារធាតុចិញ្ចឹម ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីធានាគ្រប់វីតាម៉ីន សំដៅបង្កើនប្រព័ន្ធការពារនៃរាងកាយ។ ប្រជាជនគប្បីអនាម័យផ្ទាល់ខ្លួន លាងជម្រះដៃដោយសាប៊ូជាប្រចាំ ពិសេសមុនពេល ចម្អិនម្ហូបអាហារ និងក្រោយពីចូលបង្គន់រួច; អនាម័យច្រមុះ បំពង់ក រៀងរាល់ថ្ងៃដោយទឹកអំបិលស។ គ្រួសារនីមួយៗគប្បីលាងជម្រះវត្ថុ សម្ភារៈដែលប៉ះពាល់រៀងរាល់ថ្ងៃ ដូច៖ គ្រឿងប្រដាប់លេងសិក្ខូបករណ៍រៀនសូត្រ ដៃទ្វារ កាំជណ្តើរ តុកៅអី កម្រាលឥដ្ឋ ដោយសាប៊ូឬក៏លាងដោយជាតិជម្រះនិយមប្រើផ្សេងៗ; ប្រើប្រាស់បង្គន់ស្រប អនាម័យ លាមកកុមារត្រូវបោស ប្រមូលកើប វិនិច្ឆ័យឬបង់ចូលបង្គន់អនាម័យ។ ប្រជាជនគប្បីអនុវត្តវិធានការកម្ចាត់ដង្កូវទឹក; ប្រមូលកាកសំណល់សំរាមដុតចោល លុបបំបាត់ថ្លុកឬរបស់របរដក់ទឹក ដើម្បីកុំឲ្យមូសញាស់ពង ដូច៖ ដប ក្រឡ សម្បកដប លលាដ៍ដូងនិង សម្បកកង់ចាស់។ល។ ជាពិសេស គឺគ្រួសារនីមួយៗគប្បីនាំកុមារទៅ ចាក់វ៉ាក់សាំងបង្ការរោគឆ្លងរាលដាលឲ្យបានគ្រប់គ្រាន់ ត្រូវតាមការកំណត់។ នៅពេលមានអាការៈសង្ស័យកើតរោគឆ្លងរាលដាល ប្រជាជនគប្បីទៅកាន់មូលដ្ឋានសុខាភិបាលភ្លាម ដើម្បីពិនិត្យនិងផ្តល់ពិគ្រោះបានទាន់ពេល; មិនត្រូវព្យាបាលនៅនឹងផ្ទះដោយឯកឯង។ល។
សាស្រ្តាចារ្យរង-បណ្ឌិតលោក ត្រឹងខាក់ភូ ប្រធាននាយកដ្ឋាននៃសុខាភិបាលបង្ការ (ក្រសួងសុខាភិបាល) ឲ្យដឹង៖ ចំពោះមុខស្ថានភាពរោគឆ្លងរាលដាលមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដូច្នេះ ក្រសួងសុខាភិបាលបានដាក់ឲ្យប្រើប្រាស់ផែនការបង្ការប្រឆាំងរោគឆ្លងរាលដាលឆ្នាំ២០១៧; បានរៀបចំសន្និបាតជាតិ២លើក សន្និបាតតំបន់ស្តីពីបង្ការប្រឆាំងរោគឆ្លងរាលដាល៤លើក; បង្កើតក្រុមពិនិត្យការងារបង្ការប្រឆាំងរោគឆ្លងរាលដាលចំនួន១៤៥ក្រុម។ មកទល់ពេលនេះ មាន៣៩ខេត្ត ក្រុង បានរៀបចំយុទ្ធនាការកម្ចាត់ដង្កូវទឹក។ រយៈពេលខាងមុខ ផ្នែកសុខាភិបាលម្ចាស់ការត្រួតពិនិត្យ ឆាប់ប្រទះឃើញសម្បុករោគ វិនិច្ឆ័យ សម្បុករោគឲ្យដាច់ស្រឡះ; បង្កើនសកម្មភាពរបស់រាល់ក្រុមបង្ការប្រឆាំងរោគរាលដាលចល័ត; ទទួលអ្នកជំងឺបានទាន់ពេល បំបែកឲ្យនៅដោយឡែកនិងព្យាបាលអ្នកជំងឺ ធានាធ្វើយ៉ាងណាដើម្បីកុំឲ្យរោគឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ រួចកាត់បន្ថយការហួសចំណុះដល់មូលដ្ឋានពិនិត្យព្យាបាល។ ទន្ទឹមនឹងនោះ ផ្នែកសុខាភិបាលផ្តុំកម្លាំងបង្កើនអត្រាចាក់ថ្នាំបង្ការក្នុងទូទាំងប្រទេស; ជំរុញយ៉ាងខ្លាំងក្លានូវយុទ្ធនាការចាក់វ៉ាក់សាំងរលាកខួរក្បាល; បង្កើនការខិតជិតនឹងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត; ធ្វើឲ្យកាន់តែសម្បូរបែប ប្រភពផ្គត់ផ្គង់វ៉ាក់សាំង ធានាគ្រប់គ្រាន់និងបានទាន់ពេល។ ក្រៅពីនេះ ផ្នែកសុខាភិបាលបង្កើនសកម្មភាពឃោសនាផ្សព្វផ្សាយ ផ្តល់អនុសាសន៍ក្នុងការបង្ការប្រឆាំងរោគ ឆ្លងរាលដាលនិងយុទ្ធនាការឃោសនាផ្សព្វផ្សាយទៅតាមរដូវកាលនៃការកើតរោគឆ្លងរាលដាល៕
ថាញ់ផុង-លីសៀ