08/08/2017 - 09:27

ភូមិសង្វាតរៀនសូត្រ

ភូមិ​បឹង​ ឃុំ​​ថាញ់​ភូ​ ស្រុក​ម៉ី​ស្វៀង​ ខេត្ត​​សុក​​ត្រាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨៣​%​។ ​បច្ចុប្បន្ន​ ភូមិ​នេះ​គឺ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ចលនា​រៀន​សូត្រ​ ហើយ​មាន​មនុស្ស​ជា​ច្រើន​តែង​ហៅ​ភូមិ​នេះ​ថា​ “ភូមិ​វេជ្ជ​បណ្ឌិត​”។​ ភូមិ​បឹង​ មិន​ត្រឹម​តែ​គ្រួ​សារ​អ្នក​មាន​ទេ ​គ្រួ​សារ​អ្នក​ក្រី​ក្រ​ ក៏​ខិត​ខំ​ចិញ្ចឹម​កូន​រៀន​សូត្រ ដើម្បី​ផ្លាស់​ប្តូរ​វាសនា​កូន​ៗ​ ដោយ​ការ​សិក្សា​ដែរ​។ តួ​យ៉ាង​ដូច​ គ្រួ​សារ​ពូ​ថាច់​សល់​ ខិត​ខំ​ចិញ្ចឹម​កូន​៤​នាក់​ រៀន​មហា​វិ​ទ្យា​ល័​យ​។ បច្ចុប្បន្ន​ កូន​ៗ​របស់​ពូ​ប្រកប​អា​ជីព​ជា​គ្រូបង្រៀន​២​នាក់​ វេជ្ជ​បណ្ឌិត​២នាក់​ សព្វ​ថ្ងៃ​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត​សុក​ត្រាំង​។ ពូ​ថាច់​សល់​  ឲ្យ​ដឹង​៖ “ខ្ញុំ​គិត​ថា​កាន់​ចប​វា​ធ្ងន់​ ជាង​កាន់​ប៊ិច​ បើ​ចង់​កាន់​ប៊ិច​ចាំបាច់​ត្រូវ​តែ​រៀន​ ម៉្លោះ​ហើយ​ខ្ញុំ​បាន​ដាស់​តឿន​កូន​ៗ​ឲ្យ​ខិត​ខំ​រៀន​សូត្រ។​ ខួប​ឆ្នាំ ប្តី​ប្រពន្ធ​ខ្ញុំ​ធ្វើ​ស្រែ​ ដាំ​ដំ​ណាំ ​ចិញ្ចឹម​គោ ​ជ្រូក​។ល។​ នៅ​តែ​មិន​គ្រប់​ប្រាក់​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ​​ ខ្ញុំ​បាន​​លក់​ដី​ស្រែ​អស់​១០​កុង​។ ឥ​ឡូវ​ឃើញ​កូន​ៗ​ ទាំង​៤​នាក់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ជីវ​ភាព​ធូរ​ធារ​ ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​និង​សុភមង្គល​ណាស់​ ពី​ព្រោះ​កូន​ៗ​មិន​លំ​បាក​នឿយ​ហត់​ ដូច​ខ្ញុំកាល​ពី​មុន​”។​

ប្តី​ប្រព​ន្ធ​ពូ​ថាច់​សល់​ រីក​រាយពេល​សម្លឹង​ឃើញ​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតរបស់​កូន​។

ចំ​ណែក​បង​ស្រី​ត្រឹង​ធី​សា​ផា​ នៅ​ភូមិ​បឹង​ គឺ​ជា​គ្រួ​សារ​ក្រី​ក្រ​ ប្តី​ស្លាប់​ចោល​ច្រើន​ឆ្នាំ ​បង​ស្រី​ម្នាក់​ឯង​ចិញ្ចឹម​កូន​៤​នាក់​។ ជាង​២០​ឆ្នាំ​កន្លង​ បង​ស្រីម​មា​ញឹក​នឹង​ការ​ដាំ​ដំ​ណាំ​ អំ​ពៅ​ចិញ្ចឹម​ជ្រូក​ គោ​។ល។ ដើម្បី​មាន​ប្រាក់​ចិញ្ចឹម​កូន​៤នាក់​រៀន​សូត្រ។​ សង្កេត​ឃើញ​ការ​នឿយ​ហត់​របស់​ម្តាយ​កូន​ៗ​របស់​បង​ស្រី​តែង​លុះ​ក្នុង​ដំ​បូន្មាន​ ខិត​ខំ​រៀន​សូត្រ​។ ​ បច្ចុប្បន្ន​ ក្នុង​ចំ​ណោម​កូន​៤​នាក់​របស់​បង​ស្រី​មាន​ម្នាក់​ប្រកប​អាជីព​ជា​គ្រូ​បង្រៀន​ ៣​ នាក់​វេជ្ជ​បណ្ឌិត​ សព្វ​ថ្ងៃ​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត​សុក​ត្រាំង​។ បង​ស្រី​សា​ផា​ ឲ្យដឹង៖​ “ពេល​ប្តី​ស្លាប់ ​ខ្ញុំ​មាន​ដី​ដាំ​ដំ​ណាំ​តែ​មួយ​កុង​ បាន​ជា​ខ្ញុំ​ខិត​ខំ​ចិញ្ចឹម​កូន​រៀន​សូត្រ ​ដើម្បី​មាន​របរ​សម្រាប់​ចិញ្ចឹម​ខ្លួន​  ម៉្លោះ​ហើយ​ទោះបី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​តែង​ស៊ូ​ទ្រាំ។​ ដើម្បី​មាន​ប្រាក់​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ​ ក្រៅ​ពី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​ ខ្ញុំ​ថែម​ទាំង​ធ្វើ​ជា​ប្រ​ធាន​សា​ខា​សមាគម​នារី​ភូមិ​ សហ​ការី​ ចំ​នួន​ប្រ​ជា​ជន​ សុខា​ភិបាល​។ល។ ឥ​ឡូវឃើញ​កូន​ទាំង​៤​នាក់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ខ្ញុំតែង​និ​យាយ​នឹង​មា​មីង​ក្នុង​ភូមិ​ថា ​បើ​ចង់​ផ្លាស់​ប្តូរ​ផុត​ពី​ភាព​ក្រី​ក្រ​ត្រូវ​តែ​គិត​គូរ​ឲ្យ​កូន​រៀន​សូត្រ​”។


តាម​​ប្រសាសន៍​លោក​សុើង​ថាយ​ភា ​អនុប្រ​ធាន​គណៈកម្មា​ធិការ​ប្រ​ជាជន​ឃុំ​ថាញ់​ភូ៖​ ជិត​១០​ឆ្នាំ​មក​នេះ ​ពេល​ជីវ​ភាព​ធូរ​ធារ​ ការ​យល់​ដឹង​របស់​មាមីង​ខ្មែរ​ពីមួយ​ទៅ​មួយថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​ ពិ​សេស​ពេ​ល​រដ្ឋ​មាន​គោល​នយោ​បាយ​សម្រាប់​និស្សិត ​បុល​ទុននិង​ពិនិត្យ​ជម្រើស​ បម្រុងអាទិភាព​សម្រាប់​កូន​ចៅ​ខ្មែរ​  ម៉្លោះ​ហើយសិស្ស​ជន​រួម​ជាតិ​ខ្មែរ​មាន​ឱកាស​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​។ បច្ចុប្បន្ន​ ទូ​ទាំង​ភូមិ​បឹង​មាន​កូន​ចៅខ្មែរ​ជាង​៤០០​នាក់​ ប្រ​ឡង​បញ្ចប់​មហា​វិទ្យាល័យ​ អនុមហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ក្នុង​នោះ ​ផ្នែក​វេជ្ជ​សាស្រ្ត​ស្រូប​អត្រា​ខ្ពស់​បំផុ​ត​ ម៉្លោះ​ហើយ​មា​មីង​ខ្មែរ​តែង​ហៅ​ភូមិ​នេះ​ថា​ “ភូមិ ​វេជ្ជ​បណ្ឌិត”​៕


                                 លីធាន-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុើងថាយភា