បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ទើបរៀបចំពិធីបំផុស ចលនាចូលឆ្នាំតេតដាំដើមឈើនៅនិទាឃរដូវឌិនយ៉ូវ ២០១៧ ។ មានកម្មាភិបាល យុទ្ធជនចូលរួមជាង ១០០ រូប មកពីការិយាល័យផ្នែកនានា ចំណុះស្ថាប័នបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងកងអនុសេនាធំហ្វឹកហ្វឺន - ចល័ត។
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនសុកត្រាំង ដាំដើមឈើ ក្រោយពិធីបំផុសចលនា។
ក្រោយពីពិធីបំផុសចលនា មានរុក្ខជាតិជាង១.០០០ដើម រួមមានប្រភេទឈើប្រើដើមនិងឈើហូបផ្លែ ត្រូវបានកម្មាភិបាល យុទ្ធជនដាំនៅក្នុងបរិវេណកងអនុសេនាធំហ្វឹកហ្វឺន-ចល័ត និងស្ថាប័នកងទ័ពការពារព្រំដែនខេត្ត រួមចំណែកធ្វើឲ្យទេសភាព បរិស្ថានអង្គភាពមានភាពបៃតង-ជ្រះ-ស្អាត។ គាំទ្រពិធីបើកការចលនា ប៉ុស្ដិ៍ការពារព្រំដែននានាចំណុះកងទ័ពការពារព្រំដែនសុកត្រាំង សហការជាមួយនឹងភូមិភាគទាំងឡាយលើភូមិសាស្រ្តខេត្ត ចាប់ដំណើរការដាំនិងថែទាំឈើហូបផ្លែ ឈើម្លប់ ឈើបង្ការរលករណ្តំចំនួនរាប់សិបពាន់ដើម៕
យ្វីអាញ់ - សេរី