23/05/2017 - 08:34

ចិញ្ចឹមគោកាត់បន្ថយភាពក្រីក្រ

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ ពិ​សេស​គឺ​គោ​ទឹក​ដោះ​កំ​ពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បាន​ភូមិ​ភាគ​ជា​ច្រើន​ជ្រើស​​រើស ដើម្បី​លុប​បំ​បាត់​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​។ ក្នុង​នោះ ស្រុក​ត្រឹង​ដេ គឺ​ជា​ភូមិ​ភាគ​ដែល​មាន​ហ្វូង​គោ​រីក​ចម្រើន​បំ​ផុត ហើយ​បាន​ជួយ​គ្រួ​សារ​មា​មីង​ខ្មែរ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ធ្វើ​មាន​ធ្វើ​បាន​។

ការ​ចិញ្ចឹម​គោ​បាន​ជួយ​ឲ្យ​គ្រួ​សារ​មា​មីង​ជា​ច្រើន​​នៅ​ខេត្ត​សុក​ ត្រាំង​បាន​ចាក​

ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

ឧត្តម​ភាព​របស់​ស្រុក​ត្រឹង​ដេ គឺ​ដោយ​មាន​សហ​ករណ៍ Evergrowth ​ជំនាញ​ខាង​ប្រ​មូល​ទិញ​ទឹក​ដោះ​គោ ម្ល៉ោះ​ហើយ​ស្រុក​បាន​កំ​ណត់​ច្បាស់ការ​ចិញ្ចឹម​គោ​ទឹក​ដោះ គឺ​ជា​ទម្រង់​រូប​ភាព​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ដោយចីរ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ បច្ចុប្បន្ន ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​កំ​ពុងរីក​ចម្រើន​គ្រប់​ទិស​ទី​តាម​ភូមិ ស្រុក​នានា ដូច៖ ឃុំ​តាយ​វុាំង វៀង​អាង និង​ឃុំ​ថាញ់​ធើយ​អាង​។ល។ ហ្វូង​គោ​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០០៤ សហ​ករណ៍ Evergrowth មាន​គោ​ត្រឹម​តែ៤៧៧​ក្បាល ប៉ុន្តែ​មក​ទល់​ពេល​នេះ មាន​គោ​ដល់​ទៅ​ជាង​៦.៥០០​ក្បាល ក្នុង​នោះ​គោ​ទឹក​ដោះ​មាន​ចំ​នួន​ជាង​៣.៨០០​ក្បាល។ តាម​ប្រ​សាសន៍ លោក​ថាច់​ក្វឹក​ថាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វុាំង ឲ្យ​ដឹង៖ ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨២% មាន​គ្រួ​សារ​ខ្មែរខ្លះ​ដោយ​សារ​ចិញ្ចឹម​គោ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាពនិង​ធ្វើមាន​ធ្វើ​បាន​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ឃុំ​មាន​គោ​ជាង​១.៧០០​ក្បាល ក្នុង​នោះមាន​គោ​ទឹក​ដោះ​ជាង​៨០០​ក្បាល; ឆ្នាំ​នេះ​ឃុំ​កំ​ពុង​កសាង​គ្រោង​ការ​ជំ​នួយ​ជា​គោ​ចិញ្ចឹម​ដល់​គ្រួ​សារ​មា​មីង​ខ្មែរ​ចំ​នួន​៣០ក្បាល​ផងដែរ​។

ពូ​គឹម​ណើ​នៅ​ភូមិ​តាយ​កុង ឃុំ​តាយ​វុាំង គឺ​ជា​គ្រួ​សារ​ក្រី​ក្រ សព្វ​ថ្ងៃ​ឈាន​ឡើង​ធ្វើ​មាន​ដោយ​សារ​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​។ ពូ​គឹម​ណើ ឲ្យ​ដឹង៖ "គ្រួ​សារ​និង​កូន​ៗ​ខ្ញុំ ន​ជីវ​ភាព​ធូរ​ធារ​ក៏​ដោយ​សារ​ចិញ្ចឹម​គោ​ទឹក​ដោះ​នេះដែរ។ ដំ​បូង​អា​ស្រ័យ​រដ្ឋ​ជំ​នួយ​គោ​បាន​មួយ​ក្បាល សព្វ​ថ្ងៃ​គោ​ទឹក​ដោះកើត​កូន​បាន​៥​ក្បាល មធ្យម​ភាគ​គោ​មួយ​ក្បាល​ផ្តល់​ទឹក​ដោះ​ប្រ​មាណ​ជិត​១៥គ​.ក/​ថ្ងៃ ជា​មួយ​នឹង​តម្លៃ​លក់​១០.៥០០​ដុង​/គ.ក។ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប៉ុន្មាន​ឆ្នាំ​មុនតម្លៃ​ទឹក​ដោះ​ចុះ​ថោក ប៉ុន្តែ​ក្រោយ​ពី​ទូ​ទាត់​រួចស្រេច​ខ្ញុំ​នៅ​ចំ​ណេញ​ខ្លះ​ដែរ​។ ម្យ៉ាង​ទៀតចិញ្ចឹម​គោ​ទឹក​ដោះ​មាន​ការ​នឿយ​ហត់​បន្តិច ពី​ព្រោះ​ការ​ថែ​ទាំ​ត្រូវ​ហ្មត់​ចត់ អ​នា​ម័យ​ក្រោល​ស្អាត​បាត ប៉ុន្តែ​វា​បាន​ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ជា​រៀង​រាល់​ថ្ងៃ​"​។ ផ្តើម​ពី​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​ដែរ បង​សើុង​ផាន់ នៅ​ភូមិ​ចាក់​ទទឹង ឃុំ​តាយ​​វុាំង បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​គ្រាន់​បើ បង​ផាន់​ឲ្យ​ដឹង​៖ កាល​ពី​មុន​នេះ គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​២​កុង ម្ល៉ោះ​ហើយ​ត្រូវ​ទៅ​ធ្វើការ​ឈ្នួល​បន្ថែម​ទើប​អាច់​ផ្គត់​ផ្គង់​ដល់​ជីវ​ភាព​គ្រួ​សារ​។ នៅ​ពេល​រដ្ឋ​ជំ​នួយ​គោ​ទឹក​ដោះ​មួយ​ក្បាល ប៉ុន្មាន​ឆ្នាំ​ក្រោយ​មកគោ​កើត​កូន​ឡើង​បាន៦​ក្បាល ឥ​ឡូវ​គោ​៣​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ។​ រី​ឯ​ដី​ស្រែ​២​កុង បង​ងាកមក​ដាំ​ស្មៅ​សម្រាប់​ចិញ្ចឹម​គោ។ បង​សើុង​ផាន់ ឲ្យ​ដឹង៖ "រដ្ឋ​ជំ​នួយ​គោ​​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​និង​សង់​ក្រោល​ ម្ល៉ោះ​ហើយ​យើង​គ្រាន់​តែ​​ចំ​​ណាយ​កម្លាំង​ថែ​ទាំ​។ ចិញ្ចឹម​គោ​ទឹក​ដោះ មាន​ការ​នឿយ​ហត់​ពិត​មែន ប៉ុន្តែ​ធ្វើ​មាន​ធ្វើ​បាន​ក៏​ឆាប់​រហ័ស ពីព្រោះ​មាន​ទឹក​ដោះ​គោ​លក់​រាល់​ថ្ងៃ"។

តាម​ប្រ​សាសន៍ លោក​ត្រឹង​ហ្វាង​យុង ប្រ​ធាន​កា​រិ​យា​ល័យ​កសិ​កម្ម ​និងអភិ​វឌ្ឍ​ជន​បទ​ស្រុក​តឹង​ដេ ឲ្យដឹង៖ បច្ចុ​ប្បន្ន គ្រោង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​​​ក​សិ​កម្ម​របស់​ស្រុក បាន​កំ​ណត់​ច្បាស់​ការ​ចិញ្ចឹម​គោ ពិ​សេស​គោ​ទឹកដោះ​ គឺ​ជា​មុខ​សញ្ញា​យ៉ាង​សំ​ខាន់ ​ដើម្បី​អនុវត្ត​គ្រោង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​មុខ​របរ និង​ជា​វិ​ធី​សាស្រ្ត​មួយ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ស្រុក​បាន​ដាក់​ចេញ​ភាគ​កម្រិត​ខិត​ខំ​ដល់​ឆ្នាំ​២០២០ ស្រុក​នឹង​មាន​ហ្វូង​គោ​ស​រុប​ជាង​១១.០០០​ក្បាល ក្នុង​នោះគោ​ទឹក​ដោះ​មាន​ជាង ៦.០ ០០​ក្បាល៕

លីធាន-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងហ្វាងយុង