ឃុំថើយស្វឹង (ស្រុកកើ-ដ ក្រុងកឹងធើ) កំពុងអនុវត្តបានល្អនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីលើកស្ទួយជីវភាពជូនជនរូមជាតិខ្មែរ។
ឃុំថើយស្វឹងកំពុងជម្រុញល្បឿនកសាងជនបទថ្មី។
លោកទ្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឲ្យដឹង រយៈកាលកន្លង ដើម្បីជួយឲ្យគ្រួសារជនជាតិខ្មែរឈានឡើងចាកផុតពីភាពក្រីក្ររាល់គណៈ ផ្នែក អង្គការមហាជនស្រុកកើ-ដ បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើជំនួយបុលទុននិងរៀបចំហ្វឹកហាត់ ណែនាំបច្ចេកទេស។ល។ ជូនជនរួមជាតិខ្មែរ។ ក្នុងនោះ លេចធ្លោបំផុត គឺទម្រង់រូបភាពចិញ្ចឹមគោនៅឃុំថើយស្វឹង មានគ្រួសារជាច្រើនបានជំនួយទុនទិញគោដើម្បីពង្រីកហ្វូងគោ។ បងស្រីថាច់ធីហូវ នៅភូមិថើយទ្រឿង១ ឲ្យដឹង៖ "នាងខ្ញុំបានសមាគមកសិករឃុំជួយ ជំហរបុលទុន៣០លានដុង ដើម្បីយកមកទិញគោ២ក្បាល។ ព្រោះអីចិញ្ចឹមគោប្រាក់ចំណាយតិចគ្រាន់តែចំណាយពេលកាត់ស្មៅឲ្យវាស៊ី ដូច្នេះគ្រួសារនាងខ្ញុំនឹងនរចិត្តជាង។ រាល់ថ្ងៃ ប្តីប្រពន្ធនាងខ្ញុំទៅធ្វើការឈ្នួលដើម្បីមានប្រាក់ចាយវាយប្រចាំថ្ងៃ ចំណែកគោពីរក្បាលចាត់ទុកជាការសន្សែសន្សំទុក"។ លោកយ័ញថាញ់ លេខានៃគណៈកម្មាធិការ បក្សឃុំថើយស្វឹង ឲ្យដឹងបន្ថែម ក្រៅពីទម្រង់រូបភាពជំនួយប្រជាជន បុលទុនសម្រាប់លក់ដូរកំប៉ិកកំប៉ុក ទិញម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ថ្នាំ។ល។ ឆ្នាំ២០១៦ ឃុំបានផ្សព្វផ្សាយទម្រង់រូបភាពចិញ្ចឹមគោ ពពែ។ ចំពោះទម្រង់រូបភាពចិញ្ចឹមគោរាល់គ្រួសារទាំងនេះ អាចបុលទុនច្រើនបំផុត៥០លានដុង។ ក្នុង៥ឆ្នាំដំបូង គ្រួសារចិញ្ចឹមគោមិនបាច់បង់ការប្រាក់ ចាប់ផ្តើមពីឆ្នាំទី៦ឡើងទៅធនាគារនឹងយកប្រាក់ការដោយចុងការទាប ដល់ឆ្នាំទី១០ទើបធនាគារនឹងប្រមូលដើមទុនមកវិញ។
លោកហ្វិញកាវមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឲ្យដឹង ដើមឆ្នាំ២០១៧ ឃុំរៀបចំពិនិត្យពិច័យឡើងវិញនូវរាល់លក្ខឋាន ពីជីវភាពរបស់ប្រជាជនក្នុងឃុំ។ ក្រោយមកក៏ឯកភាពស្នើថ្នាក់លើជំ នួយជាបន្ត ដើម្បីប្រជាជនបានបុលទុនដោយប្រាក់ការទាបសម្រាប់អភិ វឌ្ឍសេដ្ឋកិច្ចកាត់បន្ថយអត្រាគ្រួសារក្រីក្រ។ ទន្ទឹមនឹងនោះ គ្រប់ថ្នាក់ គ្រប់ផ្នែករណសិរ្សមាតុភូមិនិងអង្គការមហាជន ឃុំក៏បានយកចិត្តទុកដាក់លើកស្ទួយជីវភាព ស្មារតីជូនជនរួមខ្មែរ។ ពិសេស នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៧ខាងមុខឃុំ នឹងរៀបចំទៅសួរសុខទុក្ខជូនអំណោយ ដល់គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ គ្រួសារក្រីក្រ អ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនរួមជាតិខ្មែរ រៀបចំសកម្មភាពវប្បធម៌ល្បែង ប្រជាប្រិយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំប្រពៃណី៕
ហាថាញ់-សុផល