12/06/2017 - 15:49

ពិធីបូកសរុបឆ្នាំសិក្សា ២០១៦-២០១៧

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ មាន​បុគ្គ​លិក    គ្រូ​បង្រៀន ២៤​រូប ចុះ​ឈ្មោះ​អនុ​វត្ត​ភារ​កិច្ច " ម្ចាស់​ការ​សកម្ម ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង​ អប់​រំ​​និង​ស​កម្ម​ភាព​បង្រៀន"; ដោយ​មាន​ប​ធាន​បទ​អំ​ពី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ កែ​លម្អ​បច្ចេក​ទេស​ចំ​នួន​១៣; គ្រូ​បង្រៀន​៨​រូប​បាន​សម្រេច​កិត្តិ​នាម​គ្រូបង្រៀន​ពូ​កែ​ថ្នាក់​សា​លា និង​មាន​២​អត្ថ​បទ​បាន​ជ្រើស​ចូល​រួម​ប្រ​ឡង តាក់​តែង​អត្ថ​បទ​បង្រៀន e-Learning ថ្នាក់​ខេត្ត។ គិត​​ដល់​​ចុង​​ឆ្នាំ​​សិក្សា​ទូទាំង​សា​លា​មាន​សិក្ខា​កាម​១៩៦​អង្គ; ក្នុង​នោះ មធ្យម​សិក្សា​មូល​ដ្ឋាន​៩៧​អង្គ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​៩៩​អង្គ​។ លទ្ធ​ផល​ជាប់​និទ្ទេស​ចុងឆ្នាំ​សិក្ខា​កាម​ប្រ​ឡង​ជាប់​១០០% ក្នុង​នោះ​សម្រេច​និទ្ទេស​គ្រាន់​បើ​ និងពូ​កែ​ជាង​៤៣%។

ស្ងើចសរ​សើរ​និង​ជូន​រង្វាន់​គ្រូ​បង្រៀន​ពូ​កែ ឆ្នាំ​សិក្សា​២០១៦-២០១៧។

ក្នុង​ពិ​ធី​បូក​ស​រុប​ឆ្នាំ​សិក្សា​នេះ សម​មិត្ត​ហ្វិញ​វុាំង​ស៊ុម អ​នុ​លេ​ខា​ប្រ​ចាំការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង បាន​ប្រ​គល់​សេច​ក្តី​សម្រេច តែង​តាំង​លោក​ឡឹម​ញឹម ទ​ទួល​តួ​នា​ទី​ជា​នា​យក​សា​លា​មធ្យម​សិក្សា​បំ ពេញ​វិជ្ជា​បា​លី​ណាម​បូ​។

សា​លា​មធ្យម​សិក្សា​បា​លី​-​ខ្មែរ​ខេត្ត​ត្រា​វិញ ក៏​បាន​រៀប​ចំ​ពិ​ធី​បូក​ស​រុបឆ្នាំ​សិក្សា​​២០១៦​-២០១៧ និង​អនុស្សាវ​រីយ៍​៣​ឆ្នាំ​បង្កើត​សា​លា។ ឆ្នាំសិក្សា​ដំ​បូង​ (២០១៤​-២០១៥) សា​លា​មាន​សិក្ខា​កាម​៣១​អង្គ​និង​រូប ក្នុង​នោះ សិក្ខា​កាម​សម្រេច​និទ្ទេស​គ្រាន់​បើ ស្រូប​អត្រា​៤៥,១៦​% និទ្ទេស​ពូ​កែ  ស្រូប​អត្រា​៩,៦៨%​។ ឆ្នាំ​សិក្សា​២០១៥​-២០១៦ សា​លា​មាន​សិក្ខា​កាម​៥៦​អង្គ​និង​រូប ក្នុង​នោះ សិក្ខា​កាម​សម្រេច​និទ្ទេស​គ្រាន់​បើ៦៤,២៩​%​និទ្ទេ​សពូ​កែ​១០,៧១%។ ឆ្នាំ​សិក្សា​២០១៦-​២០១៧ សា​លា​មាន​សិក្ខា កាម​៨៥​អង្គ​និង​រូប ក្នុង​នោះ សិក្ខា​កាម​សម្រេច​និទ្ទេស​គ្រាន់​បើ​ស្រូប​អត្រា​៧៦,៤៧% និទ្ទេស​ពូ​កែ​២២,៣៥%​។ ក្នុង​ពិ​ធី​បូក​ស​រុប​នេះ  សា​លា​បាន​រៀប​ចំ​ប្រ​គល់​សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​ជូន​សិក្ខា​កាម​វគ្គ​ទី១ ឆ្នាំ​សិក្សា​២០១៤-២០​១៧​៕

លីធាន-ម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
e-Learning ថ្នាក់ខេត្ត