08/05/2017 - 16:38

គំរូសិស្សរៀនពូកែ

កើតនិងធំដឹងក្ដីក្នុងគ្រួសារកសិករក្រីក្រ ប្អូនត្រឹងក្វាងហា និងប្អូនថាច់ធី ជីណារៀនថ្នាក់ទី១២A១ នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង តែងខិតខំរៀនសូត្រដើម្បីសម្រេចនិទ្ទេសល្អ។ ឆ្នាំ២០១៦ ប្អូនទាំងពីរសុទ្ធតែបានសម្រេចកិត្តិនាមជាសិស្សរៀនពូកែថ្នាក់ខេត្ត។

 ប្អូនត្រឹងក្វាងហា (ខាងស្តាំ) រួមជាមួយមិត្តភក្តិធ្វើលំហាត់មេរៀន។

ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក ម៉្លោះ​ហើយ​ឪ​ពុក​ម្តាយ​ប្អូន​ត្រឹង​ក្វាង​ហា​បាន ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ស្រុក​ឆ្ងាយ ទុក​ឲ្យ​ប្អូន​រស់​នៅ​ជា​មួយ​ជី​ដូន​ខាង​ម្តាយ​។ ទោះ​បី​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ឪ​ពុក​ម្តាយ​ក៏​ដោយ ប៉ុន្តែ ប្អូន​នៅ​តែ​មាន​ស្មារ​តី​ក្នុង​ការ​រៀន​សូត្រ​ជា​និច្ច​។ បច្ចុ​ប្បន្ន ថ្វី​ត្បិត​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​ក៏​ដោយ ប៉ុន្តែ​ប្អូន​តែង​ដាស់​តឿន​ខ្លួន​ឯង​ជា​និច្ច​គឺ​ត្រូវ​តែ​ខិត​ខំ​រៀន​ឲ្យ​បាន​ពូ​កែ។ ប្អូន​ក្វាង​ហា ឲ្យ​ដឹង៖ "​ប្អូន​ត្រូវ​តែ​ខិត​ខំ​រៀន​ឲ្យ​បាន​សម្រេច​នូវ​គោល​បំ​ណង​ធ្វើ​ជា​វេជ្ជ​បណ្ឌិត ដើម្បី​តប​ស្នង​នឹង​ការ​ត​ស៊ូ​របស់​ឪ​ពុក​ម្តាយ​"។ ទោះ​បី​ឪ​ពុក​ម្តាយ​នៅ​ឆ្ងាយ​ពី​ប្អូន​ក៏​ពិត​មែន ប៉ុន្តែ គាត់​នៅ​តែ​ដាស់​តឿន​លើក​ទឹក​ចិត្ត​ប្អូន​ក្នុង​ការ​រៀន​សូត្រ​ជា​និច្ច។ បានចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ក៏​ជា​ក្តី​ប៉ង​ប្រា​ថ្នា​របស់​ប្អូន​ៗ​សិស្ស​ខ្មែរ​ជា​ច្រើន​។ ពេល​បាន​ចូល​មក​រៀន​ក្នុង​សា​លា​នេះ ប្អូន​មាន​ភាព​សប្បាយ​រីក​រាយ​ណាស់ ពី​ព្រោះ​បាន​រដ្ឋ​ជួយ​គិត​គូរ​តាំង​ពី​សៀវ​ភៅ សម្ពៀត​សម្លៀក​បំ​ពាក់ និង​ការ​ហូប​ចុក​។ល។ ជា​ការ​ជួយ​សម្រាល​អម្រែក​របស់​គ្រួ​សារ​មួយ​ចំ​ណែក​ណាដែរ ពុំ​នោះ​សោ​ត បើ​រៀន​ពូ​កែ​ថែម​ទាំង​ទទួល​បាន​អា​ហា​រូប​ករណ៍​ទៀត​ផង​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​ការ​រៀន​សូត្រ ប្អូន​តែង​រៀប​ចំ​គម្រោង​រៀន​ដោយ​ខ្លួន​ឯង ដើម្បី​សម្រេច​បាន​និទ្ទេស​ល្អ​បំ​ផុ​ត​។ ប្អូន​ហា ឲ្យ​ដឹង៖ "រៀង​រាល់​ថ្ងៃ ក្នុង​ម៉ោង​រៀន​នៅ​ឯ​សា​លា ប្អូន​តែង​ស្តាប់​លោក​គ្រូ ​អ្នក​គ្រូ ពន្យល់​មេ​រៀន ហើយ​កត់​នូវ​ចំ​ណុច​សំ​ខាន់​ក្នុង​កូន​សៀវ​ភៅ។​ដល់​ពេល​រសៀល​ចូល​បន្ទប់​រៀន​តាម​ក្រុម ដើម្បី​រួម​ជា​មួយ​នឹង​មិត្ត​ភក្តិ​ដោះ​ស្រាយ​មេ​រៀន​ណា​ដែល​លំ​បាក បើ​មេ​រៀន​ណា​មិន​យល់​គឺ​ត្រូវ​ទៅ​សួរ​លោក​គ្រូ អ្នក​គ្រូ។ ក្រៅ​ពី​នោះ ប្អូន​នៅ​ទាំង​សិក្សា​ស្រាវ​ជ្រាវ​តាម​ប្រ​ព័ន្ធ​អិន​ធើ​ណែត ដូច​ជា​អាន​សៀវ​ភៅ​កា​សែត​ក្នុង​បណ្ណា​ល័យ ដើម្បី​បំ​ពេញ​ចំ​ណេះ​ដឹង​បន្ថែម​"។ អា​ស្រ័យ​ចេះ​បែង​ចែក​ក្នុង​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង ម៉្លោះ​ហើយ​ក្នុង​រយៈ​កាល​សិក្សា​ចាប់​តាំង​ពី​ថ្នាក់​ទី​១​រហូត​មក​ទល់ នឹង​សព្វ​ថ្ងៃ ប្អូន​សម្រេច​កត្តិ​នាម​ជា​សិស្ស​ពូ​កែ​របស់​សា​លា​និង​ទទួល ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​។ មិន​ត្រឹម តែ​ប៉ុណ្ណោះ​ប្អូន​នៅ​ទាំង​ចូល​រួម​ពិ​ធី​ប្រ​ឡង​សិស្ស​ពូ​កែ​របស់​ខេត្ត ហើយ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​ច្រើន​ដែរ​។  កាល​រៀន​ថ្នាក់​ទី​៩​ប្អូន​ទទួល​បាន​រង្វាន់​លេខ​១​វិញ្ញា​សា​ខ្មែរ​សម្រាប់​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៦ ប្អូន​ទ​ទួល​បាន​រង្វាន់​លេខ​២​លើ​វិញ្ញា​សា​ជីវ​សាស្រ្ត និង​ធ្វើ​លេខ​លើ​ម៉ា​ស៊ីន casino ជា​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​។ ប្អូន​ហា ឲ្យ​ដឹង៖ "ប្អូន​នឹង​ចុះឈ្មោះ​ប្រ​ឡង​ចូល​ផ្នែក​វេជ្ជ​សាស្រ្ត ដើម្បី​បាន​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ក្នុង​អ​នា​គត​ចំ​ពោះ​មុខ ប្អូន​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ល្អ​ជាង​នេះ​ទៅទៀត​ ដើម្បី​សម្រេច​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត​ក្នុង​ពិ​ធី​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ខាង​មុខ​នេះ​"។

ក្រៅពីម៉ោងរៀននៅសាលា ប្អូនថាច់ធីជីណា (កណ្តាល) តែងជួយណែបង្ហាញមិត្តរួមថ្នាក់។

លោកគ្រូគីមវុាំងង៉យ នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ឲ្យដឹង៖ "ប្អូនក្វាងហាមិនត្រឹមតែជាសិស្សរៀនពូកែប៉ុណ្ណោះទេ ប្អូននៅទាំងជាលេខាសាខាសម្ព័ន្ធយុវជនរហ័សរហួន ខ្នះខ្នែងក្នុងការចលនារបស់សម្ព័ន្ធយុវជនសាលា ហើយតែងសម្រេចភារកិច្ចល្អដែលសម្ព័ន្ធយុវជនសាលាប្រគល់ឲ្យ។ ពិសេសប្អូន តែងជួយមិត្តភក្តិដោយអស់ពីចិត្ត មានដូចជួយពន្យល់មេរៀនដល់មិត្តណាដែលរៀនខ្សោយ ម៉្លោះហើយទើបមានមិត្តភក្តិនិងអ្នកគ្រូលោកគ្រូ​ស្រារឡាញ់រាប់អាន។ ជាមួយនឹងលទ្ធផលដែលប្អូនសម្រេចបាន ខ្ញុំជឿ​ជាក់ថា ប្អូននឹងសម្រេចបាននូវគោលបំណងធ្វើជាវេជ្ជបណ្ឌិតដែល​ខ្លួន​បានប៉ង។

ចំណែកប្អូនថាច់ធីជីណា រៀនថ្នាក់ទី១២A១នៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ក៏ជាសិស្សក្រីក្រ ប៉ុន្តែដោយមានឆន្ទៈក្នុងការរៀនសូត្រ ប្អូនក៏បានក្លាយជាសិស្សពូកែរបស់សាលា។ ពិសេស ឆ្នាំ២០១៦ ប្អូនទទួលរង្វាន់លេខ២សិស្សពូកែថ្នាក់ខេត្តខាងវិញ្ញាសាភូមិសាស្រ្ត។ ជីណា ឲ្យដឹង៖ "ថ្វីត្បិតតែឪពុកម្តាយទៅធ្វើការឈ្នួល ប៉ុន្តែគាត់នៅតែគិតគូរឲ្យប្អូនរៀនសូត្របានត្រឹមត្រូវជានិច្ច។ ចំណែកបងស្រីច្បងវិញ គឺបងបានបង្ខំចិត្តខ្លួនឯងឈប់រៀនដើម្បីធ្វើកម្មកររកប្រាក់ផ្គត់ផ្គង់ឪពុកម្តាយជួយឲ្យប្អូនៗរៀនសូត្រ។ អាស្រ័យហេតុនោះ ប្អូនត្រូវតែខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីមិនឲ្យខកបំណងរបស់គ្រួសារ"។ ក្នុងរយៈកាលសិក្សារៀនសូត្រប្អូនតែងសម្រេចកិត្តិនាមជាសិស្សពូកែរបស់សាលា។ ក្រៅពីម៉ោងរៀនក្នុងថ្នាក់ ប្អូនជីណានៅទាំងឧស្សាហ៍សិក្សាស្រាវជ្រាវអានសៀវភៅស្វែងយល់អំពីវិធីសាស្រ្ត ពន្យល់មេរៀនតាមប្រព័ន្ធអិនធើណែត។ អានអត្ថបទណាល្អៗដើម្បីលើកកម្ពស់ចំណេះដឹង។ ជីណា ឲ្យដឹងបន្ថែម៖" រៀងរាល់ថ្ងៃឲ្យតែដល់ម៉ោង៥ព្រឹកប្អូនតែងក្រោកពីដំណេក ដើម្បីចូលសាលាទន្ទេញមេរៀន ហើយអានមេរៀនថ្មី ដើម្បីក្តាប់គោលនៃមេរៀន។ ចំពោះវិញ្ញាសាធម្មជាតិគឺក្តាប់ឲ្យបានច្បាស់លាស់ខាងទ្រឹស្តីធ្វើលំហាត់មេរៀនពីចំណុចងាយរហូតដល់ពិបាក។ ក្រៅម៉ោងរៀន ប្អូននៅក្នុងសាលា ប្អូនតែងចែ ជាក្រុមជាមួយមិត្តភក្តិ ដើម្បីស្រាយលំហាត់មេរៀន មេរៀនណាពិបាក គឺយកទៅសួរលោកគ្រូ អ្នកគ្រូ"។ អាស្រ័យព្យាយាមក្នុងការរៀនសូត្រ ហើយចេះបែងចែកពេលវេលារៀនសូត្រ ម៉្លោះហើយប្អូនតែងសម្រេចបានកិត្តិនាមជាសិស្សពូកែ ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា។

ប្អូនជីណាមិនត្រឹមតែជាសិស្សរៀនពូកែប៉ុណ្ណោះទេ ប្អូននៅទាំងជាសិស្ស ចេះជួយមិត្តភក្តិណាដែលរៀនខ្សោយឲ្យឈានឡើងក្នុងការរៀនសូត្រ។ ប្អូនយឿងធីធ្វីត្រាង មិត្តរួមថ្នាក់ជាមួយជីណា ឲ្យដឹង៖ "អាស្រ័យមិត្តជីណាជួយពន្យល់មេរៀន ដូច្នេះក្នុងឆមាសទី១នៃឆ្នាំសិក្សាថ្នាក់ទី ១២ ប្អូនសម្រេចនិទ្ទេសគ្រាន់បើ។ ជីណាមានរបៀបពន្យល់មេរៀន អមមិត្តណាដែលរៀនខ្សោយបានល្អណាស់។ មិត្តណាមិនយល់មេរៀនយកទៅសួរ ជីណាតែងតែជួយអស់ពីចិត្តជានិច្ច ម៉្លោះហើយមិត្តណាក៏ស្រឡាញ់រាប់អានជីណាទាំងអស់៕

យ្វីអាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉ាស៊ីន casino