28/03/2017 - 09:39

ជូនអាហារូបករណ៍១២០ចំណែកដល់សិស្សក្រីក្រ រៀនពូកែ

លោក​ស្រី​ត្រឿង​ម៉ី​ហ្វា អតី​ត​អនុ​ប្រ​ធាន​រដ្ឋ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុ​សិស្ស​។

លោក​ស្រី​ត្រឿង​ម៉ី​ហ្វា អតី​ត​អនុ​ប្រ​ធាន​រដ្ឋ និង​ជា​ប្រ​ធាន​មូល​និ​ធិ​អា​ហា​រូប​ករណ៍ វឺ​អា​យឹន ប្រ​ធាន​ក្លឹប​"ពី​ព្រោះ​ហ្វាង​សា-​ត្រឿង​សា​ជា​ទី​ស្រ​ឡាញ់" បាន​អញ្ជើញ​ទៅ​ជូន​អា​ហា​រូបករណ៍ វឺ​អា​យឹន​ចំ​នួន​១២០​ចំ​ណែក​ដល់​សិស្ស ចាប់​ពី​កម្រិត​បឋម​សិក្សា​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​របស់​ខេត្ត​សុក​ត្រាំង​។ ចំ​ពោះ​សិស្ស​បឋម​សិក្សា​អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ៗ​តម្លៃ​៨០០​ពាន់​ដុង សិស្ស​មធ្យម​សិក្សា​មូល​ដ្ឋាន​និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ក្នុង​មួយ​ចំ​ណែក​ៗ​តម្លៃ១​លាន​ដុង​។ ក្នុង​នោះ រួម​មាន​អា​ហា​រូបករណ៍​៨០​ចំ​ណែក ត្រូវ​បាន​ដក​ពី​មូល​និ​ធិ​អា​ហា​រូប​ករណ៍​វឺអា​យឹន ជំ​នួយ​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​ក្រី​ក្រ ជម្នះ​លំ​បាក​រៀន​ពូ​កែ; អំ​ណោយ​៤០​ចំ​ណែក​ពី​មូល​និ​ធិ​ក្លឹប "ពី​ព្រោះ​ហ្វាង​សា​-ត្រឿង​សា​ជា​ទី​ស្រ​ឡាញ់​" ឧបត្ថម្ភ​ដល់​កូន​ៗ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​តំ​បន់​ស​មុទ្រ​នៃ​មាតុ​ភូមិ​ និង​នេ​សាទ​ករ​ក្រី​​ក្រ​៕

   យ្វីអាញ់ - សេរី-សុផល

ចែករំលែកអត្ថបទ