ក្នុងពេលមកធ្វើការជាមួយនឹងសកលវិទ្យាល័យកឹងធើ កន្លងហើយ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលពុងស្វឹងញ៉ា បានវាយតម្លៃខ្ពស់ការខិតខំរបស់សកលវិទ្យាល័យ ក្នុងការរួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្សជូនតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម និងបណ្តុះបណ្តាលធនធានមនុស្សជាជនជាតិភាគតិចនិយាយដោយឡែក។
ជ្រុងមួយនៃសកលវិទ្យាល័យកឹងធើ។
តាមប្រសាសន៍លោកគ្រូហាថាញ់ត្វង វិទ្យាធិការនៃសកលវិទ្យាល័យកឹងធើ បច្ចុប្បន្ន សកលវិទ្យាល័យមានកម្មាភិបាលគ្រូបង្រៀនចំនួន១.៩៧២រូប; ក្នុងនោះសាស្រ្តាចារ្យ៧រូប សាស្រ្តាចារ្យរង១១៩រូប បណ្ឌិត៣៤៣រូប បរិញ្ញាជាន់ខ្ពស់៨៣៣រូប។ល។ និងនិស្សិតកំពុងរៀនទាំងប្រព័ន្ធរៀបរយនិងមិនរៀបរយជាង៥០.០០០នាក់។ ក្នុងចំណោមអង្គភាព ក្រោមឱវាទរបស់សាលាទាំង៤០ ក្នុងនោះមានមហាវិទ្យាល័យបម្រុងជនជាតិ។ មហាវិទ្យាល័យបម្រុងជនជាតិ បានកសាងនៅក្នុងបរិវេណមណ្ឌល២របស់សាលា លើផ្ទៃដីជាង១.៤០០ម២ មានសណ្ឋាន៣ជាន់ ដោយមានបន្ទប់រៀន និងបន្ទប់មុខងារចំនួន១២បន្ទប់។ មហាវិទ្យាល័យបម្រុងជនជាតិមុននេះ ចំណុះមហាវិទ្យាល័យគរុកោសល្យ លុះដល់ចុងឆ្នាំ២០០៧ ត្រូវបានចែកចេញ។ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំនិងបណ្តុះបណ្តាលប្រគល់ជូនមហាវិទ្យាល័យបម្រុងជនជាតិ ធ្វើការបណ្តុះបណ្តាលបម្រុងមហាវិទ្យាល័យចំនួន៣ប្លុក គឺ A,B,C ដោយមានការបណ្តុះបណ្តាលជា២ប្រព័ន្ធ៖ ប្រព័ន្ធបម្រុងរៀបរយនិងប្រព័ន្ធបម្រុងជម្រើស។ មហាវិទ្យាល័យបម្រុងជនជាតិទទួលរៀបចំបង្ហាត់បង្រៀន និងគ្រប់គ្រងសិស្សបម្រុងមហាវិទ្យាល័យជួយឲ្យសិស្សពង្រឹងឡើងវិញ នូវប្រព័ន្ធចំណេះដឹងមូលដ្ឋាននៃកម្មវិធីមធ្យមសិក្សាចំណេះទូទៅ និងលត់ដំគំនិតជួយឲ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរៀនបានល្អរាល់វិញ្ញាសានៅកម្រិតមហាវិទ្យាល័យ។ ក្រៅពី៣វិញ្ញាសារៀនសំខាន់របស់ប្លុក A,B,C ប្អូនៗថែមទាំងរៀនវិញ្ញាសាភាសាវៀត កំព្យូទ័រ អង់គ្លេស សីលធម៌ពលរដ្ឋ កាយសម្បទាន ដើម្បីឆើ្លយតបទៅនឹងការអប់រំ គ្រប់ជ្រុងជ្រោយជូនសិស្ស។ មហាវិទ្យាល័យបម្រុងជនជាតិមានភារកិច្ចបណ្តុះបណ្តាល ពង្រីកប្រភពធនធានមនុស្សជាជនជាតិភាគតិច ជូនខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង។ ប្អូនយ័ញធីកាំញៀង និស្សិតឆ្នាំទី៣ រៀនមុខវិជ្ជាគ្រប់គ្រងដីធ្លី ផ្នែកបរិស្ថាននិងធនធានធម្មជាតិនៃសកលវិទ្យាល័យកឹងធើ ឲ្យដឹង៖ "បន្ទាប់ពីមួយឆ្នាំសិក្សានៅមហាវិទ្យាល័យបម្រុងជនជាតិ ប្អូនបានជម្រើសចូលរៀនមហាវិទ្យាល័យរៀបរយដោយសម្រេចនិទ្ទេសគ្រាន់បើ។ ផែនការរបស់ប្អូននឹងវិលមកស្រុកកំណើតហងដឹក ខេត្តកៀងយ៉ាង ដើម្បីបំពេញការងារក្រោយពីរៀនបញ្ចប់មហាវិទ្យាល័យ"។
ក្នុងឱកាសធ្វើការជាមួយនឹងសកលវិទ្យាល័យកឹងធើ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលពុងស្វឹងញ៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សកលវិទ្យាល័យកឹងធើ ក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពជូនតំបន់វាលរាបទន្លេគឺវឡុង។ រដ្ឋមន្ត្រីក៏ស្នើសកលវិទ្យាល័យកឹងធើ បន្តការពង្រីកមហាវិទ្យាល័យបម្រុងជនជាតិនិងកសាងកម្មវិធីបង្រៀនភាសាខ្មែរ ដើម្បីក្រោយពេលប្រឡងបញ្ចប់និស្សិត អាចនិយាយនិងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ៕
ហាថាញ់-វិមាន