21/02/2017 - 09:38

ប្រកាសជាសាធារណៈលក្ខន្តិកៈប្រឡងមធ្យមសិក្សាចំណេះទូទៅ២០១៧

ដើម្បី​​អនុ​វត្ត​បាន​ហ្មត់​ចត់​នូវ​លក្ខន្តិ​កៈប្រ​ឡង​នៃ​ការ​ងារ​រៀប​ចំ​វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ និង​ពិ​និត្យ​ទទួល​ស្គាល​សញ្ញា​បត្រ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ​២០១៧ ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ទើប​ចេញ​សារ​លិ​ខិត​ណែ​នាំ​ដល់​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ទាំង​ឡាយ ស្ដី​ពី​វិញ្ញា​សាប្រ​ឡង របៀប​ប្រ​ឡង និង​កាល​បរិច្ឆេទ​ប្រ​ឡ​ង​។

សិស្ស​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​​ត្រា​វិញ ខ្នះ​ខ្នែង​រំ​ឭក​មេ​រៀន​។

ចំ​ពោះ​វិញ្ញា​សា​ប្រ​ឡង រួម​មាន​៥​វិញ្ញា​សា ក្នុង​នោះ​មាន​៣​វិញ្ញា​សា​ដាច់​​ដោយ​​ឡែក​ពី​គ្នា​គឺ៖ គណិត​ វិទ្យា និរុត្តិ​សាស្រ្ត​ ភា​សា​បរទេស​និង​សមា​យោគ​វិញ្ញា​សា​ចំ​នួន​២ គឺ​វិ​ទ្យា​សាស្រ្ត​ធម្ម​ជាតិ​ (រួម​មាន​វិញ្ញា​សា​រូប​វិ​ទ្យា គី​មី​វិ​ទ្យា​ជីវ​វិ​ទ្យា​) វិទ្យា​សាស្រ្ត​សង្គម (រួម​មាន​វិញ្ញា​សា​ប្រវត្តិ​សាស្រ្ត ​ភូមិ​សាស្រ្ត​សីល​ធម៌​ពល​រដ្ឋ ចំពោះ​បេក្ខ​សិស្ស​រៀន​កម្ម​វិ​ធី​អប់​រំ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ; សមា​យោគ​វិញ្ញា​សា​ប្រវត្តិ​សាស្រ្ត ភូមិ​សាស្រ្ត​ចំ​ពោះ​បេក្ខ​សិស្ស រៀន​កម្ម​វិ​ធី​អប់​រំ​ប្រ​ចាំ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​)។ ដើម្បី​ពិ​និត្យ​ទទួល​ស្គាល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ សម្រាប់​បេក្ខ​សិស្ស​ដែល​រៀន​តាម​កម្ម​វិ​ធី​អប់​រំ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ត្រូវ​ឆ្លង​កាត់​ការ​ប្រ​ឡង​៤​វិញ្ញា​សា រួម​មាន​៣​វិញ្ញ​សា​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​គណិត​វិទ្យា និរុត្តិ​សាស្រ្ត ភា​សា​បរទេស និង​១​វិញ្ញា​សា​ទៀត អា​ស្រ័យ​បេក្ខ​សិស្ស​ជម្រើស​ក្នុង​ចំ​ណោម​ស​មា​យោគ​វិញ្ញា​សា​ចំ​នួន​២​។ រី​ឯ​បេក្ខ​សិស្ស​ដែល​រៀន​កម្ម​វិ​ធី​អប់​រំ​ជា​ប្រ​ចាំ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ចាំ​បាច់​ត្រូ​វប្រ​ឡង​៣​វិញ្ញា​សា​ រួម​​មាន​​​២​​វិញ្ញា​​សា​ដាច់​ដោយ​ឡែក​ពី​គ្នា គឺគណិត​វិ​ទ្យា និរុត្តិ​សាស្រ្ត​និង​១វិញ្ញា​សា​ទៀត អា​ស្រ័យ​បេក្ខ​សិស្ស​ជ្រើស​ប្រ​ឡង​ក្នុង​ចំ​ណោម​ស​មា​យោគ​វិញ្ញា​សា​ទាំង​២។ បេក្ខ​សិស្ស​មាន​សិទ្ធិ​ជ្រើស​ប្រ​ឡង​ទាំង​២​សមា​យោគ​វិញ្ញា​សា ពិន្ទុ​សមា​យោគ​វិញ្ញា​សា​ប្រ​ឡង​ណា​ខ្ពស់​ជាង នឹង​ត្រូវ​បាន​ជ្រើស​យក​សម្រាប់​ពិ​និត្យ​គិត​ពិន្ទុ​ទទួល​ស្គាល់ សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ; បេក្ខ​សិស្ស​រៀន​កម្ម​វិ​ធី​អប់​រំ​ប្រ​ចាំ​អាច​ជ្រើស​ប្រ​ឡង​ទាំង​វិញ្ញា​សា​បរទេស​ពិន្ទុ​វិញ្ញា​សា​នេះនឹង​ប្រើ​សម្រាប់​ពិ​និត្យ ជម្រើស​សិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ តែ​មិន​បាន​ពិ​និត្យ​គិត​ពន្ទុ ទទួល​ស្គាល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឡើយ។ ដើម្បី​ពិ​និត្យ​ជម្រើស​សិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ អ​នុ​ម​ហា​វិ​ទ្យា​ល័យ បេក្ខ​សិស្ស​ត្រូវ​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ  គប្បី​ឆ្លង​កាត់​ប្រ​ឡង​បណ្តា​វិញ្ញា​សា​ដាច់​ដោយ​ឡែក​ពី​គ្នា​សមា​យោគ​វិញ្ញា​សា​ឬ​វិញ្ញា​សា​ណា​មួយ​ក្នុង​សមា​យោគ សម​ស្រប​ជា​មួយ​នឹង​សមា​យោគ​វិញ្ញា​សា​ប្រ​ឡង​ពិ​និត្យ​ជម្រើស​ចូល​ផ្នែក ក្រុម​មុខ​វិជ្ជា តាម​សេច​ក្ដី​កំ​ណត់​នៃ​ម​ហា​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ​។

អំ​ពី​រូប​ភាព ចំ​ពោះ​វិញ្ញា​សា​គ​ណិត ភា​សា​បរ​ទេស និង​ស​មា​យោគវិញ្ញា​​សា​ប្រ​ឡង​៖ គឺប្រ​ឡង​តាម​រូប​ភាព​ធ្វើ​តែ​ស្តសត្យា​នុ​ម័ត​។  វិញ្ញា​សា​និ​រុត្តិសាស្រ្ត៖ គឺ​ប្រ​ឡង​តាម​រូប​ភាព​វិ​ភាគ​។ កាល​បរិច្ឆេទ​ប្រ​ឡង​មាន​ដូច​ត​ទៅ៖ ថ្ងៃ​២១​/៦​/២០១៧​៖ ពេល​ព្រឹក​ប្រ​ជុំ​​កម្មា​​ភិ​​បាល អនុ​រក្ស​ប្រ​ឡង​ពេល​រសៀល​ផ្សព្វ​ផ្សាយ​លក្ខន្តិកៈ​ប្រ​ឡង កាល​បរិច្ឆេទ​ប្រ​ឡង​; បេក្ខ​សិស្ស​ទៅ​កាន់​បន្ទប់​ប្រ​ឡង ធ្វើ​បែប​បទ​ចូល​ប្រ​ឡង​កែ​តម្រូវ​ការ​ខ្វះ​ចន្លោះ​។ ថ្ងៃ​​២២​/៦​/២០១៧៖ ពេល​ព្រឹក​ប្រ​ឡង​វិញ្ញា​សា​និរុត្តិ​សាស្រ្ត រ​សៀល​ប្រ​ឡង​វិញ្ញា​សា​គ​ណិត​។ ថ្ងៃ​២៣​/៦​/២០១៧៖​ ពេល​ព្រឹក​ប្រឡង​ប្លុក​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ គឺវិញ្ញា​សារូប​វិទ្យា គី​មី​វិ​ទ្យា ជីវ​វិទ្យា រសៀល​ប្រ​ឡង​ភា​សា​បរ​ទេស​។ ថ្ងៃ​​​២៤​​/៦​/២០១៧​៖ ពេល​ព្រឹក​ប្រ​ឡង​ប្លុក​វិ​ទ្យា​សាស្រ្ត​សង្គម គឺ​វិញ្ញា​សា​ប្រវត្តិ​សាស្រ្ត ភូមិ​សាស្រ្ត សីល​ធម៌​ពលរ​ដ្ឋ។ ក្រុម​ប្រឹក្សា​មេ​ប្រ​យោគ​នឹង​ប្រ​កាស​ជា​សា​ធារ​ណៈ និង​បិទ​ប្រកាស​លទ្ធ​ផល​ប្រឡង​​ជូន​បេក្ខ​សិស្ស នៅ​ថ្ងៃ​៧​/៧​/២០១៧។ប្រ​កាស​សា​ធា​រ​ណៈ​លទ្ធ​ផល​ពិ​និត្យ​ទទួល​ស្គាល់ សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ យឺត​បំ​ផុត​នៅ​ថ្ងៃ​១៤/៧/២០១៧​ ៕

ថាញ់ផុង យោប្រភព៖ B GDĐT -សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​​ត្រា​វិញ