![សមណសិស្សនិងសិស្សចំនួន៤៧២ អង្គនិងរូប ប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកបឋមសិក្សា](https://baocantho.com.vn/image/fckeditor/upload/2021/20210505/images/khmer/390.jpg)
ទិដ្ឋភាពសមណសិស្សកំពុងប្រឡងនៅវត្តចម្ប៉ាបូរី។
សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ បានរៀបចំពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកបឋមសិក្សាបាលីទី១, បាលីទី២, បាលីទី៣, ឆ្នាំសិក្សា២០១៦-២០១៧ នៅវត្តកោះកែវសិរី (កោះ) សង្កាត់៨ ក្រុងត្រាវិញ និងវត្តចម្ប៉ាបូរី (ត្រោកលិច) ឃុំដាឡុក ស្រុកចូវថាញ់។ ទាំងពីរមណ្ឌលប្រឡង មានសមណសិស្សនិងសិស្សចំនួន៤៧២អង្គនិងរូប។ ក្នុងនោះ វត្តកោះកែវសិរី (កោះ) មានសមណសិស្សនិងសិស្ស៩៣អង្គនិងរូប វត្តចម្ប៉ាបូរី មានសមណសិស្សនិងសិស្ស៣៧៩អង្គនិងរូប ។ លទ្ធផលនៃការប្រឡងសមណសិស្សសម្រេចទាំង១០០%៕
សឺនម៉ាល័យ-លីសៀ