24/05/2016 - 10:22

លោកថាច់ភូប្រកបរបរចិញ្ចឹមសត្វដើម្បីចាកផុតពីភាពក្រីក្រ

លោក​ថាច់​ភូ អា​យុ​៥៦​ឆ្នាំ នៅ​ភូមិ​ប៊ិញ​ទ្រុង ឃុំ​ទ្រុង​ហីវ ស្រុក​វុង​លីម ខេត្ត​​វិញ​ឡុង តែង​បាន​អ្នក​ផង​ដឹង​ឮ​ច្រើន ពី​ព្រោះ​គ្រួ​សារ​លោក​ជា​គំ​រូ លេច​ធ្លោ​ក្នុង​ពល​កម្ម​ផលិត​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​មេ​របស់​លោក​ថាច់​ភូ​។

អា​ស្រ័យ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល អា​ទិ​ភាព​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ដោយ​ប្រ​សិទ្ធ​ភាព ព្រម​ជា​មួយ​នឹង​ស្មារ​តី ស៊ូ​ទ្រាំ និង​ការ​លំ​បាក ទើប​គ្រួ​សារ​លោក​ថាច់​ភូ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ សុ​ភមង្គល​ដូច្នេះ​។ លោក​ថាច់​ភូ ឲ្យ​ដឹង​៖ "ពី​មុន​គ្រួ​សារ​ខ្ញុំ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ដែរ លុះ​ដល់​ឆ្នាំ​២០០៩ សមា​គម​ក​សិ​ករ​ឃុំ​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​សា​ខា​​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​វុង​លីម ផ្សព្វ​ផ្សាយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ បុល​ដើម​ទុន​សម្រាប់​ការ​ផ​លិត ចិញ្ចឹម​សត្វ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ ខ្ញុំ​សូម​បុល​១៥​លាន​ដុង​។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ ខ្ញុំ​ទិញ​គោ​មេ​មួយ​ក្បាល​តម្លៃ​១២​លាន​ដុង។ ទឹក​ប្រាក់​នៅ​សល់​ទាំង​ប៉ុន្មាន​ខ្ញុំ​សង់​ក្រោល​គោ​។ ក្រោយ​ពី​ចិញ្ចឹម​បាន​មួយ​រយៈ គោ​របស់​គ្រួ​សារ​ខ្ញុំ​មាន​ការ​កើន​ឡើង​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ ជួយ​ឲ្យ​ជីវ​ភាព​គ្រួ​សារ​លំ​នឹង​ជា​ង​មុន​"។ បច្ចុ​ប្បន្ន ក្នុង​ក្រោល​របស់​គ្រួ​សារ​លោក​ពេល​ណា​ក៏​មាន​គោ​ប្រាំ​ឬ​ប្រាំ​មួយ​ក្បាល​ជា​ប្រ​ចាំ​។


និ​យាយ​ពី​គ្រួ​សារ​លោក​ថាច់​ភូ  បង​ឡេ​ង៉ុក​កេវ លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ប៊ិញ​ទ្រុង ឲ្យ​ដឹង​៖ "​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​មេ​របស់​លោក​ថាច់​ភូ បាន​ជួយ​ឲ្យ​គ្រួ​សារ​គាត់​ឈាន​ឡើង​ធូរ​ធារ​ជា​សន្សឹ​ម​ៗ​"។ ដើម្បី​ចិញ្ចឹម​គោ​សម្រេច​បាន​ជោគ​ជ័យ លោក​ថាច់​ភូ តែង​រៀន​សូត្រ​បទ​ពិ​សោធន៍ តាម​រយៈ​សៀវ​ភៅ កា​សែត​និង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ដែល​ស​មា​គម​ក​សិ​ករ​រៀប​ចំ​ឡើង​។ ផ្តើម​ពី​នោះ លោក​អនុ​វត្ត​ត្រូវ​តាម​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ការ​ថែ​ទាំ​ហ្វូង​គោ ធា​នា​អ​នា​ម័យ​ក្រោល​គោ​ស្អាត​ស្អំ​មិន​ឲ្យ​កខ្វក់​បរិ​ស្ថាន​។ លោក​ថាច់​ភូ ឲ្យ​ដឹង​បន្ថែម​៖ "​របរ​ចិញ្ចឹម​គោ​មិន​សូវ​មាន​ហា​និ​ភ័យ ប្រ​ភព​ចំ​ណី​ក៏​ងាយ​រក​សម​ស្រប​ជា​មួយ​នឹង​គ្រួ​សារ​ជា​ច្រើន​នៅ​ជន​បទ​។ ពេល​ខាង​មុខ ខ្ញុំ​នឹង​ពង្រីក​ហ្វូង​គោ​ជា​បន្ត  ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ជូន​គ្រួ​សារ ទន្ទឹម​នឹង​នោះ មាន​លក្ខណៈ​សម្បត្តិ​ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​"​។ មក​ទល់​ពេល​នេះ ហ្វូង​គោ​របស់​លោក អាច​រក​បាន​ប្រាក់​ចំ​ណូល​ក្នុង​មួយ​ឆ្នាំ​ជិត​៨០​លាន​ដុង។ 

បង​ហ្វិញ​ក្វឹក​ថាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ហីវ ឲ្យ​ដឹង​​៖ "គ្រួ​សារ​លោក​ថាច់​ភូ គឺ​ជា​គ្រួ​សារ​គំ​រូ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​មួយ​របស់​ឃុំ ជីវ​ភា​​ព​ឈាន​ឡើង​ធូរ​ធារ​ដោយ​សារ​ចិញ្ចឹម​គោ។​ មិន​ត្រឹម​តែ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ស​កម្ម​ចល​នា​មា​មីង​ក្នុង​តំ​បន់​អភិ​វឌ្ឍ​ការ​ចិញ្ចឹម​សត្វ ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ទៀត​ផង​។ ដោយ​សារ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ ទើប​ប្រ​ជា​ជន​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​។ មក​ទល់​ពេល​នេះ អត្រា​គ្រួ​សារ​ក្រី​ក្រ របស់​ឃុំ​កាត់​បន្ថយ​ចុះ​នៅ​ត្រឹម​តែ​៣៩,២៨​% ដោយ​ឡែក​ភូមិ​ប៊ិញ​ទ្រុង​នៅ​ត្រឹម​តែ​១១ គ្រួ​សារ​ប៉ុណ្ណោះ"​៕

លីសៀ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ហ្វិញ​ក្វឹក​ថាយ