បងង្វៀនវុាំងហុង អនុប្រធានការិយាល័យជនជាតិស្រុកភុងហ៊ីប ខេត្តហូវយ៉ាង អំនួត៖ "ផ្លូវគមនាគមន៍ ចូលកាន់ភូមិ៤ ឃុំហ្វាអាង ឥឡូវត្រូវបានក្រាលក្រួសចាក់បេតុងរាបរលូន ម៉្លោះហើយបានបង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរនៅទីនេះចាកផុតពីភាពក្រីក្រ"។
អ្នកភូមិកំពុងត្បាញត្រកៀតនៅនឹងផ្ទះ។
បងកាវវុាំងថុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអាង ឲ្យដឹង៖ ដងផ្លូវគមនាគមន៍កាត់ទទឹងភូមិ៤ តភ្ជាប់នឹងភូមិ៣បានកសាងសម្រេចរួចរាល់មាមីងរីករាយណាស់ ពីព្រោះគម្លាតរវាងតំបន់ជ្រៅនិងមជ្ឈមណ្ឌលទីប្រជុំជនកិញគុង គ្មាននៅឆ្ងាយដូចមុនឡើយ ជីវភាពសេដ្ឋកិច្ច ប្រជាជនក៏ធូរធារជាងមុនច្រើនពីព្រោះមានផ្លូវគមនាគមន៍ងាយស្រួល ក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល។ មាមីងក្នុងភូមិ៤ ទិញម៉ូតូសឹងរាល់គ្រួសារសិស្សានុសិស្សធ្វើដំណើរទៅរៀន មានភាពងាយស្រួលជាងមុនម៉្លោះហើយស្ថានភាពបោះបង់ការសិក្សាដោយគ្មានមូលហេតុគ្មាននៅទៀត។ ជនរួមជាតិខ្មែរនៅភូមិ៤ដែលមានទីតាំងនៅសងខាងភ្លឺប្រឡាយដឹបដាខ្នះខ្នែងធ្វើការរកស៊ីលើកស្ទួយជីវភាពដើម្បីចាកផុតពីភាពក្រីក្រ។ តាមប្រសាសន៍របស់ពូលីវឹងមៀង អ្នកមានប្រជាប្រិយភាពនៅភូមិ៤ ប្រឡាយដឹបដានៅតាមបណ្តោយផ្លូវជាតិ៦១ ចន្លោះតែមួយអំពកស្រែ។ ពីមុនប្រជាជនបើចង់ទៅកាន់ថ្នល់ជាតិ មានតែផ្លូវមួយគត់គឺទៅដោយទូក-ដ។ ជិះទូក-ដពីប្រឡាយដឹបដាទៅផ្សារកិញគុងចំណាយពេលជិតមួយម៉ោងទើបដល់។ ថ្ងៃណាពុំសូវមានភ្ញៀវ ទូក-ដរត់តែពីរបីជើង ម៉្លោះហើយខាតបង់ពេលវេលារំខានដល់កិច្ចការរកស៊ីជួញដូរ។ ឥឡូវមានផ្លូវគមនាគមន៍រាបរលូនធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួល។
តាមប្រសាសន៍របស់លោកគីហ៊ីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ផ្លូវគមនាគមន៍ភូមិ៤ ត្រូវបានកសាងតាមកម្មវិធី១៣៥ដំណាក់កាល៣ ប្រវែងផ្លូវជាង៨គីឡូម៉ែត្រ ជាមួយនឹងថវិកាកសាងជាង៥ពាន់លានដុង។ ក្រៅពីផ្លូវសំខាន់ភូមិភាគនៅទាំងចលនាកសាងផ្លូវតភ្ជាប់ នឹងភូមិ៣ឆ្ពោះ ទៅទីប្រជុំជនកិញគុងប្រវែងជាង១,៥គីឡូម៉ែត្រ។ ទន្ទឹមនឹងនោះ កសាងស្ពានបេតុងបន្ថែម៣ខ្សែ ដើម្បីរថយន្តបើកចូលដល់ចុងភូមិ។ បងស្រីង្វៀនធីហ្វាហ្វែ លេខាសាខាបក្សភូមិ៤ ឲ្យដឹង៖ "ផ្លូវគមនាគមន៍នេះនឹងបង្កលក្ខណសម្បត្តិជូនគ្រួសារប្រជាជនជាច្រើន ងាយស្រួលក្នុងការរកស៊ី ជួញដូរ ចាកផុតពីភាពក្រីក្រ ក្នុងនោះមានគ្រួសារខ្មែរជាច្រើនតួយ៉ាងដូចគ្រួសារបងលីថាញ់ផុង លីវុាំងក លីវុាំងប៊ិញជាដើម។ ពេលទំនេរពីការងារស្រែចម្ការ មានគ្រួសារប្រជាជនជាច្រើនទៅផ្សារលក់ដូរ ធ្វើការឈ្នួល។ល។ ដើម្បីរកចំណូលបន្ថែម"។ ចំណែកបងស្រីលីធីស្វឹង នៅភូមិ៤ ឲ្យដឹង ៖"រៀងរាល់សប្តាហ៍ ខ្ញុំបើកម៉ូតូទៅផ្សារកិញគុងទទួលត្រកៀតមកផ្ទះត្បាញ ដើម្បីរកចំណូលបន្ថែម។ ឥឡូវផ្លូវគមនាគមន៍មានភាពងាយស្រួល ខ្ញុំទៅផ្សារជារឿយៗ។ មិនដូចពីមុន មានពេលខ្លះជិតមួយខែទើបខ្ញុំទៅផ្សារម្តង។ខ្ញុំទៅផ្សារញឹកញាប់ ម៉្លោះហើយមានការងារធ្វើច្រើននៅពេលសម្រាកពីកិច្ចការស្រែចម្ការ"។ ថ្វីត្បិតរបរត្បាញត្រកៀតផ្តល់ប្រាក់ចំណូលមិនច្រើនក៏ដោយ ប៉ុន្តែក៏ជាប្រភពចំណូលលំនឹង ដើម្បីបងស្រីស្វឹងគិតគូរឲ្យកូនៗទៅរៀនរៀងរាល់ថ្ងៃ។
បងស្រីង្វៀនធីហ្វាហ្វែ បញ្ជាក់៖ ផ្លូវបេតុងថ្មីនេះ មិនត្រឹមតែបង្កលក្ខណសម្បត្តិជូនប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅទាំងជួយធ្វើឲ្យទិដ្ឋភាពរបស់ភូមិកាន់តែមានភាពស្រស់បំព្រង៕
ហាថាញ់-មុនី