22/11/2016 - 10:15

ភាពរីកចម្រើនរបស់មត្តេយ្យសាលានៅក្រុងកឹងធើ

នោះ​គឺ​សម្ដី​អះ​អាង​របស់​លោក​ស្រី​ត្រឹង​ហ៊ុង​ថឹម នា​យិ​កា​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ខណៈ​ពេល​វាយ​តម្លៃ​អំ​ពី​គុណ​ភាព​អប់​រំ មត្តេយ្យ​លើ​ភូមិ​សាស្រ្ត​ក្រុង​រយៈ​ពេល​កន្លង​។

អ្នក​គ្រូ​និង​សិស្ស​សា​លា​មត្តេយ្យ​មី​ធ្វឹង​ រីក​រាយ​ក្នុង​បន្ទប់​យ៉ាងល្អ​ប្រ​ណីត​។

តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ទីវ​ធី​កីម​ជី ប្រ​ធាន​កា​រិ​យា​ល័យ​អ​ប់​រំ មត្តេយ្យ​នៃ​មន្ទីរ​អ​ប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ៖ ក្រុង​កឹង​ធើ ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ដំ​បូង​បង្អស់ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ សម្រេច​បទដ្ឋាន​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​ឲ្យ​កុ​មារ​អា​យុ៥​ឆ្នាំ នៅ​ឆ្នាំ២០​១៤ ឆាប់​ជាង​១​ឆ្នាំ បើ​ប្រៀប​នឹង​ផែន​ការ​ឧត្តាន​កម្ម​រួម​របស់​ទូ​ទាំង​ប្រ​ទេស​។ នោះ​ក៏​ជា​បធាន​បទ​សម្រាប់​ក្រុង​បន្ត​ការ​អភិ​វឌ្ឍន៍ កម្រិត​សិក្សា​មូល​ដ្ឋាន​ផង​ដែរ​។ អា​ស្រ័យ​ហេតុ​នោះ បើ​ប្រៀប​នឹង​ឆ្នាំ​សិក្សា​២០១៥​ -២០​១៦ សាលា​មត្តេយ្យ​រដ្ឋ​នៅ​ក្រុង​កឹង​ធើ កើន​ចំ​នួន​៣ (សព្វ​ថ្ងៃ​ក្រុង​កឹង​ធើមាន​សា​លា​មត្តេយ្យ​ចំ​នួន​១៧២​) មូល​ដ្ឋាន​ថែ​ទាំ​ក្រុម​កុមារ​តូច​កើន​ចំ​នួន​៧ និង​ថ្នាក់​មត្តេយ្យ​កើន​ចំ​នួន​៤៤​។ ស​រុប​ចំ​នួន​កុ​មារ​ចូល​រៀន​គឺ​​៥០.១២៧​រូប បើ​ប្រៀប​នឹង​ឆ្នាំ​សិក្សា​២០១៤ -​២០១៥ កើន​២.១០០​រូប​(​ក្នុង​នោះ  កើន​៣០០រូប កើន​១.៨០០រូប នៅ​ថ្នាក់​មត្តេយ្យ​)​។ ជា​ពិ​សេស​ ការ​កៀគរ​កុមា​រ​ចូល​រៀន​មាន​អត្រា​កើន​ឡើង​នៅ​គ្រប់​កម្រិត​អា​យុ។​ កង​ជួរ​គ្រូ​បង្រៀន​ក៏​កើន​រហ័ស​ទាំង​បរិមាណ និង​គុណ​ភាព​ឆ្លង​តាម​រយៈ​វគ្គ​ហ្វឹក​ហាត់ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ឆ្លង​តាម​រយៈ​រូប​ភាព​ជា​ច្រើន ចាប់​ពី​កម្រិត​កា​រិ​យា​ល័យ​រហូត​ដល់​មន្ទីរ​។ មូល​ដ្ឋាន​សម្ភារៈ​មាន​ភាព​លំ​នឹង​គ្រូ បង្រៀន​មាន​កម្រិត​វិជ្ជា​ជីវៈ​ល្អ ម្ល៉ោះ​ហើយ​គុណ​ភាព​ថែ​ទាំ​អប់​រំ​កុ​មារ ត្រូវ​បាន​លើក​កម្ពស់​ច្បាស់​ក្រ​ឡែត​។ លោក​ស្រី​ង្វៀន​ធី​លីវ កម្មា​ភិ​បាល​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖ "សព្វ​ថ្ងៃ​នៅ​ឃុំ​ទី​ប្រ​ជុំ​ជន​នានា សុទ្ធ​តែ​មាន​សា​លា​មត្តេយ្យ​សម្រេច​បទ​ដ្ឋាន​ជាតិ ម្ល៉ោះ​ហើយ មាន​ភាព​ងាយ​ស្រួល​ដល់​ការ​ងារ​ចលនា​សិស្ស​ចូល​រៀន​។ មូល​ដ្ឋាន​សម្ភារៈ មាន​ភាព​លំ​នឹង​ក៏ជា​ការ​ងាយ​ស្រួល​សម្រាប់​គ្រូប​ង្រៀន​ អនុ​វត្ត​រាល់​ការ​ចលនា​របស់​ផ្នែក​អប់រំ សំ​ដៅ​អភិ​វឌ្ឍ​រាង​កាយ​និង​ថែ​ទាំ​អប់​រំ​កុ​មារ​ឲ្យ​បាន​ប្រ​សើរ​ជាង​"។

លោក​ស្រី​ទីវ​ធី​កីម​ជី ឲ្យ​ដឹង​បន្ថែម​៖ ឆ្នាំ​សិក្សា​២០១៥​-២០១៦​ ការ​អប់​​រំ​មត្តេយ្យ​ក្រុង​កឹង​ធើ​ផ្ដុំ​កម្លាំង​អនុ​វត្ត​ប​ធាន​បទ "ក​សាង​សា​លា​មត្តេយ្យ ដោយ​ផ្ដោត​ទៅ​លើ​កុ​មារ​" និ​ង​ប​ធាន​បទ​"ផ្លាស់​ថ្មី​ការ​រៀប​ចំ​ស​កម្ម​ភាព អប់​រំ​អភិ​វឌ្ឍ​ភា​សាឲ្យ​កុ​មារ​ក្នុង​សា​លាម​ត្តេយ្យ​"។ ប​ធាន​ប​ទ​ទាំង​ពី​រនេះ ត្រូវ​បាន​អនុ​វត្ត​ពិ​សោធន៍​នៅ​សា​លា​មត្តេយ្យ​ហឿង​យឿង (ខ័ណ្ឌ​អូរ​ម៉ូង) និង​សា​លា​មត្តេយ្យ​តី​ដូ (ខ័ណ្ឌ​និញ​កេវ)។ បធា​ន​បទ​ទាំង​ពីរ​ខាង​លើ​នេះ សង្កត់​ធ្ងន់​ទៅ​លើ​ការ​ផ្លាស់​ថ្មី​បរិស្ថាន​អប់​រំ សំ​ដៅ​បង្ក​ឱ​កាស​ឲ្យ​កុ​មារ​សកម្ម​ស្វែង​រក​ឆ្លង​កាត់​ប​ទ​ពិ​សោធន៍​និង​ច្នៃ​ប្រតិដ្ឋ​តាម​គោល​លំ​នាំ "រៀន​ហើយ​លេង លេង​ហើយ​រៀន​"។

និ​យាយ​អំ​ពី​ការ​ងារអប់​រំ​មត្តេយ្យ​រយៈ​ពេល​ខាង​មុខ លោក​ស្រី​ត្រឹង​ហ៊ុង​ថឹម គូស​បញ្ជាក់​៖ កិច្ច​កា​រ​អប់​រំ​កុ​មារ​គប្បី​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ឲ្យ​បាន​ល្អ ត្បិត​អី​ការ​រៀន​នៅ​កម្រិត​មត្តេយ្យ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​កុ​មា​ររីក​ចម្រើន​គ្រប់​ផ្នែក​ត​ទៅ​អ​នា​គត​។ ទន្ទឹម​នឹង​នោះ សា​លាគ​ប្បី​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជិត​ដិត​ដល់​ជីវ​ភាព​របស់​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ ជៀស​វាង​កុំ​ឲ្យ​គ្រូប​ង្រៀនរង​សម្ពាធ​ធ្ងន់​ខាង​សំ​ណុំ​បែប​បទ​បញ្ជី​ឈ្មោះ ឬ​ចំ​នួន​សិស្ស​ក្នុង​ថ្នាក់​។ល។ ជា​ហេតុញុ​ាំង​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​គុណ​ភាព​អប់​រំរួម​៕

ហាថាញ់ - សេរី

 

ចែករំលែកអត្ថបទ