05/04/2016 - 16:03

ជីវភាពផ្លាស់ថ្មីអាស្រ័យផលស្រូវពិសេស

ក្រោយ​រយៈ​ពេល​ជាង​៤​ឆ្នាំ ផ្សព្វ​ផ្សាយ​គ្រោង​ការ​ផលិត​ស្រូវ​ផលិត​ផល ពិ​សេស​នៅ​ស្រុក​ត្រឹង​ដេ មី​ស្វៀង​ថាញ​ទ្រី និង​ក្រុង​ង៉ា​ណាំ ខេត្ត​សុក​ត្រាំង ឃើញ​ថា​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​។ ជា​ពិ​សេស​ជីវ​ភាព​របស់​កសិ​ករ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួ​យ​ថ្ងៃ​កាន់​តែ​បាន​ធូរ​ធារ​ ។

មាន​កសិ​ករ​ជា​ច្រើន​ចុះ​ទៅ​ទស្ស​នា​វាល​ស្រែ​ផលិត​ស្រូវ​អតិ​ផល​នៅ​ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ។

ផ្ទៃ​ដី​កសិ​កម្ម​ស្ទើរ​តែ​ទាំង​អស់​នៅ​ឃុំ​វៀង​ប៊ិញ​នៃ​ស្រុក​ត្រឹង​ដេ សុទ្ធ​តែ​ត្រូវ​បាន​ប្រ​ជា​ជន​ផ​លិត​ស្រូវ​ពិ​សេស​ ST, RVT ។ល។ ហើយ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម ក្រុម​ហ៊ុន ស​ហ​គ្រាស​ប្រ​មូល​ទិញ​ ផលិត​ផល និង​ផ្គត់​ផ្គង់​សម្ភារៈ​កសិ​កម្ម ពូជ​ស្រូវ​។ ផ្ដើម​ពី​ការ​ផលិត​សម្រេច​បាន​ទិន្ន​ផល​តម្លៃ​ខ្ពស់ ចំ​ណេញ​ច្រើន​ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកា​ន់​តែ​បាន​លើក​ស្ទួយមុខ​មាត់​ជន​បទ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម​រម្យ។​ លោក​យឿង​ថាញ់​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ឲ្យ​ដឹង​៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ ខណៈ​ពេល​ភូមិ​ភាគ​បង្កើត​វាល​ស្រែ​គំ​រូ​ធំ រួច​បាន​ប្រ​ជា​ជន​ម្ចាស់​ការ​ពង្រីក​ពូជ​ស្រូវ​ក្រ​អូប​ឃើញ​ថា​ជីវ​ភាព​បាន​លើក​ស្ទួយ​យ៉ាង​ច្បាស់​ក្រ​ឡែត;  គ្រួ​សារ​ធូរ​ធារ​ទាំង​ឡាយ​កាន់​តែ​ឈាន​ឡើង រី​ឯ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក៏​ថយ​ចុះ​ជា​លំ​ដាប់​ជា​រៀង​រាល់​ឆ្នាំ។​ ផ្ដើម​ពី​នោះ ឃុំ​បង្កើត​បាន​សហ​ករណ៍​ចំ​នួន​២​ក្រុម សហ​ការ​ផលិត​ចំ​នួន​១១​ដោយ​មាន​សមា​ជិក​ជិត​៧.០០០​រូប​។ សមា​ជិក​ ភាគ​ច្រើន​សុទ្ធ​តែ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​ក្រុម​​ហ៊ុន ដើម្បី​ទិញ​ផលិត​ផល​និង​ជំ​នួយ​ការ​ខាង​បច្ចេក​ទេស ផ្គត់​ផ្គង់​ពូជ​ស្រូវ សម្ភារៈ កសិ​កម្ម​។ គិត​មធ្យ​មភាគ ទិន្ន​ផល​ស្រូវ​ក្រ​អូប​សម្រេច​បាន​ពី​៧​ដ​ល់​៨​តោន​/​ហិក​តា ចំ​ណេញ​ជាង​៤០​លានដុង​/ហិក​តា។​ ជា​ពិ​សេស​ឆ្នាំ​នេះ  ស្រូវ​អំ​ណោយ​ផល​ច្រើន​ហើយ​ថែម​ទាំង​លក់​បាន​ថ្លៃ ម្ល៉ោះ​ហើយ​មា​មីង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​រីក​រាយ និង​សុខ​ដុម​រមនា​"​។

យោង​តាម​មន្ទីរ​ក​សិ​កម្ម​និងអ​ភិ​វឌ្ឍ​ជន​បទ​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០១២ ផ្ទៃ​ដី​ផលិត​ស្រូវ​ផលិត​ផល​ពិ​សេស​ស្រូវ​ក្រ​អូប​របស់​ខេត្ត​បាន​កើន​ឡើង ចាប់​ពី​ត្រឹម​៥៧.៧៦០​ហិក​តា​ដល់​ឆ្នាំ​២០១៥​កើនឡើង​១១៧.២២១​ហិក​តា។​ អា​ស្រ័យ​ការ​ចង​សម្ព័ន្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ស្អិត​ល្មួត​រវាង​ក​សិ​ករ​ក្នុង​ទម្រង់​រូប​ភាព​វាល​ស្រែ​គំ​រូ​ធំ ហើយ​ក​សិ​ករ​និង​អា​ជីវ​កម្ម ក្រុម​ហ៊ុន​ប្រមូល​ទិញ​ទុក​ច្នៃ​និ​ហ​រ័ណ​។ ហេតុ​នោះ ទោះ​បី​ទី​ផ្សារ​មាន​ការ​ប្រែ​ប្រួល​ក្ដី​ប៉ុន្តែ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ស្រូវ​ក្រ​អូប​នៅ​តែ​អនុ​វត្ត​បាន​ល្អ​​ជា​និច្ច ក​សិ​ករ​នៅ​តែ​បាន​ចំ​ណេញ​ខ្ពស់​។ ដោយ​សារ​ស្រូវ​សម្រេច​បាន​ទិន្ន​ផល​​តម្លៃ​ខ្ពស់ និង​ទី​ផ្សារ​ពេញ​និ​យម ម្ល៉ោះ​ហើយ​ស្រូវ​ក្រ​អូប ផលិត​ផល​ស្រូវ​ពិ​សេស​សុក​ត្រាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែបោះ​ជំ​ហ៊ាន​ទៅ​មុខ​។ ចាប់​តាំង​ពី​នោះ​មក តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​មាន​ការ​រីក​ចម្រើន​ឆាប់ ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ​។ លោក​សើុង​ណាត​នៅ​ភូមិ​ទីប​ញឹក ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖" គ្រួ​សារ​ខ្ញុំ​ផលិត​ស្រូវ​ជាង​៦០​កុង ដោយ​ជ្រើស​​ពូជ​ស្រូវ​​ ST ផលិត​អស់​រយៈ​​ពេលជាង​២០​ឆ្នាំ​កន្លង​។ តាម​បទ​ពិ​សោធន៍​របស់​ខ្ញុំ ការ​ផលិត​ពូជ​ស្រូវ​អតិ​ផល​ឲ្យ​តែ​អនុ​វត្ត​ត្រូវ​តាម​បច្ចេក​ទេស ណែ​នាំ គឺ​ទិន្ន​ផល​ស្រូវ​តែង​សម្រេច​បាន​ខ្ពស់​ជា​និច្ច​ តម្លៃ​លក់​ក៏​ខ្ពស់​ជាង​ស្រូវ​ធម្ម​តា​ពី​១.០០០​ដល់​២.០០០​ដុង​​/គី​ឡូ​ក្រាម​។ អា​ស្រ័យ​ការ​ផលិត​ពូជ​ស្រូវ​ក្រ​អូប បាន​ជា​គ្រួ​សា​រ​ខ្ញុំ និង​សាច់​ញាតិ ​រក​ស៊ី​ធ្វើ​មាន ​ធ្វើ​បាន​ បាន​​ឆាប់​រ​ហ័ស​"។ កំ​ពុង​រៀប​ចំ​ផ្ទះ​សម្បែង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី បង​លី​តឹន នៅ​ភូមិ​ឡៅ​វេន ឲ្យ​ដឹង​៖ "ផ្ទះ​ខ្ញុំ​មាន​ដី​ស្រែ​៦០​កុង សុទ្ធ​តែ​ផលិត​ពូជ​ស្រូវក្រអូបST,RVT រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​នេះ ខ្ញុំបាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចំ​កាត​ពា​ណិជ្ជ​កម្ម​តឹង​ថាញ ប្រ​មូល​ទិញ​ស្រូវ​ជា​មួយ​នឹង​តម្លៃ​ពី​៧.០០០​ដល់​៨.៥០០​ដុង​/គី​ឡូ​ក្រាម​។ ឮខ្ញុំ​ផ​លិត​ស្រូវ​តាម​លក្ខ​ឋាន​GlobalGAP ម្ល៉ោះ​ហើយ​គិត​មធ្យ​ម​ភាគ​ទិន្ន​ផលសម្រេច​បាន​ជាង​៨​តោន​/ហិ​ក​តា ចំ​ណេញ​ជាង​៤០​លាន​ដុង​/ហិក​តា។​ អា​ស្រ័យ​ផលិត​ស្រូវ​ក្រ​អូប ST, RVT ទើប​គ្រួ​សារ​ខ្ញុំ​រកស៊ី​ឆាប់​មាន​បាន​ដូច​សព្វ​ថ្ងៃ។ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា គ្រួ​សារ​ខ្ញុំ​តែង​ទទួល​អំ​ណរបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​កប​ដោយ​ភាព​សម្បូរ​សប្បាយ​"។

ឋិត​ក្នុង​បរិ​យា​កាស​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក​សិ​ករ​ខ្មែរមាន​ភាព​ញ​ញឹម ប្រិម​ប្រិយ​និង​មាន​ក្ដី​សង្ឃឹម​ទៅ​លើ​ការ​ផលិត​ស្រូវ​អ​តិ​ផល​។ ប្រ​ការ​នោះ ស​ឲ្យ​ឃើញ​ថា ស្រូវ​អ​តិ​ផល​ជា​ពិ​សេស គឺ​ពូជស្រូវ ST តែង​តែ​នាំ​មក​នូវ​ជីវ​ភាព​សម្បូរ​សប្បាយ​ សុខ​ដុម​រម​នា​ជូន​មា​មីងជា​និច្ច​៕

យ្វីអាញ់-សេរី

ចែករំលែកអត្ថបទ