ឃុំត្រឿងខាញ់ ជាឃុំមួយមានការអភិវឌ្ឍន៍ខាងផលិតស្រូវប្រកបដោយប្រសិទ្ធភាពបំផុតរបស់ស្រុកឡុងភូ ខេត្តសុកត្រាំង។ សព្វថ្ងៃឃុំបានផ្ដុំកម្លាំងអភិវឌ្ឍផលិតកសិកម្មដោយចីរភាព តាមទិសដៅប្រមូលផ្ដុំ ដើម្បីលើកកម្ពស់តម្លៃផលិតកម្មបង្កើនប្រាក់ចំណូលការពារបរិស្ថាននិងលើកកម្ពស់គុណភាពជីវភាពជូនប្រជាជន។
ឃុំត្រឿងខាញ់ឆ្ពោះទៅកាន់ទិសដៅផលិតកសិកម្មដោយចីរភាព។
តាមប្រសាសន៍របស់លោកយឿងវុាំងយ៉ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ ឲ្យដឹង៖ ពីមុននេះ ឃុំផលិតស្រូវតែមួយមុខ រប៉េះរប៉ោះ ទិន្នផលទាប។ ប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋបានវិនិយោគទុនកសាងប្រព័ន្ធធារាសាស្រ្តសព្វគ្រប់ចុះទៅវាលស្រែ កសិករអាចនឹងម្ចាស់ការស្រោចស្រព ម្ល៉ោះហើយឃុំបានផ្ដុំកម្លាំងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ចលនាប្រជាជនផលិតស្រូវប្រមូលផ្ដុំ ជាលក្ខណៈផលិតកម្មមុខទំនិញ។ ឆ្នាំ២០១០ ឃុំមានផ្ទៃដីផលិតស្រូវ៤០ហិកតា ធ្វើជាកន្លែងកសាងទម្រង់រូបភាពផលិតស្រូវប្រមូលផ្ដុំ ប្រើប្រាស់ម៉ាស៊ីនកាត់បោកចម្រុះ។ ផ្ដើមពីប្រសិទ្ធភាពដំបូង ឃុំត្រឿងខាញ់ បានបង្កើតវាលស្រែធំ មានផ្ទៃដី៦៣០ហិកតាកសិករចូលរួម៥៦៧គ្រួសារ។ ទន្ទឹមនឹងនោះ ឃុំម្ចាស់ការបង្កើតក្រុមសហករណ៍ផលិតស្រូវពូជបាន១ក្រុម មានផ្ទៃដី២០ហិកតា ផ្គត់ផ្គង់ស្រូវពូជសម្រាប់វាលស្រែធំនិងកសិករក្នុងឃុំ។ សព្វថ្ងៃកសិករនៅឃុំត្រឿងខាញ់រកបានប្រាក់ចំណេញអំពីការផលិតស្រូវ គិតមធ្យមភាគពី២០ដល់៣០%។
ទន្ទឹមនឹងការបង្កើតបានវាលស្រែធំ ឃុំត្រឿងខាញ់នៅទាំងផ្ដុំកម្លាំងអភិវឌ្ឍទម្រង់រូបភាពសេដ្ឋកិច្ចកសិកម្មនានា ជំហានដំបូងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជូនប្រជាជន។ តួយ៉ាងដូចជា៖ ទម្រង់រូបភាពចិញ្ចឹមគោ ដាំដំណាំហូបផ្លែ ចិញ្ចឹមត្រីកន្ធរ ដាំក្រូចពោធិ៍សាត់ ក្រូចឆ្មារគ្មានគ្រាប់។ល។ ផ្ដល់ចំណូលសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ ឃុំត្រឿងខាញ់នៅទាំងកសាងទម្រង់រូបភាពផលិតកម្មគំរូ ខាងចងសម្ព័ន្ធជាច្រើនដូចជាចងសម្ព័ន្ធម៉ៅទិញផលិតផលកសិកម្មតាមទិសដៅ សង្វាក់តម្លៃកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណេញ។ បងត្រឹងមិញផាក នៅភូមិត្រឿងអាង ឲ្យដឹង៖ "ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យបានចូលរួមក្រុមសហករណ៍ហើយបានក្រុមហ៊ុនម៉ៅទិញផលិតផលជាមួយនឹងតម្លៃលំនឹង ម្ល៉ោះហើយខ្ញុំមានការលំនឹងចិត្តផលិតកម្ម។ សព្វថ្ងៃផ្ទៃដីជាង៤ហិកតារបស់គ្រួសារខ្ញុំបានផលិតស្រូវក្រអូប និងចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចំកាតថាញ់តឹនម៉ៅទិញផលិតផល ម្ល៉ោះហើយផលចំណេញគិតមធ្យមភាគបានជាង៣០លានដុងហិកតា"។
លោកយឿងវុាំងយ៉ុង ឲ្យដឹងបន្ថែម៖" ដើម្បីកសិករលំនឹងចិត្តផលិតកម្ម និងធានាបានច្រកនាំចេញលំនឹង ភូមិភាគបង្កើតក្រុមសហករណ៍ ក្រុមសហការផលិតកម្ម កសិដ្ឋាននានា ទន្ទឹមនឹងនោះ បង្កការចងសម្ព័ន្ធតាំងពីផលិតកម្មរហូតដល់ការលក់ចេញផលិតផល រវាងអាជីវកម្មជាមួយនឹងកសិករ ដើម្បីអាជីវកម្មលំនឹងចិត្តវិនិយោគទុនម៉ៅទិញផលិតផល លំនឹងតម្លៃ និងកសិករលំនឹងចិត្តផលិតកម្ម ធានាឲ្យមានចំណេញ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ចលនាប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់រលឹកអំពីការអភិវឌ្ឍន៍ផលិតកម្មដោយចីរភាព ផ្សារភ្ជាប់ជាមួយនឹងកសាងជនបទថ្មីដំណាក់កាល២០១៥-២០២០"៕
យ្វីអាញ់ - សេរី