បច្ចុប្បន្ន បន្ទាប់ពីប្រមូលផលស្រូវរដូវប្រាំងរួចរាល់ កសិករខ្មែរជាច្រើននៅខេត្តសុកត្រាំង ចាប់ផ្តើមដាំឪឡឹកលើដីស្រែ ដើម្បីរកចំណូលបន្ថែមនៅពេលទំនេរ។ នេះជាទម្រង់រូបភាពនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បង្គួរ ជួយមាមីងខ្មែរកែលម្អជីវភាព។
ជាមួយនឹងប្រាក់ចំណូលខ្ពស់បង្គួរទម្រង់រូបភាពដាំឪឡឹក លើដីស្រែបានទាក់ទាញ
កសិករខ្មែរនៅខេត្តសុកត្រាំង ចូលរួមអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។
តាមបទពិសោធន៍របស់កសិករដាំដំណាំឪឡឹកលើដីស្រែ នេះជាទម្រង់រូបភាពនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងលំនឹង។ ប្រសិនបើផ្តល់ផល និងលក់បានថ្លៃ ដាំឪឡឹកអាចរកបានប្រាក់ចំណេញជាង១០លានដុង/កុង ជាមួយនឹងចំណូលនេះ ឃើញថាខ្ពស់ជាងច្រើនដងបើប្រៀបធៀបជាមួយនឹងការផលិតស្រូវនិងដាំដំណាំរួមផ្សំផ្សេងៗ។ ក្រៅពីនោះ នេះជាទម្រង់រូបភាពងាយផលិត ចំណាយដើមទុនតិចនិងពេលវេលាលូតលាស់របស់ឪឡឹករយៈពេលខ្លី ម៉្លោះហើយសមស្របឲ្យការផលិតនៅរដូវប្រាំង។ ផ្តើមពីប្រសិទ្ធភាពរបស់ទម្រង់រូបភាពដាំឪឡឹកលើដីស្រែ បានទាក់ទាញកសិករខ្មែរពីមួយថ្ងៃទៅមួយថ្ងៃចូលរួមដាំកាន់តែច្រើន។ បងថាច់ថាញ់ នៅភូមិត្រាយ៉ ឃុំឡឹមកៀក ឲ្យដឹង៖ "ប៉ុន្មានឆ្នាំមុនបន្ទាប់ ពីប្រមូលផលស្រូវរដូវប្រាំងរួច ខ្ញុំទុកដីចោលទំនេររង់ចាំធ្លាក់ភ្លៀងទើបចាប់ផ្តើមកែប្រែដីសាបព្រោះស្រូវរដូវដើមឆ្នាំ។ ឆ្នាំកន្លង ពេលប្រមូលផលស្រូវរួច ខ្ញុំដាំឪឡឹក សាកល្បង២កុង ដោយសារពុំទាន់មានបទពិសោធន៍ ដូច្នេះបន្ទាប់ពីគិតចំណូលចំណាយរួច ខ្ញុំនៅចំណេញប្រមាណ១៥លានដុង។ ឆ្នាំនេះ ដោយមានបទពិសោធន៍ខ្លះៗ ខ្ញុំដាំឪឡឹក២កុង លើដីស្រែជាបន្តឥឡូវដំណាំឪឡឹកកំពុងលូតលាស់ល្អ ដូច្នេះប្រាកដ នឹងផ្តល់ផលកាក់កប"។តាមបណ្តោយផ្លូវខេត្តលេខ៩៤០ កំណាត់ផ្លូវពីឃុំថាញ់ភូ ស្រុកមីស្វៀង ទៅដល់ឃុំឡឹមកៀក ស្រុកថាញ់ទ្រីខេត្តសុកត្រាំង នៅលើវាលស្រែធំល្វឹងល្វើយ សងខាងផ្លូវគ្របដណ្តប់ដោយពណ៌បៃតងនៃដំណាំឪឡឹក។ លោកថាច់ក្វាង នៅភូមិកៀកឡើយ កំពុងរែកទឹកស្រោចដំណាំឪឡឹក ឲ្យដឹង៖ "ឆ្នាំណាក៏ដោយមាមីងនៅទីនេះតែងទុកដីស្រែម្ភៃសាមសិបហិកតាសម្រាប់ដាំឪឡឹក។ ចំណែកខ្ញុំដាំឪឡឹកលើដីស្រែជាង២០ឆ្នាំមកនេះ ឆ្នាំណាក៏ដោយតែងនាំមកនូវប្រាក់ចំណូលខ្ពស់បង្គួរ។ ដាំឪឡឹក ក្នុងមួយកុងមធ្យមភាគនាំមកនូវប្រាក់ចំណូលប្រមាណ១០ លានដុង ម៉្លោះហើយឆ្នាំនេះខ្ញុំដាំឪឡឹក២កុងជាបន្ត។ ឥឡូវឪឡឹកមានអាយុកាលជាង២០ថ្ងៃ ជាមួយនឹងបទពិសោធន៍របស់ខ្ញុំ ដាំឪឡឹកលើដីស្រែងាយដាំផងនិងចំណាយដើមទុនតិច។ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ ខ្ញុំជីករងដាក់គ្រាប់គ្រាន់តែបង់កម្លាំងស្រោចទឹកនិងថែទាំហ្មត់ចត់ ឪឡឹកនឹងផ្តល់ផលកាក់កបនាំមកនូវប្រាក់ចំណូលខ្ពស់"។
ទម្រង់រូបភាពដាំឪឡឹកលើដីស្រែនៅតំបន់ជនរួមជាតិខ្មែរខេត្តសុកត្រាំងជាច្រើនឆ្នាំមកនេះ មានការអភិវឌ្ឍន៍ ភូមិភាគដែលដាំច្រើនបំផុត នោះគឺស្រុកថាញ់ទ្រី ចូវថាញ់ មីទូ។ល។ អាចនិយាយបានថាទម្រង់រូបភាពនេះបានរួមចំណែកបង្វែររចនាសម្ព័ន្ធពូជដំណាំ បង្កើនប្រាក់ចំណូលបន្ថែមជូនកសិករនៅពេលទំនេរផងនិងបង្កការងារធ្វើនៅនឹងកន្លែងជូនពលករ-ការិនីផង៕
លីធាង-មុនី