តាមវត្តខ្មែរនៅខេត្តត្រាវិញ ឲ្យតែដល់រដូវវិស្សមកាលម្តងៗ តែងបើកបង្រៀនអក្សរខ្មែរជូនសិស្សានុសិស្ស។ ចូលរៀនក្នុងវត្តប្អូនៗនៅទាំងបានរៀនធម៌អាថ៌ និងទំនៀមទម្លាប់របស់ជនជាតិខ្មែរទៀតផង។ ការចលនានេះតែងបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ ពីព្រោះមានផលប្រយោជន៍ដល់សង្គមពិតប្រាកដ។
ថ្នាក់បង្រៀនអក្សរខ្មែរជូនសិស្សានុសិស្សនារដូវវិស្សមកាលនៅតាមវត្តតំបន់ជន
បទក្នុងខេត្តត្រាវិញ។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ រដូវវិស្សមកាលឆ្នាំនេះ ទូទាំងខេត្តមានសិស្សានុសិស្សចុះឈ្មោះចូលរៀនអក្សខ្មែររកម្រិត បឋមសិក្សាចំនួន១០.០០០រូបនៅតាមវត្តខ្មែរចំនួន១៣៩វត្តរបស់ខេត្ត។ គ្រូបង្រៀនគឺព្រះសង្ឃឬក៏អាចារ្យដែលស្ទាត់ភាសាខ្មែរ យល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ។ កម្មវិធីបង្ហាត់បង្រៀនតែងបានផ្លាស់ថ្មីជានិច្ច ហើយថែមទាំងបានផ្គួបផ្សំនឹងសកម្មភាពផ្សេងៗ ដើម្បីបង្កបរិយាកាសនិងភាពចាប់អារម្មណ៍ជួយឲ្យប្អូនៗក្រេបយកមេរៀនបានល្អបំផុត។ តាមអាណាព្យាបាលសិស្ស ឲ្យដឹង៖ ការបង្រៀនអក្សរខ្មែរក្នុងវត្តនារដូវវិស្សមកាលជាសកម្មភាពមួយមានអត្ថន័យជាក់ច្បាស់ ដើម្បីបន្តអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់ជនជាតិខ្មែរ។ មិនតែប៉ុណ្ណោះ នេះក៏ជាបរិស្ថានដ៏មានប្រយោជន៍សម្រាប់ប្អូនៗប្រជុំជីវភាពក្នុងរដូវវិស្សមកាល។
ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ឲ្យដឹង៖ "ដើម្បីរួមចំណែកជម្រុញការបង្រៀនអក្សរខ្មែរតាមវត្តនានា ចំពោះគ្រូបង្រៀនដែលមិនបានទទួលបៀវត្សពីថវិការដ្ឋ ដូចជាព្រះសង្ឃនិងអាចារ្យបង្រៀននឹងបានទទួលជំនួយថវិកាមួយចំណែកចំពោះអ្នកបង្រៀនតាមសារាចរលេខ៨២របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលដោយកម្រិតជំនួយគឺ២៥.០០០ដុងក្នុងមួយម៉ោងបង្រៀន។ ទោះជាដូច្នេះ អាស្រ័យនៅជួបការលំបាក ពិសេសគឺផ្សព្វផ្សាយការបង្រៀនភាសាបាលីចាប់ពីថ្នាក់ពុទ្ធិកអនុវិទ្យាល័យទី១ឡើងទៅ។ អាស្រ័យហេតុនោះ ទន្ទឹមនឹងការជំនួយពោលខាងលើ ចំពោះគ្រូបង្រៀនអក្សរខ្មែរនារដូវវិស្សមកាលនៅតាមវត្តនានាបានស្នើខេត្តជំនួយពី២០០ពាន់ដុងទៅដល់៣០០.០០០ដុង/ខែ ជូនគ្រូបង្រៀនភាសាបាលី ចាប់ពីថ្នាក់ពុទ្ធិកអនុវិទ្យាល័យដល់ថ្នាក់ពុទ្ធិកវិទ្យាល័យ។ ចំពោះបញ្ហានេះ លោកង្វៀនថាញ់ងៀន នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ បានមានប្រសាសន៍ក្នុងសម័យប្រជុំលើកទីមួយ ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិកាល២០១៦-២០២១។
"តាមសេចក្តីកំណត់របស់រដ្ឋ បច្ចុប្បន្នផ្នែកគ្រាន់តែចំណាយជំនួយភាសាជនជាតិភាគតិច ក្នុងនោះមានបង្រៀនអក្សរសាស្រ្តខ្មែរ។ ការបង្រៀនភាសាបាលីមិនទាន់មានសេចក្តីកំណត់ចំណាយជំនួយ។ ក៏ប៉ុន្តែមន្ទីរអប់រំនិងបណ្តុះបណ្តាលនឹងកត់សម្គាល់សំណើនេះដើម្បីសហការជាមួយនឹងមន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ គណៈជនជាតិខេត្តពិនិត្យ ពិច័យប្រសិនបើសមស្របនឹងលើកឡើងជូនស្ថាប័នសមត្ថកិច្ចពិនិត្យពិច័យ" លោកង្វៀនឲ្យដឹងដូច្នោះ៕
សើុងម៉ាល័យ-សុផល