ប៉ុន្មានឆ្នាំមកអាយនេះ កសិករនៅខេត្តត្រាវិញអនុវត្តយន្តូបនីយកម្ម កសិកម្មដោយប្រសិទ្ធភាព រួមចំណែកកាត់បន្ថយកម្លាំងពលកម្ម បង្កើនតម្លៃផលិតកសិកម្ម។
ប្រមូលផលស្រូវនៅស្រុកកូវកែខេត្តត្រាវិញ។
ពូឡឹមវុាំងថាំង នៅឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ ឲ្យដឹង៖ "គ្រួសារខ្ញុំកំពុងប្រមូលផលស្រូវរដូវសម្រក១៦កុង ដោយម៉ាស៊ីនច្រូកបោកចម្រុះ។ ម៉ាស៊ីនច្រូតបោកចម្រុះ ត្រងពេញបាវ ហើយចងទម្លាក់ចុះស្រែមាន ម៉ាស៊ីនប្រមូលនាំបាវស្រូវឡើងថ្នល់។ ឥឡូវនៅកន្លែងដែលមានផ្លូវកៅស៊ូ មានឈ្មួញមកទិញស្រូវដោយរថយន្តដឹកទំនិញហើយភាគច្រើនប្រមូលទិញបន្ទាប់ពីប្រមូលផលតែម្តង ហេតុនោះមិនចាំបាច់ដឹកជញ្ជូនទៅផ្ទះឬក៏ហាលទៀតទេ មិនបង់ថ្លៃឈ្នួលពលករ"។ នៅវាលស្រែដែលប្រមូលផលស្រូវរួចស្រេច កសិករប្រើប្រាស់ម៉ាស៊ីនរមូរចំបើងទៅជាដុំៗ។ ចំបើងនេះលក់ឲ្យគ្រួសារចិញ្ចឹមគោ បណ្តុះផ្សិតចំបើងផ្សិតប៉ាវង៉ឺឬក៏នីហរ័ណកសិករមិនបង់កម្លាំងប្រមូលចំបើងឬក៏រង្គាយដុតដូចពីមុន។ ពូថាំង ឲ្យដឹងបន្ថែម៖ "បន្ទាប់ពីប្រមូលផលស្រូវរួចស្រេចកសិករប្រើម៉ាស៊ីនភ្ជួររាស់ដី រួចប្រើម៉ាស៊ីនពង្រោះជួរឬក៏ម៉ាស៊ីនស្ទូងដើម្បីចាប់ផ្តើមរដូវផលិតកម្មថ្មី"។
តាមប្រសាសន៍របស់បងស្រីត្រឹងធីហុងថ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀង ស្រុកថ្កូវ កិច្ចការយន្តូបនីយកម្មលើវិស័យកសិកម្ម ជួយឲ្យកសិករកាត់បន្ថយកម្លាំងបានយ៉ាងច្រើនក្នុងការធ្វើស្រែធ្វើចម្ការ។ នៅឃុំង៉ុកបៀង គ្រួសារមួយចំនួនកំពុងអនុវត្តបច្ចេកទេសស្រោចស្រពទឹកដោយស្វ័យប្រវត្តិលើស្រែដាំពោត។ គ្រាន់តែបើកម៉ូតើបូម ដោយអគ្គិសនីទឹកនឹងស្រោចស្រពដោយខ្លួនឯង មិនចាំបាច់ប្រើប្រាស់ ពលករច្រើនត្រូវការតែពលករម្នាក់អាចស្រោចទឹកពោតរាប់សិបកុង។ ចំពោះឃុំជនបទថ្មីយន្តូបនីយកម្ម កសិកម្មបានអនុវត្តដោយជាក់ស្តែងជាង ដោយមានការជឿនលឿនក្នុងបច្ចេកទេសបង្កបង្កើនផល។ បងថាច់ហ្វាងណាម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូកឹង ស្រុកទីវកឹង ឲ្យដឹង៖ នៅតាមវាលស្រែគំរូធំ ហាក់ដូចជារាល់ដំណាក់ការតែង បានអនុវត្តដោយគ្រឿងម៉ាស៊ីនទាំងអស់ ហេតុនោះកសិករមិនបង់កម្លាំងពលកម្មដូចពីមុន។ អាស្រ័យហេតុនោះ គ្រួសារជាច្រើនទោះបីធ្វើស្រែរាប់សិបកុង ប៉ុន្តែអាចឲ្យកូនចៅរបស់ខ្លួនទៅធ្វើការដើម្បីរកប្រាក់ចំណូលបន្ថែម។ បងស្រីថាច់ធីតែប នៅភូមិថាញ់ស្វៀង ឃុំគឹមសើុង ស្រុកថ្កូវ ឲ្យដឹង៖ "ខ្ញុំធ្វើស្រែតែម្នាក់ឯង ចំណែកកូនស្រីខ្ញុំធ្វើជាកម្មករក្រុមហ៊ុនស្បែកជើងនៅទីប្រជុំជនថ្កូវ ពេលព្រឹកទៅពេលរសៀលត្រឡប់មកផ្ទះវិញមិនបង់ថ្លៃឈ្នួលផ្ទះ ហេតុនោះទាំងពីរនាក់ម៉ែកូនរកប្រាក់ចំណូលបានលំនឹង។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ"។ ភាពជាក់ស្តែងយន្តូបនីយកម្មកសិកម្មបានជួយឲ្យកសិករត្រាវិញមិននឿយហត់ដូចពីមុន៕
ហាថាញ់-វិមាន