ប៉ុន្មានឆ្នាំកន្លង ខេត្តកៀងយ៉ាង សកម្មផ្សព្វផ្សាយរៀបចំអនុវត្តបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរ ជាពិសេសគឺគិតគូរអភិវឌ្ឍវិស័យអប់រំ-បណ្តុះបណ្តាល។
ថ្នាក់រៀនអក្សរខ្មែរនាឱកាសវិស្សមកាលនៅកៀងយ៉ាង។
ក្នុងរយៈកាល៥ឆ្នាំមកនេះ ប្រព័ន្ធសាលារៀនមូលដ្ឋាន សម្ភារឧបករណ៍បង្រៀន កងជួរគ្រូបង្រៀននៅតំបន់មានជនរួមជាតិខ្មែររស់នៅត្រូវបានវិនិយោគទុននិងបម្រើការបានល្អ ឆ្លើយតបនឹងតម្រូវការបង្រៀននិងរៀន។ ទូទាំងខេត្តមានសិស្សជាជនជាតិភាគតិចជាង៣៩.៧០០រូប ស្រូបអត្រា១២%នៃសិស្សទូទាំងខេត្ត និងមានគ្រូបង្រៀនជាជនជាតិភាគតិចប្រមាណ១.២៩២រូប។ ខេត្តបានអនុវត្តល្អនូវគោលនយោបាយ ឧបត្ថម្ភការរៀនសូត្រ លើកលែងនិងបន្ថយប្រាក់កម្រៃរៀនសូត្រដល់សិស្សានុសិស្ស និងគិតគូរជីវភាពគ្រូបង្រៀនត្រឹមត្រូវតាមសេចក្តីកំណត់ដើម្បីគ្រូបង្រៀនទាំងអស់នឹងនរចិត្តភ្ជាប់ខ្លួនជាមួយនឹងរបរគ្រូបង្រៀន។ អាស្រ័យហេតុនោះ អត្រាកៀរគរសិស្សចាប់ពីអាយុ៦ដល់១០ឆ្នាំ ទៅកាន់សាលាមួយថ្ងៃកាន់តែខ្ពស់ ក្នុងនោះឆ្នាំសិក្សា២០១៤-២០១៥ សម្រេចជាង៩៦%; សិស្សបញ្ចប់កម្មវិធីបឋមសិក្សាសម្រេច១០០%; មានសិស្ស៩៨,៧% ប្រឡងជាប់មធ្យមសិក្សាមូលដ្ឋាននិងជាង៩០%ប្រឡងជាប់មធ្យមសិក្សាចំណេះទូទៅ។ ក្នុង៥ឆ្នាំកន្លង ខេត្តបានពិនិត្យជម្រើសសិស្សប្រមាណ២៨៥រូប ជាជនជាតិភាគតិចចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងមធ្យមសិក្សាជំនាញ; សិស្សជាង៣០០រូប ត្រូវបានជម្រើសឲ្យចូលរៀនមហាវិទ្យាល័យបម្រុង។
ទូទាំងខេត្តមានសាលាចំណេះទូទៅអន្តេវាសិកចំនួន៥ នៅក្រុងរ៉ាច់យ៉ា ទីប្រជុំជនហាតៀងនិងស្រុកទាំង៣គឺ ស្រុកយ៉ាងថាញ់ ចូវថាញ់ អាងបៀង ដោយមានសិស្ស១.៤២០រូប កំពុងស្នាក់នៅរៀនក្នុងសាលា។ ក្នុងនោះ មានសាលាចំណេះទូទៅអន្តេវាសិកស្រុកអាងបៀងកំពុងកសាងសរុបទុនវិនិយោគជាង១៥ពាន់លានដុង ដោយទ្រង់ទ្រាយ៨ថ្នាក់/២០០សិស្ស បម្រុងនឹងបើកបង្រៀនក្នុងឆ្នាំសិក្សា២០១៦-២០១៧។ បច្ចុប្បន្ន ខេត្តកៀងយ៉ាងមានសាលាចំណេះទូទៅ បង្រៀនអក្សរខ្មែរចំនួន១៩៣ថ្នាក់ ដោយមានសិស្សានុសិស្សកម្រិតបឋមសិក្សា មធ្យមសិក្សាប្រមាណ៤.៨៧០រូបកំពុងចូលរៀន។ ខេត្តបានបង្កលក្ខណៈឧបត្ថម្ភសម្រាប់គ្រូបង្រៀនជាព្រះសង្ឃ អាចារ្យដែលចូលថ្នាក់បង្រៀង ឧបត្ថម្ភតុតាំង សៀវភៅពុម្ពខ្មែរសម្រាប់វត្តដែលបង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល។
ខេត្តនឹងបន្តការអនុវត្តគោលនយោបាយ ផ្លាស់ថ្មីមូលដ្ឋានទូទៅលើវិស័យអប់រំនិងបណ្តុះបណ្តាលតាមសេចក្តីសម្រេចមជ្ឈិម៨ (នីតិកាលXI ) របស់បក្ស បង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទាំងគុណភាព ទាំងប្រសិទ្ធភាពខាងវិស័យអប់រំនិងបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្សបំប៉នអ្នកប្រាជ្ញ ខេត្តកៀងយ៉ាងតែងផ្តោតចិត្តសំខាន់ដល់ការគិតគូអភិវឌ្ឍអប់រំ និងបណ្តុះបណ្តាលក្នុងជនជាតិខ្មែរ។ ប្រមូលផ្តុំរាល់ប្រភពកម្លាំង វិនិយោគទុនដើម្បីសម្រេចប្រព័ន្ធ បន្ទប់សាលារៀន ឆ្លើយតបនឹងតម្រូវការបើកទូលាយ និងលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ។
អាទិភាពបង្ហើយបណ្តាទិសដៅកម្មវិធីពង្រឹងសាលារៀន ផ្ទះនៅសម្រាប់គ្រូបង្រៀន សាលាសម្រេចបទដ្ឋានជាតិសាលាមតេយ្យ។ ផ្តោតចិត្តសំខាន់ទៅលើការអភិវឌ្ឍន៍កងជួរគ្រូបង្រៀនជាជនជាតិភាគតិចសម្រេចបានគុណភាព ឆ្លើយតបនឹងតម្រូវការផ្លាស់ថ្មីអប់រំនិងបណ្តុះបណ្តាលអប់រំបុគ្គលិក លក្ខណៈសីលធម៌ជីវភាពរស់នៅភ្ញាក់រលឹកគោរពច្បាប់ រដ្ឋ និងភារកិច្ចជាពលរដ្ឋរបស់សិស្សនិស្សិត។ បន្តការអនុវត្តបណ្តាគោលនយោបាយ អាទិភាពចំពោះសិស្សានុសិស្សជាជនជាតិភាគតិច៕