នេះគឺជាប្រជុំកោះដ៏ស្រស់ស្អាត និងជាទីចំណាប់អារម្មណ៍បំផុត រួមមានកោះចំនួនបី ឋិតនៅក្បែរឆ្នេរសមុទ្រខាងលិច គឺកោះត្រយ កោះអុងង៉ោនិងកោះដាបាក មានផ្ទៃដីប្រហែល៦,៤ហិកតា។ ឋិតនៅចម្ងាយ ពីក្រុងកាមាវប្រមាណ៤៥គីឡូម៉ែត្រ ចំណុះភូមិកិញហង ឃុំខាញ់ប៊ិញ តី ស្រុកត្រឹងវុាំងថើយ ខេត្តកាមាវ។ កោះហងដាបាក ត្រូវបានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត ថ្នាក់ជាតិឆ្នាំ២០០៩។
ភ្ញៀវទេសចរទស្សនាកោះដាបាក។
ជាមួយនឹងទេសភាពគួរជាទីមនោរម្យ ដោយជ្រោះជ្រលងព្រៃភ្នំក្រមថ្ម សមុទ្រធំល្វឹងល្វើយ។ កោះដាបាក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញបានភ្ញៀវទេសចរច្រើនជាង ហើយកាន់តែអះអាងនូវឋានៈតួនាទី របស់ខ្លួន ក្នុងការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច វប្បធម៌និងសង្គម។ ជា ពិសេស គឺវិស័យទេសចរណ៍ បច្ចុប្បន្នកាម៉ាវសន្សឹមៗក្លាយជាកន្លែងទេសចរណ៍នាំមុខត្រូវបានរំឭកក្នុងកូនសៀវភៅនៃភ្ញៀវទេសចរ។ បើបានមកកាន់កាមាវ ភ្ញៀវទេសចរគួរឆៀងទៅកាន់កោះដាបាក ដើម្បីបានឃើញបានស្តាប់នូវសម្លេងខ្សឹបខ្សៀវនៃរលក បានស្តាប់ការនិទាន អំពីស្លាកស្នាមសង្រ្គាមប្រវត្តិសាស្រ្តនិងរឿងត្រីបាឡែនសង្គ្រោះមនុស្សកាន់តែធ្វើឲ្យយើងមានចិត្តស្រឡាញ់ជាងទៀតនូវតំបន់ដីកាមាវ-កន្លែងចុងប៉ូចនៃមាតុភូមិ៕ឋិតនៅគម្លាតពីដីគោកប្រមាណ៤៥០ម៉ែត្រ ភ្ញៀវទេសចរអាចធ្វើដំណើរដោយបាទចរណ៍ ឬជិះសេវារថយន្តក៏បានដោយតម្លៃ១០.០០០/លើកភ្ញៀវ ឆ្លងស្ពានអាកាសចូលទៅកាន់មណ្ឌលកោះហងដាបាក ភ្ញៀវទេសចរនឹងបានប្រទះឃើញទិដ្ឋភាពប្រចាំថ្ងៃរបស់នេសាទករ តំបន់សមុទ្រ ក្មេងៗស្ទូចត្រី អ្នកនេសាទអុំទូកចេញទៅសមុទ្រស្ទូចត្រីមឹក ត្រីត្នោត ដាបថ្មចាប់ងាវដែលជាប់នៅនឹងប្រលោះថ្មក្រោមទឹក។ មកកាន់កោះដាបាក ក្រៅពីទេសភាពនៅមានភាពសាមញ្ញ ស្ងប់ស្ងាត់ បន្តិចនិងរូបភាពនៃបណ្តុំកោះទាំងបី ដែលភ្ញៀវទេសចរនឹងបានឃើញ ដុំថ្មក្រានីតជាច្រើន តម្រៀបគងលើគ្នាតាក់តែងដោយធម្មជាតិ និងការលុញច្របាច់ដោយវិចិត្រករធម្មជាតិ ធ្វើឲ្យក្លាយជារូបភាពដ៏អស្ចារ្យ មានដូច៖ សួនទេវតា ស្រះទេវតា ស្នាមព្រះបាទព្រះហស្ថទេវតា។ល ។ ពិសេសជាងទៀត ទីនេះថែមទាំងជាកន្លែងប្រជុំទៅដោយតម្លៃវប្បធម៌ ខាងផ្លូវចិត្តនៃអ្នកនៅតំបន់សមុទ្រ ដូចជា៖ ផ្នូរត្រីបាឡែន សមុទ្រខាងត្បូង-កន្លែងតម្កល់គ្រោងឆ្អឹងត្រី បាឡែន និងកំណត់ត្រានូវរឿងរ៉ាវ ដ៏មហស្ចារ្យអំពីត្រីបាឡែនជួយសង្រ្គោះមនុស្សនៅលំហសមុទ្រ ។ ទន្ទឹមនឹងនោះ កោះដាបាកនៅមានទាំងប្រព័ន្ធអេកូព្រៃចម្រុះយ៉ាងសម្បូរបែប និងស្រទាប់រុក្ខជាតិកម្រមានជាច្រើន។ នេះជាស្នាមគំនូសដ៏អស្ចារ្យដែលធម្មជាតិប្រទានសម្រាប់ខេត្តកាមាវ។ ជាងនេះទៅទៀត កន្លែងនេះថែមទាំងដិតជាប់នូវស្លាកស្នាមប្រវត្តិសាស្រ្ត។ ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងអាមេរិក សង្រ្គោះជាតិ ខ្មាំងបានជ្រើសកោះដាបាកធ្វើជាទីតាំងបោះជំរំកងអនុសេនាតូច កាំភ្លើងធំ១០៥ ដើម្បីគ្រប់គ្រងតំបន់មូដ្ឋានបដិវត្តន៍ខាញ់ប៊ិញតីនិងតំបន់ឆ្នេរ សមុទ្រខាងលិចកាមាវ។ ទីនេះនៅទាំងជាទីតាំងកើតឡើងករណីពិសេសCM12- វាយកម្ទេចខ្មាំង ជ្រៀតចូលលុកលុយ បំផ្លិចបំផ្លាញក្នុងគោលបំណងផ្តួលរលំរបបលទ្ធិសង្គមនិយមអាស្រ័យឡេក្វឹកត្វីនិងម៉ាយវុាំងហាញ់នាំមុខ។
ក្រៅពីចំណាប់អារម្មណ៍ពីទេសភាពធម្មជាតិ កោះដាបាកនៅទាក់ទាញភ្ញៀវទេសចរដោយធនធានជលផលសម្បូរបែប។ មកទីនេះ ភ្ញៀវទេសចរអាចច្នៃនូវមុខម្ហូបដែលខ្លួនស្ទូចឬចាប់បានដូច៖ ត្រីម៉ឹក ងាវ ។ល។ ក្រោយមកភ្ញៀវទេសចរនឹងបានភ្លក់រសជាតិឆ្ងាញ់ពិសាកម្រមាននៃតំបន់សមុទ្រខាងលិចនេះ។
វ៉ាន់តឹន