បណ្តាគោលនយោបាយវិនិយោគទុនដាច់ដោយឡែករបស់រដ្ឋ សម្រាប់ជនជាតិភាគតិច បានបង្កនូវភាពផ្លាស់ថ្មីដែលមិននឹកស្មានដល់នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ នៅតំបន់វាលរាបទន្លេគឺវឡុង។
ទឹកស្អាតបានអូសដល់គ្រួសារប្រជាជននៅស្រុកទ្រីតូង ខេត្តអាងយ៉ាង។
រយៈពេលជាង១០ឆ្នាំមុន ឃុំធើយដុង ស្រុកកើ-ដ ក្រុងកឹងធើ គឺជាឃុំលំបាកពិសេស ម្ល៉ោះហើយការធ្វើដំណើរទៅមកតែងមានការលំបាក ពីព្រោះប្រព័ន្ធគមនាគមន៍ជនបទមិនសូវមានការរីកចម្រើន។ បងផាងវុាំងត្វៀង នៅឃុំធើយដុង ឲ្យដឹង៖ "កាលនោះនៅមានស្ពានឈើជាច្រើនផ្លូវភក់ជ្រាំ។ល។ សិស្សបោះបង់ការរៀនសូត្រច្រើនណាស់ ម្ល៉ោះហើយឃុំ មិនសូវមានអ្នករៀនមហាវិទ្យាល័យប៉ុន្មានទេ"។ ផ្តើមពីប្រភពទុនកម្មវិធី១៣៥ និងភាពរវៀសរវៃក្នុងការគួបផ្សំកម្មវិធីនិងគ្រោងការផ្សេងៗ របស់ក្រុងកឹងធើ បានជាហេដ្ឋារចនាសម្ព័ន្ធនៅឃុំធើយដុង ជាជំហានៗបានផ្លាស់ថ្មី។ សព្វថ្ងៃដងផ្លូវចូលមជ្ឈមណ្ឌលឃុំ គឺជាដងផ្លូវក្រាលកៅស៊ូរាបស្មើ ផ្លូវនីមួយៗចូលភូមិត្រូវបានចាក់បេតុង ទោចក្រយានយន្តបើកបរតាមតម្រូវការ។ តាមប្រសាសន៍ បងង្វៀនជីកុង ប្រធានគណៈកម្មាធិការប្រជាជនឃុំធើយដុង ឲ្យដឹង៖ កាលពីឆ្នាំ២០០៦ ឃុំធើយដុងបានចាកផុតពីកម្មវិធី១៣៥យ៉ាងពិតប្រាកដ ដោយមានមុខមាត់ថ្មីខាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គ្មានស្ថានភាព "ធ្វើដំណើរដោយទូក-ដ" ដូចពីមុនទៀតទេ។
ភាពផ្លាស់ថ្មីរបស់ឃុំធើយដុង នោះមិនមែនជារឿងកម្រអំពីការ "ផ្លាស់ថ្មី" របស់ឃុំក្រលំបាកមួយនៅតំបន់ដីសណ្តគឺវឡុនេះទេ។ លើកមុន យើងខ្ញុំទៅកាន់ភូមិដូងជ្រំ ឃុំតឹងសើុ ស្រុកថ្កូវ ខេត្តត្រាវិញ។ យើងខ្ញុំក៏បានជួបលេខាសាខាបក្ស និងជាប្រធានភូមិដូងជ្រំ លោកគឹមសាខែនកំពុងរួមជាមួយនឹងយុវជនទាំងឡាយក្នុងភូមិជម្រះផ្លូវកៅស៊ូ កាត់ទទឹងភូមិ។ លោកគឹមសាខែន ឲ្យដឹងដោយក្តីរីករាយ៖ "ដោយសារមានដងផ្លូវនេះ បានជាជីវភាពសម្ភារៈ ស្មារតីរបស់មាមីងក្នុងភូមិបានឈានឡើង សិស្សមិនបោះបង់ការរៀនសូត្រ មាមីងនាំកសិផលទៅលក់ឯ ផ្សារបានតម្លៃខ្ពស់ជាង។ល។ បច្ចុប្បន្ន ភូមិដូងជ្រំនៅតែ១០គ្រួសារ ក្រីក្រប៉ុណ្ណោះ រួមចំណែកកសាងឃុំតឹងសុើងក្លាយជាឃុំជនបទថ្មី"។ យោងតាមរបាយការណ៍របស់គណៈជនជាតិ ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង បច្ចុប្បន្ននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ ប្រព័ន្ធគមនាគមន៍បានរីកចម្រើន ដងផ្លូវស្ទើរតែទាំងអស់ត្រូវក្រាលកៅស៊ូឬក្រាលបេតុង ធានាការធ្វើដំណើរទៅមកបានងាយស្រួលទាំងខួបប្រាំងវស្សា។
តាមប្រសាសន៍ លោកស្រីហ្វិញធីសុម៉ាលី ប្រធាននាយកដ្ឋានភូមិភាគIII នៃគណៈកម្មាធិការជនជាតិ ឲ្យដឹង៖ អាស្រ័យដោយការវិនិយោគទុនរបស់រដ្ឋ បានជាស្ថានភាពសេដ្ឋកិច្ច ជីវភាពនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង បន្តការលំនឹងនិងមានជំហានអភិវឌ្ឍ។ ជាពិសេសលក្ខណៈជីវភាព ការធ្វើដំណើរទៅមក រៀនសូត្រ ពិនិត្យព្យាបាលជំងឺ ដោះដូរទំនាក់ទំនងរបស់ប្រជាជនតំបន់ជនរួមជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពងាយស្រួលជាង។ ម្យ៉ាងទៀត ក្តីជឿជាក់របស់ជនរួមជាតិខ្មែរទៅលើការដឹកនាំរបស់បក្ស និងកិច្ចការផ្លាស់ថ្មីរបស់ប្រទេសជាតិកាន់តែរឹងមាំ។ ពង្រីកស្មារតីមហា សាមគ្គីទូទាំងប្រជាជាតិ ជនរួមជាតិខ្មែរបានខ្នះខ្នែងចូលរួមរាល់ការចលនាបដិវត្តន៍នៅភូមិភាគ៕
ហាថាញ់-លីសៀ