ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់បង្គួរ សម្រេចបាន៨,៣%/ឆ្នាំ រចនាសម្ព័ន្ធសេដ្ឋកិច្ច ផ្លាស់ប្តូរយ៉ាងសកម្មតាមទិសដៅឧស្សាហូបនីយកម្ម កាម៉ាវកំពុងខិតខំដោយពេញទំហឹង ដើម្បីក្លាយជាខេត្តមួយអភិវឌ្ឍបង្គួរក្នុងទូទាំងប្រទេស។
ទម្រង់រូបភាពចិញ្ចឹមជលផល គឺជាប្រៀបខ្លាំងខាងអភិវឌ្ឍសេដ្ឋកិច្ចនៅកាម៉ាវ។
ជាតំបន់ចុងប៉ូចខាងត្បូងបំផុតនៃមាតុភូមិ ហើយជាខេត្តមួយក្នុងចំណោមបួនខេត្តសំខាន់នៃតំបន់សេដ្ឋកិច្ចវាលរាបទន្លេគឺវឡុង កាម៉ាវ មានលក្ខណៈសម្បត្តិងាយស្រួលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ពិសេសគឺ ផ្នែកខាងជលផល។ សំណង់ទាំងឡាយរបស់មជ្ឈិមរបស់ខេត្ត បានវិនិយោគទុន កសាងក្នុងរយៈពេលកន្លង និងបន្តដំណើរការនៅពេលខាងមុខ មានដូច៖ ផ្លូវគោក ផ្លូវទឹក មណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច កំពង់ផែហងខ្វាយ គម្រោងឋាមពល អគ្គិសនីកម្លាំងខ្យល់។ល។ គឺជាឱកាស និងជាកម្លាំងចលករដើម្បីខេត្តកាម៉ាវអភិវឌ្ឍរហ័ស និងរឹងមាំជាងក្នុងពេលខាងមុខ។
ដើម្បីសម្រេចបាននូវទិសដៅខាងលើ មហាសន្និបាតបក្ខភាគខេត្តកាម៉ាវ លើកទី១៥ អាណត្តិកាល២០១៥-២០២០ បានដាក់ចេញទិសដៅ ខិតខំកសាងដល់ឆ្នាំ២០២០ ក្លាយជាខេត្តអភិវឌ្ឍបង្គួររបស់តំបន់វាលរាបទន្លេគឺវឡុង។ នេះជាទិសដៅយ៉ាងសកម្ម បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគខេត្ត។ ទន្ទឹមនឹងការផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តគម្រោងស្តាររចនាសម្ព័ន្ធសេដ្ឋកិច្ច ស្តាររចនាសម្ព័ន្ធកសិកម្មឡើងវិញ និងអនុវត្តការ ទម្លុះទម្លាយជាយុទ្ធសាស្រ្ត៣យ៉ាង ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី សមស្របជាមួយនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រដោយចីរភាព ខេត្តនឹងជំរុញការទាញយកផលពីការដាំដុះនិងចិញ្ចឹមជលផល តាមទិសដៅផលិតទំនិញ អនុវត្តបច្ចេកវិជ្ជាខ្ពស់ក្នុងទម្រង់រូបភាពសេដ្ឋកិច្ច កសិដ្ឋានរោងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងសហករណ៍។ ផ្លាស់ប្តូរផ្ទៃដីផលិតស្រូវមិនសូវមានប្រសិទ្ធភាព បង្វែរមកដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាពដោយចីរភាព។ ផែនការផ្លាស់ប្តូរមណ្ឌលព្រៃសេដ្ឋកិច្ច ដាំស្មាច់មិនស្រូវមានប្រសិទ្ធភាពបង្វែរមកដាំដើមឈើព្រៃប្រពលវប្បកម្មមានតម្លៃសេដ្ឋកិច្ចខ្ពស់; គ្រប់គ្រងផ្ទៃដីព្រៃទឹកប្រៃឲ្យបានល្អ; ជំរុញការទាក់ទាញសមាសភាពសេដ្ឋកិច្ច អាជីវកម្មចូលរួមដាំដើមឈើផលិតកម្ម ច្នៃរុក្ខផល; ម្ចាស់ការតទល់ បង្ការភាពរេចរឹល ស្រុតបាក់ដីអាស្រ័យដោយការប្រែប្រួលអាកាសធាតុ កម្រិតទឹកសមុទ្រឡើងខ្ពស់។ បង្កើនការចងសម្ព័ន្ធតំបន់តភ្ជាប់រវាងខេត្តនានាក្នុងតំបន់ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ពិសេសគឺអាទិភាពអភិវឌ្ឍផ្នែកឧស្សាហកម្មដែលមានប្រៀបខាងប្រភពវត្ថុធាតុដើម និងទាក់ទាញពលករច្រើន។ អភិវឌ្ឍផ្នែកខាងសេវាកម្ម បម្រើផលិតកម្ម និងជីវភាពពិសេសគឺនៅតំបន់ជនបទ ទន្ទឹមនឹងនោះមានគោលនយោបាយឧបត្ថម្ភដល់អាជីវកម្ម បណ្តាទម្រង់រូបភាពសេដ្ឋកិច្ច សមូហភាពក្នុងការស្វែងរកទីផ្សារប្រើប្រាស់ទំនិញកសិផល ដើម្បីជំរុញផលិតកសិ-រុក្ខ-នេសាទកម្ម។ល។
រយៈកាលកន្លង ខេត្តកាម៉ាវទាញយកផលដោយប្រសិទ្ធភាពនូវសក្តានុភាព សេដ្ឋកិច្ចសមុទ្រសេដ្ឋកិច្ចជលផល ក្លាយជាខេត្ត នាំមុខនៃទូទាំងប្រទេសខាងតម្លៃនិហរ័ណបង្គា។ នេះក៏ជាភូមិភាគផ្គត់ផ្គង់អគ្គិសនី៨ពាន់លានKw សម្រាប់ប្រទេសជាតិជារៀងរាល់ឆ្នាំនិងជីអាហ្សូត៨០០ពាន់តោន និងជលផលជាងពាក់កណ្តាលលានតោន។ល។ ទន្ទឹមនឹងនោះ ខេត្តកាម៉ាវនៅទាំងយកចិត្តទុកដាក់វិនិយោគទុនអភិវឌ្ឍវប្បធម៌ សុខាភិបាល អប់រំ និងលើកស្ទួយជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន ឥតឈប់ឈរ;ម្ចាស់ការតទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងកម្រិតទឹកសមុទ្រឡើងខ្ពស់ការពារបានល្អនូវធនធានធម្មជាតិ និងបរិស្ថាន៕
ស៊ុងដឹម-វិមាន