អនុវត្តគោលលំនាំ" សាសនា-ជនជាតិ - លទ្ធិសង្គមនិយម" សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង បានបង្កលក្ខណៈជូនអង្គការសាសនាទាំងឡាយសកម្មភាពត្រឹមត្រូវតាមច្បាប់សាសនា និងច្បាប់រដ្ឋ រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមក្នុងតំបន់ជនជាតិខ្មែរ។
វត្តខ្មែរនានាបានបើកថ្នាក់សម្រាប់ព្រះសង្ឃនិងកូនចៅជនជាតិខ្មែររៀនសូត្រ។
ទន្ទឹមនឹងនោះ វត្តខ្មែរនានាលើភូមិសាស្រ្តខេត្ត បានបើកបង្រៀនពុទ្ធិក បឋមសិក្សាភាសាបាលី ធម្មវិន័យឯកជូនព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរ មកសិក្សារៀនសូត្រទៀតផង។ ឆ្នាំ២០១៤ សាខាសមាគមស្រុកនានា ទីរួមខេត្តក្រុងបានបើកបង្រៀនពុទ្ធិកបឋមសិក្សាចាប់ពីបាលីថ្នាក់ទី១រហូតដល់បាលីថ្នាក់ទី៣ សរុប២៤ថ្នាក់ និងធម្មវិន័យឯក១៤ ថ្នាក់ ជូនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែររៀនសូត្រ៥៤៥អង្គនិងរូប។ ទន្ទឹមនឹងនោះ សមាគមនៅទាំងបញ្ជូនសមណសិស្ស១៦អង្គ រៀនថ្នាក់បរិញ្ញាពុទ្ធសាសនា នៅវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ១៤អង្គរៀននៅប្រទេសថៃនិងភូមា។ ក្រៅពីនោះ ក្នុងឱកាសវិស្សមកាលរៀងរាល់ឆ្នាំ វត្តនានានៅទាំងរៀបចំបើកបង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៥ ជូនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែររៀនសូត្រជាង៨.៧៦០អង្គ និងរូប។ សព្វថ្ងៃ ទូទាំងខេត្តសុកត្រាំងមានវត្តខ្មែរ៩២ ព្រះសង្ឃបួសរៀនជាង១.៧៥០អង្គ។ ក្នុងរយៈពេលកន្លង សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិបានសហការជាមួយនឹងមន្ទីរ គណៈ ផ្នែកខេត្តរៀបចំវគ្គបំពាក់បំប៉នចំណេះដឹងជូនព្រះចៅអធិការនិងគណៈកម្មការវត្តស្ដីពីការប្រតិបត្តិធម៌អាថ៌វិន័យរបស់វត្តខ្មែរនានា និងលិខិតបទដ្ឋានថ្មីៗមួយចំនួនទាក់ទងនឹងសាសនា។ល។ ពិសេស សាខាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុក ទីរួមខេត្ត ក្រុងនៅទាំងសហការជាមួយនឹងរណសិរ្សអង្គការមហាជនរៀបចំផ្សព្វផ្សាយ បំផុសចលនាក្នុងពុទ្ធបរិស័ទ ព្រះសង្ឃអនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកល់បំបែកបំបាក់របស់អានុភាព ពីខាងក្រៅដែលឆ្លៀតឱកាសបញ្ហាជនជាតិ សាសនា ញុះញង់ប្រឆាំងរដ្ឋអំណាច និងបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ផ្ដើមពីនោះ បានរួមចំណែកធ្វើឲ្យមានលំនឹងនូវសកម្មភាពសាសនា សន្តិសុខនយោបាយក្នុងតំបន់ជនរួមជាតិខ្មែរ។
យោងថេរដីកាព្រះតេជព្រះគុណតាំងណោ អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត៖ ទន្ទឹមនឹងការប្រតិបត្តិល្អការងារសាសនា សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តនៅទាំងចូលរួមសកម្មភាពសប្បុរសធម៌សង្គម។ ក្នុង៦ខែដើមឆ្នាំ២០១៥ សមាគមបានបវារណាវត្តនានារួមវិភាទានរាប់ពាន់លានដុង ដើម្បីជូនអំណោយអាហា រូបករណ៍ដល់សិស្សានុសិស្សខ្មែរក្រីក្រ រៀនពូកែ ចិញ្ចឹមមនុស្សចាស់ អនាថា ជូនអំណោយអ្នកក្រ។ល។ មាមីងពុទ្ធបរិស័ទខ្មែរនៅចំណុះជើងវត្តនានាបានពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងភូមិស្រុក។ រួមចំណែកអនុវត្តសម្រេចជោគជ័យ ការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ភូមិភាគ៕
យ្វីអាញ់-សេរី