ដុងថាំង គឺជាឃុំមួយក្នុងចំណោមឃុំក្រីក្រទាំងឡាយដែលទើបចែក ចេញពីស្រុកកើ-ដ ក្រុងកឹងធើ។ ប៉ុន្តែអាស្រ័យដោយមានការសាមគ្គីរួម គំនិតវិនិយោគទុនរបស់ភូមិភាគក្រុង និងប្រភពពីការអនុវត្តសង្គមូបនីយកម្ម បានជាសព្វថ្ងៃដុងថាំងមានភាពផ្លាស់ថ្មី។
ដុងថាំងជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ ឃុំ។
ផ្តើមពីឃុំមួយទើបចែកចេញពីឃុំដុងធ្វឹង ហេដ្ឋារចនាស័ម្ពន្ធមូលដ្ឋាន នៅដុងថាំងខ្វះខាតយ៉ាងច្រើន ដូច៖ មិនទាន់មានដំណាក់សុខាភិបាល សាលាមត្តេយ្យ សាលាបឋមសិក្សា។ល។ ប៉ុន្តែសព្វថ្ងៃដំណាក់សុខាភិបាលឃុំដុងថាំងត្រូវបានកសាងថ្មីតាមបទដ្ឋានជាតិ។ រីឯសាលាមត្តេយ្យ ក៏បានកសាងថ្មីគិតជាតម្លៃទឹកប្រាក់ជាង១៧ពាន់លានដុង។ ក្នុងនោះ មូលនិធិចលនាពីសង្គមូបនីយកម្មបានចំនួន១០ពាន់លានដុង។ សាលាបឋមសិក្សាដុងថាំង ត្រូវបានកសាងគិតជាតម្លៃទឹកប្រាក់ជាង ២៣ពាន់លានដុង។ ក្នុងនោះ ក្រុមហ៊ុន HimLam ធ្វើហិរញ្ញប្បទានទឹក ប្រាក់ចំនួន១៥ពាន់លានដុង។ ស្នាក់ការគណៈកម្មាធិការប្រជាជនឃុំដុងថាំង ត្រូវបានកសាងថ្មីរឹងមាំ ដាក់ឲ្យប្រើប្រាស់ជំនួសជួរបន្ទប់ធ្វើការ បណ្តោះអាសន្ន។ល។ រំលឹកពីភាពផ្លាស់ថ្មីរបស់ឃុំដុងថាំង បងង្វៀនត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹង៖ "គិតមកទល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំបានលំនឹងគមនាគមន៍ជនបទ ក៏រីក ចម្រើន ពិសេសគឺផ្លូវចូលភូមិនីមួយៗមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែបានក្រាលបេតុងទាំងអស់។ ម្យ៉ាងទៀត ឃុំដុងថាំង កំពុង សម្រេចរួចរាល់ត្រូវតាមល្បឿន កសាងជនបទថ្មី ដែលស្រុកដាក់ចេញ បច្ចុប្បន្ន ឃុំសម្រេចបាន១៥/២០លក្ខឋាន"។
រីឯបងត្រឹងវាំុងតិត នៅភូមិដុងថាំង ទន្ទឹមនឹងក្តីរីករាយទទួលបានផ្ទះមហាសាមគ្គីនោះគឺកូនប្រុសគាត់ឈ្មោះត្រឹងថាញ់តឹម រៀនថ្នាក់ទី៧ មានស្នាដៃរៀនពូកែនៅពេលបញ្ចប់ឆ្នាំសិក្សាកន្លង។ បងត្រឹងវាំុងតិត ឲ្យដឹង៖ "មុនឆ្នាំ២០១៥ គ្រួសារខ្ញុំជាគ្រួសារក្រីក្រនៅក្នុងភូមិ ដោយបានរដ្ឋជំនួយផ្ទះមហាសាមគ្គី ជំនួយដើមទុនលក់ដូរ ម្ល៉ោះហើយប្តីប្រពន្ធខ្ញុំបាន ចាកផុតពីភាពក្រីក្រ។ ចូលដើមឆ្នាំសិក្សាកូនខ្ញុំទាំង២នាក់ទទួលបានកង់ និងសៀវភៅសរសេរ ម្ល៉ោះហើយការរៀនសូត្រក៏មានភាពងាយ ស្រួល។ គ្មានកូនណាមានគំនិតបោះបង់ការរៀនសូត្រឡើយ"។ ចំណែក គ្រួសារបងដាវវ៉ូ ក៏នៅភូមិដុងថាំងដែរ ក្រោយពីបានចាកផុតពីភាពក្រីក្រ ព្រមទាំងទទួលបានជំនួយពីបងប្អូនក្នុងគ្រួសារនិងប្រភពទុនអាទិភាព បងវ៉ូទិញបានគោ២ក្បាល យកមកចិញ្ចឹមបានជាងមួយឆ្នាំ។
តាមប្រសាសន៍បងង្វៀនហុងហាយ កម្មាភិបាលទទួលបន្ទុកការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រឃុំដុងថាំង កាលពីឆ្នាំ២០១២ ទូទាំងឃុំមានមាមីងខ្មែរក្រីក្រ៣១គ្រួសារដល់ដំណាច់ឆ្នាំ ២០១៦ គ្រួសារមាមីងខ្មែរក្រីក្រនៅត្រឹម៨គ្រួសារ។ អត្រាគ្រួសារខ្មែរក្រីក្រ បានកាត់បន្ថយតាមអត្រាគ្រួសារក្រីក្រទូទាំងឃុំ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំកាត់បន្ថយនៅតែ៥,៨៩%ប៉ុណ្ណោះ៕
ហាថាញ់-លីសៀ