ឡុងថើយជាឃុំមួយក្នុងចំណោមឃុំគំរូរបស់ស្រុកទីវកឹង ខេត្តត្រាវិញស្តីពីការកសាងជនបទថ្មីដំណាក់កាល២០១១-២០១៥ និងកំណត់ទិសដៅ ដល់ឆ្នាំ២០២០។ បច្ចុប្បន្ន បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំឡុងថើយ កំពុងខិតខំប្រឹងប្រែង ដើម្បីកសាងសម្រេចជោគជ័យឃុំជនបទថ្មី និងឃុំវប្បធម៌នៅឆ្នាំ២០១៧។
ភូមិវប្បធម៌ជនបទថ្មីឌិញហ្វា។
ដើម្បីអនុវត្តបានល្អនូវភារកិច្ចទាំងពីរដូចពោលខាងលើ ឃុំឡុងថើយ បំផុសចលនាប្រឡងប្រណាំង និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន។ ផ្លូវគមនាគមន៍ក្នុងឃុំ ផ្លូវតភ្ជាប់ឃុំប្រវែង៥គីឡូម៉ែត្រ ត្រូវបានក្រាលក្រួសចាក់កៅស៊ូរាបរលូន ផ្លូវតភ្ជាប់ភូមិចំនួន២ខ្សែ នៅ ភូមិឌិញប៊ិញ-ឌិញហ្វា-ស្វាយជ្រំប្រវែង៥,៧គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីភូមិឌិញភូ ទៅឌិញភូCនិងត្រិនភូប្រវែង២,៣គីឡូម៉ែត្រ ត្រូវបានក្រាលក្រួស ចាក់បេតុងរាបរលូន។ ក្រៅពីនោះ នៅលើភូមិសាស្រ្តឃុំមានផ្លូវ គមនាគមន៍សំខាន់ៗ ចំនួន៤ខ្សែចុះទៅវាលស្រែប្រវែង១៧,៦គីឡូម៉ែត្រ ក្នុងនោះ មានជាង៦គីឡូម៉ែត្រត្រូវបានចាក់កៅស៊ូ នៅសល់មួយចំនួន ក៏បានចាក់ក្រួសល្អិតធានាឲ្យរថយន្តអាចបើកបរបាននៅរដូវវស្សា ។ គណៈកម្មាធិការប្រជាជនឃុំឡុងថើយ ឲ្យដឹង៖ សរុបថវិកាអនុវត្តលក្ខឋានកសាងជនបទគឺជាង១០,៣ពាន់លានដុង ក្នុងនោះ ប្រជាជនភូមិភាគរួមវិភាគជាង១,៦ពាន់លានដុង។ ពូថាច់កឹង នៅភូមិស្វាយជ្រំឲ្យដឹងដោយក្តីរីករាយ៖ "ប្រជាជននៅភូមិស្វាយជ្រំឌិញភូA ឌិញភូ រីករាយណាស់ ពីព្រោះបានរដ្ឋយកចិត្តទុកដាក់កសាងផ្លូវគមនាគមន៍។ មានផ្លូវកៅស៊ូនៅមុខផ្ទះ ម៉្លោះហើយមានគ្រួសារប្រជាជនជាច្រើនសន្សែសន្សំប្រាក់ទិញម៉ូតូសម្រាប់ធ្វើដំណើរទៅមក ពិសេសគឺដឹកជញ្ជូនកសិផល ទៅលក់នៅផ្សារបានថ្លៃជាង"។
បងង្វៀនវ៉ាំងត្រឹង ប្រធានសមាគមកសិករឃុំឡុងថើយ និងជាសមាជិកគណៈចង្អុលការកសាងជនបទថ្មីនៃឃុំឡុងថើយ ឲ្យដឹង៖ "អនុវត្តទិស ដៅជាតិកសាងជនបទថ្មី មកទល់នឹងពេលនេះ បក្ខភាគឃុំឡុងថើយ អនុវត្តសម្រេចរួចរាល់១៩/១៩លក្ខឋាន។ ឃុំបានស្នើខេត្តទទួលស្គាល់ ឃុំឡុងថើយសម្រេចបទដ្ឋានឃុំជនបទថ្មីនៅឆ្នាំ២០១៧។ លក្ខឋានមួយចំនួន អនុវត្តសម្រេចរួចរាល់ធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ប្តូរជាប្រត្យក្ស តួយ៉ាងដូចជាលក្ខឋានផ្លូវគមនាគមន៍ជាដើម។ បច្ចុប្បន្ន រថយន្តអាចបើកទៅដល់ទីស្នាក់ការ៨/៨ភូមិ។ អាស្រ័យពង្រីកផ្លូវគមនាគមន៍បានល្អ ម៉្លោះហើយការដឹកជញ្ជូនទំនិញកសិផល និងសេវាកម្មផ្សេងៗក៏មានការអភិវឌ្ឍតាម។ ផ្តើមពីនោះ លក្ខឋានអំពីប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រដោយចីរភាពក៏ត្រូវបានលើកកម្ពស់ជាលំដាប់"។
តាមការធ្វើស្ថិតិ ឃុំឡុងថើយ មានជនរួមជាតិខ្មែររស់នៅ២២,៤៩%។ ក្នុងដំណាក់កាលកសាងឃុំជនបទថ្មី រដ្ឋអំណាចភូមិភាគពង្រីកបានល្អនូវតួនាទីផ្សព្វផ្សាយ ចលនាប្រជាជនលើភូមិសាស្រ្តខ្នះខ្នែងចូលរួមអនុវត្តការកសាងជនបទថ្មី។ ផ្តើមពីនោះ ប្រជាជនរួមវិភាគទានប្រាក់កម្លាំង ពលកម្ម បរិច្ចាគដី ដើម្បីអនុវត្តលក្ខឋាននានាសម្រេចតាមការកំណត់៕
សឺនម៉ាល័យ-មុនី