09/06/2015 - 08:28

ខិតខំកាត់បន្ថយឆាប់រហ័សអត្រាគ្រួសារខ្មែរក្រីក្រ

ស្រុក​កាង​ឡុង ខេត្ត​ត្រា​វិញ  បាន​និង​កំ​​ពុង​អនុ​វត្ត​ល្អកា​រ​ងារ​គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​  ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ឆាប់​រហ័ស​អត្រា​គ្រួ​សារ​​ជ​ន​ជាតិ​ភាគ​តិច​ក្រី​ក្រ។

បណ្ណា​ល័យ​សា​លា​បឋម​សិក្សា​ហ្វៀង​ហោយ​ទើប​តែ​បាន​ក​សាង​ថ្មី​។ 

ស្រុក​កាង​ឡុង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​១០​ពាន់​នាក់ ប្រ​មូល​ផ្តុំ​នៅ​ឃុំ​ចំ​នួន​៣ គឺ​ឃុំ​ហ្វៀង​ហោយ ប៊ិញ​ភូ និង​ឃុំ​ភឿង​ថាញ់ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ បាន​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ​ទាំង​៣​នេះ មាន​ភាព​លំនឹ​ង​។ បណ្តា​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​ឃុំ​ចំ​នួន​៣ គឺ​ឃុំ​ភឿង​ថាញ់ ប៊ិញ​ភូ​និង​ហ្វៀង​ហោយ សុទ្ធ​តែ​បាន​កសាង​ថ្មី​និង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ លោក​ស្រី​ផាម​ហុង​ហ្វា ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វៀង​ហោយ ឲ្យ​ដឹង​៖ "ក្រៅ​ពី​ការ​​វិ​និ​យោគ​ទុន​ក​សាង​ថ្មី ដំ​ណាក់​សុ​ខា​ភិ​បាល ថែម​ទាំង​វិ​និ​យោគ​ទុន​បំ​ពាក់​គ្រឿង​បរិក្ខា​រពេទ្យ​ទំ​នើប​ៗ សម្រាប់​បម្រើ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​បាន​វិ​និ យោគ​ទុន​បំ​ពាក់​ម៉ា​ស៊ីន​ឆ្លុះ​អេ​កូ ដំ​ណាក់​សុ​ខា​ភិ​បាល​ក៏​បាន​បញ្ជូន​កម្មា​ភិ​បាល​បន្តកា​រ​សិក្សា ដើម្បី​លើក​កម្ពស់​ចំ​ណេះ​វិជ្ជា​សម្រាប់​ប្រើ​ប្រាស់ ម៉ា​ស៊ីន​ឲ្យ​បាន​ស្ទាត់​ជំ​នាញ​។ បច្ចុ​ប្បន្ន មជ្ឈ​មណ្ឌល​មាន​វេជ្ជ​បណ្ឌិត​ សម្រេច​វិជ្ជា​ឯក​​ទេស​"។ នៅ​ពេល​ចំ​ណេះ​វិ​ជ្ជា​របស់​កម្មា​ភិ​បាល​ពេទ្យ បាន​ជ្រៅ​ជ្រះ ​មូល​ដ្ឋាន​សម្ភារៈ ត្រូវ​​បាន​​​វិ​​​និ​​យោគ​​ទុន​​ព្រម​​ៗគ្នា​ ប្រ​​ជា​​ជន​អ្នក​​ណា​ក៏​មាន​ការ​នឹង​នរ​ចិត្ត នៅ​ពេល​ទៅ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​នៅ​ទី​នេះ​​ដែរ។ ពូ​ថាច់​សុផ​ល នៅ​ភូមិ​សុខ ឃុំ​ហ្វៀង​ហោយ ឲ្យ​ដឹង​៖ "ខ្ញុំ​តែង​ទៅពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​មជ្ឈ​មណ្ឌល​ជា​រឿយ​ៗ ពី​ព្រោះ​កម្មា​ភិ​បាល​នៅ​ទី​នេះ​អស់​ពី​ចិត្ត​ ទី​កន្លែង​ក៏​ស្អាត​បាត​"។

 ផ្តើម​ពី​កម្ម​វិ​ធី​និង​គម្រោង​ការ​ផ្សេង​ៗរបស់​រដ្ឋា​ភិ​បាល​សម្រាប់​ដោយ​ឡែក​ជន​ជាតិ​ភាគ​តិច ឃុំ​ប៊ិញ​ភូ ហ្វៀង​ហោយ និង​ភឿង​ថាញ់ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ពន្ធ មាន​ដូច៖  អគ្គិស​នី អ​គារ​សិក្សា​ដំ​ណាក់​សុ​ខា​ភិ​បាល​។ល។ អា​ស្រ័យ​ហេតុ​នោះ បណ្តា​ឃុំ​ដែល​មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​និង​ផ្លូវ​ចូល​ទៅ​ភូមិ​នានា ត្រូវ​បាន​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​គ្រប់​ទី​កន្លែង​។ល​។

​អ​នុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៤​/២០០៨/​QĐ-TTg​ របស់​នា​យក​រដ្ឋ មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្រុក​កាង​ឡុង បាន​ដោះ​ស្រាយ​ជំ​នួយ​ប្រ​ជា​ជន​ចំ​នួន​១.១៥៦​គ្រួ​សារ​  ក្នុ​ង​នោះ​ជំ​នួយ​ដី​សង់​ផ្ទះ​៨៣គ្រួ​សារ ផ្ទេរ​របរ​ជូន​ពល​ករ​-កា​រិ​នី​បាន​ចំ​នួន​៨៧២​នាក់​។ល។ គិត​ជា​ត​ម្លៃ​ថ​វិ​កា​ស​រុប​ជាង​១២​ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នៅ​ទាំង​ជំ​នួយ​ដី​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​ចំ​នួន​៤៣៦​គ្រួ​សារ គិត​ជា​តម្លៃ​ថ​វិ​កា​ស​រុប​ជាង​២០​ពាន់​លាន​ដុង​​។ អ្នក​មីង​គឹម​ធី​ម៉ាយ នៅ​ភូមិ​ង្វៀន​ឡាង ឃុំ​ប៊ិញ​ភូ ឲ្យ​ដឹង​ ៖​"​ផ្ទះ​ខ្ញុំ​មាន​ស​មា​ជិក​១៣នាក់ ប៉ុន្តែ​គ្មាន​ដី​សង់​ផ្ទះ រស់​នៅ​ដោយ​សារ​ដី​របស់​អ្នក​ជិត​ខាង​។ ដោយ​បាន​រដ្ឋ​ប្រ​គល់​ដី​និង​សង់​ផ្ទះ​ឲ្យ​ខ្ញុំ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ការ​ត្រេក​អរ​ណាស់។​ សព្វ​ថ្ងៃ​មាន​ផ្ទះ​សម្រាប់​នៅ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​គិត​គូរធ្វើ​ការ​រក​ស៊ី​ប៉ុណ្ណោះ​"។

 តាម​ប្រ​សាសន៍​របស់​លោក​ឡឹម ការ​អនុ​វត្តន៍​បណ្តា​គោល​ន​យោ​បាយ ព្រម​ៗ​គ្នា​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ជា​ពិ​សេស​ គឺ​គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ​ដែល​មាន​ផ្ទះ​នៅ​ម្ល៉ោះ​ហើយ​ពួក​គាត់​មាន​ការ​នឹង​នរ​ចិត្ត ផ្ទេរ​មុខ​របរ​ដើម្បី​ប្រ​កប​កិច្ច​ការ​រក​ស៊ី​។ ប្រ​ការ​ទាំង​នេះ បានធ្វើ​ឲ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ស្រុក​កាង​ឡុង មាន​ការ​កាត់​បន្ថយ​គួរ​កត់​សម្គាល់​។ កាល​ពី​ឆ្នាំ​២០០៩ អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​មាន​៤២,៤% មក​ទល់​ពេល​នេះ កាត់​បន្ថយ​នៅ​២៧,៤២​%​ប៉ុណ្ណោះ"​៕

ហា​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ថាច់​សុផ​ល