19/05/2015 - 14:55

ឆន្ទៈឈានឡើងរបស់ពូម៉ឺយសឺ

ទោះ​បី​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​ពេល​រំលឹ​ក​ដល់​ពូ​ក្វាច់​ថាញ់​​សឺ (ហៅ​ម៉ឺយ​សឺ​) ជា​អ​តីត​យុទ្ធ​ជន មាន​អា​យុ​បក្ស​៤​៣​ឆ្នាំ  នៅ​ភូមិ​២  ឃុំ​ង្វៀន​ភិត  ស្រុក​អ៊ូ​មិញ ខេត្ត​កា​ម៉ា​​វ មា​មីង​​ខ្មែរ​នៅ​​ភូមិ​​ភាគ​​នេះ​ តែង​​គោ​រព​​កោត​​សរ​សើ​រ​ពូ ពី​​ព្រោះ​​ពូ​​ជា​​អ្ន​ក​​ខិត​​​ខំ​​ប្រឹង​​ប្រែង​ឆ្លង​​កាត់​​ការ​​លំ​​បាក​​ ។

 ស្រះ​ចិញ្ចឹម​ត្រី​ខ្សាច់​ដំ​រី​នេះ​ជួយ​ឲ្យ​ពូ​មុឺ​យ​រក​បាន​ប្រាក់​​ចំ​ណូល​រាប់​រយ​លាន​ដុង​ជា​រៀង​រាល់​ឆ្នាំ​។  

ក្រោយ​ពី​ឯកភា​ព​ទឹក​ដី ពូ​ម៉ឺយ​សឺ      បាន​វិ​លម​កស្រុក​កំណើ​តទទួល​ចំ​ណែក​ដី​កេរ​ដែល​ឪ​ពុក​ម្តាយ​ទុក​ឲ្យ​ជាង​២​ហិត​តា។​ ដី​ចាប់​ជាតិ​ជូរ ធ្វើ​ស្រែ​បាន​តែ​១​រដូវ គ្រប់​តែ​ហូប​ប៉ុណ្ណោះ ដូច្នេះ​ឆ្នាំ​១៩៩៩  ពូ​បាន​ជួល​គេ លើក​ដី​ធ្វើ​ចំ​ការ​នឹង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ទឹក​សាប​។ ប្រ​មាណ​៣​ឆ្នាំ​ក្រោយ​មក ប្រជា​ជន​នៅ​ជិត​ខាង​ឃើញ​ដី​ស្រែ​របស់​ពូ​បាន​ក្លាយ​ជា​ស្រះ​ចិញ្ចឹម​ត្រី ចំ​ណែក​នៅ​លើ​ភ្លឺ​ស្រះ ពូ​ដាំ​ដើម​មៀន​បែក​មែក​សា​ខា​ផ្តល់​ផ្លែ​ផ្កា​យ៉ាង​ច្រើន​។ ពូ​ម៉ឺយ ឲ្យ​ដឹង​៖ "​កាល​ពី​មុន នៅ​កា​ម៉ាវ​កម្រ​មាន​ចំ​ការ​មៀន​ណាស់ ដូច្នោះ​មាន​ផ្លែ​ប៉ុណ្ណា​លក់​អស់​ប៉ុណ្ណឹង​។ ខ្ញុំ​នៅ​ចាំ​ច្បាស់​កា​ល​ពី​ប្រ​មូល​ផល​ឆ្នាំ​ទី​២​ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច​ស្រេច ខ្ញុំ​ទិញ​បាន​មាស​១០​តម្លឹង នោះ​មិន​ទាន់​គិត​ដល់​ប្រាក់​ចំ​ណូល​ពី​ការ​ចិញ្ចឹម​ត្រី ក្នុង​ស្រះ​នៅ​ឡើយ​"។

​ប្រ​ជា​ជន​ក្នុង​តំ​បន់​បាន​រៀន​សូត្រ​របៀប​ដាំ​មៀន​ដូច​ពូ​ម៉ឺយ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៥ តំ​បន់​ង្វៀន​ភិត​បាន​ផ្លាស់​ប្តូរ​មក​ចិញ្ចឹម​បង្គា​នាគ​ផ្គួប​ផ្សំ​ជា​មួយនឹង​ធ្វើ​ស្រែ​១​រដូវ​វិញ​។ មាន​ផ្លូវ​ជម្រើស​ពីរ​ទី​មួយ​ គឺ​អនុ​វត្ត​ទៅ​តាម​ក​សិ​ករ​ចំ​នួន​ច្រើន ក៏​ប៉ុន្តែ​ចំ​ណែក​ពូ​ម៉ឺយ​នៅ​តែ​ជម្រើស​របៀប​ធ្វើ​ទី​ពីរ គឺ​រក្សា​ចំ​ការ​ឈើ​ហូប​ផ្លែ​ដ​ដែល​។ បញ្ហា​សំ​ខាន់​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​បាន​នូវ​ប្រ​ភព​ទឹក​សាប​ដើម្បី​ដាំ​ដុះ​? ក្រោយ​ពី​ពិ​ចារ​ណា​ល្អិត​ល្អន់ទី​បំ​ផុត ពូ​ម៉ឺយ​រក​ឃើញ​វិ​ធី​សាស្រ្ត ដ៏​ល្អ​ដើម្បី​ទប់​ទល់​នឹង​ទឹក​ប្រៃ​។ ជាក់​ស្តែង​ពូ​ម៉ឺយ បាន​ជួល​កម្ម​ករ​ជីក​ដី​ល្បាប់​ទប់​ភ្លឺ​ធ្វើ​ទំ​នប់ (ដោយ​ដី​) ព័ទ្ធ​ជុំ​វិញ​ផ្ទៃ​ដី​របស់​ពូ​។ ចន្លោះ​កន្លែង​ដែល​យក​ដី​ធ្វើ​ជា​ទំ​នប់ (ពូ​ម៉ឺយ​ហៅ​ថា​"  ស្រះ​​ទប់​ទឹក​ប្រៃ"​) ពូ​បាន​បូម​ទឹក​សាប​ចូល​ខ្ពស់​ជាង​កម្រិត​ទឹក​ដែល​នៅ​ក្នុង​ស្រះ​បង្គា​ជិត​ខាង​។ ចំ​ណែក​ខាង​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី ពូ​បូម​ទឹក​សាប​ស្តុក ទុក​ឲ្យ​ខ្ពស់​ជាង​ស្រះ​ទប់​ទឹក​ប្រៃ​នោះ​ទៀត​។ "ជា​មួយ​នឹង​ការ​ទប់​ទល់​នឹង​ទឹក​ប្រៃ​ដោយ​ពីរ​សង្កាត់​យ៉ាង​នេះ ចំ​ការ​ឈើ​ហូប​ផ្លែ​របស់​ពូ​ម៉ឺយ​តែង​មាន​សុ​វត្ថិ​ភាព​ជា​និច្ច គ្មាន​ទឹក​ប្រៃ​ជ្រា​បចូល​អ្វី​ឡើយ ក្នុង​ពេល​នោះ មា​មីង​ជិត​ខាង​នរ​ណា​ក៏​ខ្លាច​ទឹក​ប្រៃ​ជ្រា​ប​ចូល ម្ល៉ោះ​ហើយ​ទើប​កាប់​ឈើ​ហូប​ផ្លែ​ចោល​អស់​។ សម្លឹង​ទៅ​ចំ​ការ​ឈើ​ហូប​ផ្លែ​របស់​ពូ​ម៉ឺយ ឃើញ​បែ​ក​មែ​ក​សាខា ផ្លែ​ផ្កា​ទ​​ន់​មែក  ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​ក៏​ធំ​ធាត់​ដូច​ធម្ម​តា ប្រ​ជា​ជន​នៅ​តំ​បន់​នេះ​នរ​ណា​ក៏​កោត​សរ​សើរ មិន​ដាច់​ពី​មាត់​"-បង​ស្រី​ឡឹម​ធី​លី ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​២ បាន​បញ្ជាក់​ដូច្នោះ។

លោក​វ៉វុាំង​លីវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង្វៀន​ភិត បាន​បញ្ជាក់​ថា៖ "ពូ​ម៉ឺយ​សឺ​ជា​យោ​ធិន​គំ​រូ​មួយ​រូប​ ពេល​ត្រ​ឡប់​មក​ភូមិ​ភាគ​រស់​នៅ​ពូ​បាន​ចូល​រួម​ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត ហើយ​តែង​សម្រេច​បាន​ជោគ​ជ័យ​ជា​និច្ច​។ ប្រ​ភព​ចំ​ណូល​បាន​មក​ពី​ការ​ដាំ​មៀន​ជាង​៤០០​ដើម ជិត​ដប់​ស្រះ ចិញ្ចឹម​ត្រី​ខ្ជឹង ត្រី​ខ្សាច់​ដំ​រី ត្រី​កន្ធរ​។ល។​  ធ្វើ​របៀប​នេះបា​ន​ជួយ​ឲ្យ​ពូ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​១៥០​-៣០០​លាន​ដុង​/ឆ្នាំ​-នេះ​ក៏​ជា​ក្តី​បំ​ណង​ប៉ង​ប្រាថ្នា​របស់​គ្រួសារក​សិ​ករ​ជា​ច្រើន​នៅ​តំ​បន់​ង្វៀន​ភិត​នេះ​៕

ហឺវ​តុង​-សុ​ផល​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ម៉ឺយ​សឺ